jump to navigation

ពុទ្ធ​បរិស័ទ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្ដេច​សង្ឃ​រាជ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ​នៅ​សៀមរាប ខែ​មីនា 17, 2012

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

សៀមរាបៈ កាល​ពី​ព្រឹក​មិញ នៅ​តាម​ដង​វិថី​មួយ​ចំនួន​នៅ​ក្រុង​សៀមរាប មាន​ពិធី​ដង្ហែ​ក្បួន​ទិវា​បុណ្យ​រំឭក ព្រះ​ឧបការ​គុណ សម្ដេច​សង្ឃ​រាជ ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ និង​ដង្ហែ​ព្រះ​រតនត្រ័យ ដែល​មាន​អ្នក​ចូល​រួម​ជាង​៥ពាន់​អង្គ​/​​នាក់​។ ពិធី​បាន​ប្រារព្ធ​ធ្វើ​នៅ​ស្ថានីយ​វិទ្យុ​សំឡេង​ព្រះ​ពុទ្ធ​សាសនា កម្ពុជ​រដ្ឋ FM 106.25MHz ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​ព្រះ​រាជ​បូណ៌ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

ពិធី​ដ៏​ធំ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​នេះ​ក្រោម​អធិបតីភាព ព្រះ​មហា​វិមលធម្ម ពិន សែម សីរីសុវណ្ណោ ព្រះរាជាគណ:​ថ្នាក់​ទោ និង​ជា​ឧត្តម​ទី​ប្រឹក្សា គណ:​សង្ឃ​នាយក នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​មេ​គណ​ខេត្ត និង​មន្ត្រី​សង្ឃ​ពុទ្ធ​បរិស័ទ អាជ្ញាធរ​មូល​ដ្ឋាន មន្រ្តី​រាជការ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស ក្នុង​និង​ក្រៅ ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​បំពេញ​នូវ​បុណ្យ​កុសល​ក្នុង​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការ​គុណ សម្ដេច​សង្ឃ​រាជ ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ​ដោយ​ក្ដី​សោមនស្ស​រីក​រាយ​។

ពិធី​នេះ​បាន​ដង្ហែរ​ពី​វត្ត​រាជបូណ៌ ទៅ​ផ្លូវ​តាម​ផ្សារ​ចាស់ ផ្សារ​កណ្ដាល រួច​កាត់​តាម​ស្ពាន​ថ្ម​ថ្មី ត្រឡប់​មក​វត្ត​វិញ ដើម្បី​ប្រគេន​ភត្ដាហារ ចំពោះ​ព្រះ​សង្ឃ និង​បន្ដ​កម្មវិធី​ដែល មាន​រយ:​ពេល​២​ថ្ងៃ  គឺ​មាន​ពិធី​ថ្វាយ​គ្រឿង សក្ការ​បូជា​ចំពោះ​ព្រះ​បរម​សារីរិកធាតុ នមស្ការ សមាទាន​សីល និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ព្រះ​ធម៌​ទេសនា​។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់ គឺ​ថ្ងៃ​១១​រោជ ខែ​ផល្គុន ព.ស.​២៥៥៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១២ មាន​ប្រគេន​យាគូ​ចំពោះ​ព្រះ​សង្ឃ សម្ដែង​ធម៌​ទេសនា ដាក់​បាត្រ​ព្រះ​សង្ឃ ចំនួន​២៥៥​ព្រះ​អង្គ រួច​ប្រគេន​ភត្ដាហារ​ចំពោះ​ព្រះ​សង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។

ក្នុង​ពិធី​ដង្ហែ​តាម​ដង​វិថី និង​ទី​ប្រជុំជន​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​នេះ មន្ត្រី​សង្ឃ ពុទ្ធ​បរិស័ទ និង​អ្នក​ចូល​រួម​ទាំង​អស់​មាន​កាន់ និង​ដង្ហែ​ព្រះ​ពុទ្ធ​រូប ព្រះ​ឆាយាល័ក្ខណ៍ សម្ដេច​សង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង​ព្រះ​មហា​សង្ឃ​ខ្មែរ ដែល​ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ ច្រើន​ព្រះ​អង្គ​ទៀត និង​ដង្ហែ​ព្រះ​រតនត្រ័យ ព្រម​ទាំង​មាន​កាន់​ផ្កា ធូប ទាន ទទួល​នូវ​អំណរ​ផល​បុណ្យ ដោយ​ក្ដី​សោមនស្ស​រីក​រាយ​បំផុត​៕

ស្រង់ចេញពីគេហទំព័រ ដើមអម្ពិល

ធម្ម​ទេសនា​បុណ្យ​មាឃ​បូជា សម្ដែង​ដោយ សម្តេច​ព្រះសង្ឃ​រាជ ជោត​ញ្ញាណោ ជួន ណាត ខែសីហា 18, 2011

Posted by សុភ័ក្ត្រ in ធម្ម​ទេសនា, វីដេអូ.
add a comment

ធម្ម​ទេសនា​បុណ្យ​មាឃ​បូជា សម្ដែង​ដោយ សម្តេច​ព្រះសង្ឃ​រាជ ជោត​ញ្ញាណោ ជួន ណាត

នវសំខ្យា និង បញ្ចសំខ្យា ខែកក្កដា 4, 2011

Posted by សុភ័ក្ត្រ in កំណាព្យ.
add a comment

នវសំខ្យា និង បញ្ចសំខ្យា

អ អា ឥ ឦ ឧ ឩ ​ឯ ឱ ញ ន អក្សរ​១០​តួ​នេះ​ទុក​ថា​ជា «០» ហៅ​ថា ។
០​ ០ ០​​ ០ ០ ០ ០ ០​ ០ ០
សុញ្ញសំខ្យា ឬ​សូន្យ​សំខ្យា

ក ខ គ ឃ ង ច ឆ ជ ឈ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ដ ឋ ឌ ឍ ណ ត ថ ទ ធ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ប ផ ព ភ ម អក្សរ​៥​តួ​នេះ ជា​បញ្ចសំខ្យា។
១ ២ ៣ ៤ ៥

យ រ ល វ ឝ ឞ ស ហ ឡ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ត្រូវ​រាប់​ថយ​ក្រោយ​ជា​ដរាប ដូច​ជា មាឃវស្សានិ (៥ ៤)

អស់​វស្សា​ទាំង​ឡាយ​៤៥, ពុទ្ធសកេ ខយាមរេ (២១៥២) ក្នុង​ពុទ្ធ​សករាជ​២៥១២, គ្រឹស្តសកេ កិដ្ឋសកេ ទិតាធយេ (៨ ៦ ៩ ១) ក្នុង​គ្រិស្តសករាជ​១៩៦៨។

ព្រះ​គន្ថរចនាចារ្យ​បាន​ចង​បាលី​ទុក​ជា​ឧទាហរណ៍​ខាង​ក្រោម​នេះ​ឲ្យ​អ្នក​បាលី​ចេះ​ត​ៗ​គ្នា​មក​ថា៖

អនញ្ញាកង្ខី ២១.០០០ គឺ​ព្រះ​វិន័យ​មាន​២១០០០​ព្រះ​ធម្មក្ខន្ធ
០០ ០ ១២
នូនានការី ២១.០០០ គឺ​ព្រះ​សូត្រ​មាន​២១០០០​ព្រះ​ធម្មក្ខន្ធ
០០ ០ ១២
នូនានរវេ ៤២.០០០ គឺ​ព្រះ​អភិធម្ម​មាន​៤២០០០​ព្រះ​ធម្មក្ខន្ធ
០០ ០២៤
នូនានវាហា ៨៤.០០០ (រួម​ជា​បិដក​ទាំង​៣​មាន​៨៤០០០​​ព្រះ​ធម្មក្ខន្ធ
០០ ០ ៤ ៨
គឺ ព្រះ​ធម៌​វិន័យ មាន​៨៤០០០​​ព្រះ​ធម្មក្ខន្ធ)។

លោក​តែង​ជា​គាថា​បឋ្យាវត្ត​ថា៖

អនញ្ញានវរី ភូមិ ផែន​ដី​មាន​កម្រាស់​២៤០.០០០​យោជន៍
០ ០ ០ ០ ៤ ២
អនញ្ញវាទិ វូទធិ ទឹក​សមុទ្រ (ត្រង់​ដែល​ជ្រៅ​ណាស់) មាន​ជម្រៅ
០ ០ ០ ៤ ៨
​៨៤.០០០​យោជន៍ (វូទធិ កាត់​បទសន្ធិជា វ+ឧទធិ “សមុទ្រ”, គឺ វ អាគម​ដែល​ចុះ​ថែម​មក​សម្រួល​គាថា​ជា ជ-គណៈ);
អនញ្ញាទុតិយោ មេរុ ភ្នំ​មេរុ គឺ​ភ្នំ​ព្រះ​សុមេរុ៍ មាន​មកម្ពស់ ១៦៨០០០
០ ០  ០ ៨ ៦   ១
យោជន៍, តស្យាកម្បិត្ថ តេជសា ក៏​កក្រើក​រំពើក ដោយ​តេជះ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​អង្គ​នោះ (ក្នុង​កាល​ដែល​មាន​មហស្ចារ្យ​ម្ដង​ៗ)។

ពាក្យ​ថា​យោជន៍​ក្នុង​ទី​នេះ​សំដៅ​យក​ខ្នាត​៧​ហត្ថ​ដោយ​គណនា ឬ​វាស់​ពី​ក្រោម​ឡើង​លើ ឬ​ក៏​ពី​លើ​ចុះ​ក្រោម​គឺ​៧​ហត្ថ ហៅ​ថា មួយ​យោជន៍ ដូច​បាលី​ដែល​ធ្លាប់​តែ​មាន​ក្នុង​រឿង​ខ្លះ​ថា យោជនសត្តុព្វេធោ មហា​និគ្រោធុក្ខោ ដើម​ជ្រៃ​ធំ​មាន​កម្ពស់​៧​យោជន៍ គឺ​មាន​កម្ពស់​៤៩​ហត្ថ (ហត្ថ​មជ្ឈិម​បុរស គឺ​ហត្ថ​ខ្នាត)។

មិន​ពិបាក​យល់​ប៉ុន្មាន​ទេ ខ្ញុំ​និយាយ​ត្រឹម​តែ​ប៉ុណ្ណេះ អស់​លោក​អ្នក​រៀន​បាលី ឬ​សំស្ក្រឹត​ដែល​ពុំ​ទាន់​បាន​ចេះ​សំខ្យា​បែប​នេះ ក៏​ល្មម​សិក្សា​ឲ្យ​ចេះ​ដឹង​បាន​ហើយ។

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អាទិត្យ ទី​២១ កក្កដា ​២៥១២
                                                                                        ១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ព្រះឆាយាល័ក្ខណ៍​សម្ដេច​ព្រះសង្ឃរាជ និង​​ព្រះមហាវីរក្ស័ត្រិយ៍ ខែមិថុនា 18, 2011

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

សម្ដេចព្រះមហាវីវក្ស័ត្រិយ៍ ទ្រង់កំពុងដាក់បាត្រសម្ដេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងពិធីសាសនាមួយ កាលពីទសវត្សរ៍១៩៦០ (Photo: LIFE)

សៀវភៅ៖ ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត ខែ​ឧសភា 23, 2011

Posted by សុភ័ក្ត្រ in សៀវភៅ.
add a comment

ដោយ​ខ្ញុំ​បាន​មើល​ឃើញ​ថា​សៀវភៅ​នេះ​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ ព្រម​ទាំង​សិស្សានុសិស្ស (ដែល​ខ្ញុំ​ជា​សិស្ស​ផង​នោះ) ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​អំពី​ស្នាដៃ និង​ទស្សនៈ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត ដែល​ព្រះ​អង្គ​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ដ៏​ខ្ពង់ខ្ពង់​ជា​ទី​សក្ការៈ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​វាយ​សៀវភៅ​នេះ​ឲ្យ​បាន​ចប់ ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ឲ្យ​បាន​អាន បាន​យល់​បន្ថែម​អំពី​ទស្សនៈ​របស់​ព្រះ​អង្គ។

សៀវភៅ​នេះ​ត្រូវ​បាន​រៀប​ចំ​ចងក្រង​ដោយ​លោក គង់ សម្ភារ កាល​ពី ព.ស.២៥១៣ គ.ស.១៩៧០ គឺ​ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃរាជ សោយ​ទិវង្គត​បាន​រយៈ​ពេល​មួយ​ឆ្នាំ។

ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​របស់​លោក គង់ សម្ភារ នៅ​ក្នុង​ផ្នែក​អារម្ភកថា៖

អានបន្ត និងទាញយកសៀវភៅ៖ ចុចទីនេះ

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers