jump to navigation

សាលា​ក្រុង​ភ្នំពេញ​សាង​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ខែវិច្ឆិកា 6, 2007

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៦ សាលា​ក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​រូប​សំណាក​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត ដើម្បី​ទុក​ជា​និមិត្តរូប​នៃ​ការរំលឹក​គុណ និង​គោរព​បូជា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ទៅ​អនាគត​កាល និង​ទុក​ជា​ប្រវត្តិសាស្ត្រ។

បូជនីយដ្ឋាន​រូប​សំណាក​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត នឹង​ត្រូវ​សាង​ឡើង​នៅ​លើ​ទីតាំង​រង្វង់​មូល​ទល់​មុខ​សួនច្បារ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ទំហំ​ផ្ទៃ​ក្រឡា​ប្រមាណ ២៣២ ម៉ែត្រ​ការ៉េ។ កម្ពស់​ពី​បាត​ក្រោម​ដល់​កំពូល​លើ​ប្រវែង ១០,៦៧​ម៉ែត្រ។ ព្រះ​ថែន​មាន​កម្ពស់ ៥,៥១ ម៉ែត្រ រួម​ទាំង​បល្ល័ង្ក​ផង។ សាងសង់​អំពី​បេតុង​អារម៉េ ថ្ម​ដុស និង​ថ្ម​ម៉ាប។

ចំពោះ​រូប​សំណាក​ព្រះអង្គ​គង់​សមាធិ​ស្ថាបនា​ឡើង​អំពី​ស្ពាន់​ស្ល​ចាក់​ក្រូម៉េ មាន​ព្រះ​ភ្នែន​ប្រវែង​២​ម៉ែត្រ និង​កម្ពស់​ប្រវែង​២,២៧​ម៉ែត្រ និង​ខាង​លើ​មាន​ឆ័ត្រ​រួត​ប្រាំ​ជាន់​កម្ពស់ ២,៨៩​ម៉ែត្រ៕

ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​សាលាក្រុង​ភ្នំពេញ

អាន​អត្ថបទ​ទាក់ទង៖

មនុស្ស​៣​ពាន់​នាក់​នឹង​ចូលរួម​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ

About these ads

មតិ»

1. Spadora XIII - ខែវិច្ឆិកា 6, 2007

nice… good job … Mayor of PP.

2. ទឹម បឿន - ខែវិច្ឆិកា 6, 2007

គំរោង​ហ្នឹង​ដល់​ណា​ហើយ​សុភ័ក្ត្រ ? ខ្ញុំ​មិន​ដែល​បាន​ទៅ​ម្ដុំ​ហ្នឹង​ទៀត​សោះ ។

3. សុភ័ក្ត្រ - ខែវិច្ឆិកា 7, 2007

គេ​គ្រោង​ធ្វើ​មួយ​ឆ្នាំ តែ​ឥឡូវ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ ហួស​យូរ​ហើយ។ សង្ស័យ​ជិត​រួច​ហើយ! ខ្ញុំ​មាន​គម្រោង​ទៅ​ដាក់​ផ្កា​ទី​នោះ​រៀង​រាល់​ថ្ងៃ​សីល ពេល​គេ​ធ្វើ​រួច!

វិចូច - ខែ​មេសា 9, 2011

ល្អ​តើ​បង។ ចុះ​ឥឡូវ​មាន​យក​ទៅ​ដាក់​រៀង​រាល់​ថ្ងៃ​សីល​ដែរ​ឬទេ?

សុភ័ក្ត្រ - ខែ​មេសា 9, 2011

សាលា​ក្រុង​ដាក់​មនុស្ស​ដេញ​អ្នក​ទៅ​សក្ការៈ​ទី​ណាត់​ទីណែង មិន​បាន​ទៅ​ទៀត​ទេ…

វិចូច - ខែ​មេសា 9, 2011

គួរ​ឲ្យ​សោក​ស្ដាយ​មែន!

4. Spadora XIII - ខែវិច្ឆិកា 7, 2007

គឺគេចាំខ្ញុំទៅកាត់​ខ្សែ​បូ​សម្ពោធនឹងណា ហាហាហាៗៗៗ ចាសឃីដ្ដីងទេ!​ lolz

5. ទឹម បឿន - ខែវិច្ឆិកា 7, 2007

ល្អ​ដែរ ខ្ញុំ​ប្រហែល​ជា​ទៅ​ម្ដង​ម្កាល​ដែរ​ហើយ ។

6. rainnamail - ខែវិច្ឆិកា 7, 2007

មិនទាន់​រួច​នៅ​ឡើយ​ទេ!

7. មនុស្ស​៣​ពាន់​នាក់​នឹង​ចូលរួម​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​អ្នក​ភិរម្យ​ភាស - ខែ​កុម្ភៈ 8, 2008

[...] សាលា​ក្រុង​ភ្នំពេញ​សាង​បូជនីយដ្ឋា… [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 33 other followers

%d bloggers like this: