ការសេពគប់ ខែមេសា 8, 2011
Posted by សុភ័ក្ត្រ in កំណាព្យ, ចម្រៀង.add a comment

ស្រង់ចេញពី ហ្វេសប៊ុក
ពង្សាវតារខ្មែរ ខែកក្កដា 23, 2008
Posted by សុភ័ក្ត្រ in ចម្រៀង.6 comments
បទៈ ពង្សាវតារខ្មែរ
និពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣. ខ្មែរអើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។
