សូស្តី ពិភពលោក! ខែវិច្ឆិកា 1, 2007
Posted by សុភ័ក្ត្រ in អំពីគេហទំព័រ.20 comments
ប្រិយមិត្រជាទីមេត្រី!
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គឺជាមគ្គុទេសក៍ភាសា និងជាអ្នកដឹកនាំយ៉ាងអស្ចារ្យ ទាំងផ្លូវធម្ម និងផ្លូវលោក ចំពោះខេមរជន មិនថាក្នុងសម័យទ្រង់មានព្រះជន្មនៅឡើយ ឬរហូតមកដល់បច្ចុប្បន្ននេះ។ នេះហើយសមដូចជាពាក្យគេថា ខ្លួនស្លាប់ទៅ កេរ្តិ៍ឈ្មោះរស់នៅ រស់មិនស្លាប់។
ស្នាព្រះហត្ថរាប់មិនអស់ ដែលទ្រង់បានបន្សល់ទុកសម្រាប់ខ្មែរ នៅរស់រវើក។ ទាំងខ្ញុំ ទាំងខ្មែរដ៏ទៃទៀត គ្រប់ៗគ្នាបានចងចាំ និងគោរពព្រះអង្គយ៉ាងក្រៃលែង រកអ្វីមកផ្ទឹមពុំបាន។
ខ្ញុំធ្លាប់បានធ្វើវេបសៃត៍មួយអំពីព្រះអង្គ កាលពីប៉ុន្មានឆ្នាំមុន តែអកុសល កុំព្យូទ័រខ្ញុំក៏បានខូចទៅទើបមិនបានហស្ត៍។
នៅទីនេះខ្ញុំនឹងខិតខំស្វះស្វែងរកអត្ថបទ និងស្នាដៃនានាទាក់ទងនឹងព្រះអង្គ ដើម្បីទុកជាឯកសារទៅថ្ងៃមុខ។ ជាពិសេសខ្ញុំនឹងចម្លងបទសម្ភាសនាទីអក្សរសាស្ត្រខ្មែរ របស់ព្រះអង្គ ដែលទ្រង់បានធ្វើនៅក្នុងវិទ្យុជាតិ កាលពីទសវត្សរ៍៦០។
ប្រសិនបើលោកអ្នកមានអត្ថបទណាទាក់ទងនឹងព្រះអង្គ រួចចង់ដាក់នៅទៅនេះ ដើម្បីចែករំលែកដល់មិត្រៗ ដ៏ទៃទៀតនោះ សូមផ្ញើមកខ្ញុំបាទ។ ខ្ញុំបាទរីករាយ នឹងដាក់ផ្សាយ ដើម្បីជាគតិ និងការសិក្សារៀនសូត្រពីព្រះអង្គ។
ទំព័រនេះ ខ្ញុំធ្វើឡើងឧទ្ទិសទាំងស្រុងចំពោះសម្ដេចព្រះសង្ឃរាជ។ សូមឲ្យទ្រង់ស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់រូប និងជួយថែរក្សា ឲ្យពរជ័យដល់កម្ពុជរដ្ឋ បានអភិវឌ្ឍន៍ សន្តិភាព និងរីកចម្រើន សមជាឯករាជប្រទេស៕
សុភ័ក្ត្រ
០៤ វិច្ឆិកា ពស២៥៥១ គស២០០៧
