jump to navigation

ខួបទី១៣២ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ខែ​មីនា 11, 2015

Posted by សុភ័ក្ត្រ in មិនមានប្រភេទ.
add a comment

ខួបទី១៣២ ថ្ងៃប្រសូតនៃ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
នៃព្រះរាជអាណាចក្រកម្ពុជា

១១ មីនា ព.ស.២៤២៦ – ១១ មីនា ព.ស.២៥៥៨

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ខែមករា 27, 2015

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

ថ្ងៃពុធ ១​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​២៥១៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា គ.ស.​១៩៧១ គឺ​ជា​ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យព្រះមេរុ​នៃ​សម្តេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្តេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ​។

នា​ព្រះរាជ​ពិធី​ថ្ងៃទី​១​នេះ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរម​សព​របស់​ព្រះអង្គចេញ​ពី​វត្ត​ឧណ្ណាលោម ដង្ហែ​ចេញ​តាម​វិថី​ព្រះ​ស៊ីសុវត្ថិ បត់តាម​វិថី​ព្រះសុរាម្រឹត វិថី​សុធារស រួច​បន្តចូល​មក​ព្រះ​មេរុ ដែល​សាង​ថ្វាយ នា​ខាង​មុខ​សារ​មន្ទីរ​ជាតិ ខាង​ជើង​ព្រះបរម​រាជ​វាំង​ចតុ​ម្មុខមង្គល​។

នៅ​ក្នុង​ក្បួន​ដង្ហែ​នេះ មាន​និស្សិត​ពុទ្ធិក​សាកល​វិទ្យាល័យ និង​និស្សិត​ពុទ្ធិក​វិទ្យាល័យ ថ្វាយ​សត្តប្បករណាភិធម្ម​នៅ​មុខ​រដ្ឋសភា​ផង​។

ព្រះរាជ​ពិធី​បុណ្យ​ព្រះមេរុ ប្រារព្ធឡើង​ចំនួន​៥​ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃ​អាទិត្យ ៥​កើត ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​ឆ្នាំ​ដដែល​៕៚

ខួប​ទី​៤៥​ឆ្នាំ​ ​សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ខែកញ្ញា 25, 2014

Posted by សុភ័ក្ត្រ in មិនមានប្រភេទ.
add a comment

អតីត​សិស្ស​វិទ្យាល័យ​បាក់​ទូក សាងសង់​រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ទុក​សម្រាប់​យុវជន ជំនាន់​ក្រោយ​គោរព ខែមិថុនា 27, 2014

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

ភ្នំពេញ: ​ក្រុម​អតីត​សិស្ស​វិទ្យាល័យ​បាក់​ទូក ដែល​បាន​ក្លាយខ្លួន ជា​មន្ត្រីរាជការ អ្នកជំនួញ បានរួម​គ្នា​បើក​ការដ្ឋាន សាងសង់​រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា​នេះ ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក ទុក​សម្រាប់​យុវជន ជំនាន់​ក្រោយ​គោរព​។​

​នៅក្នុង​ពិធី​នោះ លោកស្រី ចាន់ ចាន់​ធួន អតីត​នាយិកា​រង នៃ​វិទ្យាល័យ​បាក់​ទូក បាន​មានប្រសាសន៍ថា ការសាងសង់​រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​ដើម្បី​ជា​និមិត្តរូប ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ បាន​ស្គាល់​បុព្វបុរស ដែលមាន​គុណបំណាច់ ចំពោះ​ប្រទេសជាតិ និង​ជាការ​លើក​កំពស់ វិស័យ​ព្រះពុទ្ធសាសនា​។ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​គឺជា​អ្នកប្រាជ្ញ ខាង​អក្សរសាស្ត្រ​ខ្មែរ បាន​បង្កើត​វចនានុក្រម អក្សរសាស្ត្រ ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ រៀនសូត្រ និង​ព្រះអង្គ បាន​និពន្ធ​បទ​ភ្លេងជាតិ​។​

​ជាមួយគ្នា​នោះដែរ លោក សរ សុ​ពុ​ត្រា អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អតីត​សិស្ស នៃ​វិទ្យាល័យ​បាក់​ទូក បាន​បញ្ជាក់ថា ការរួម​គ្នា​ពី​សំណាក់ អតីត​សិស្ស នៃ​វិទ្យាល័យ​បាក់​ទូក សាសង់​រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជា​ការផ្ញើ​សារ ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ គោរព​វិ​រ​បុរស​ខ្មែរ គឺ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក នៅ​មរតក​មានតម្លៃ​ជាច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ រៀនសូត្រ​តាម និង​គោរព​។​

​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​សាងសង់​នោះ គឺ​ធ្វើ​អំពី​ថ្ម និង​លាបថ្នាំ និង​មាន​រង្វង់​មូល ទ្រ​ជា​រាង​ផ្កាឈូក និង​មាន​រៀប​ឥដ្ឋ​បូក ថ្មដុះ ជើងតាង​គ្រែ និង​រូបចំលាក់​ធ្វើ​អំពី​ថ្ម ឆ័​ត្រ​រួត និង​ផ្លិត ធ្វើ​អំពី​លោហធាតុ ស្ពាន់ ដែល​នឹង​ចំណាយ​ថវិកា​សាងសង់ អស់​ចំនួន ៦.៥០០ ដុល្លារ ជា​ថវិកា​បាន​ពី​ការចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​អតីត​សិស្ស​វិទ្យាល័យ​បាក់​ទូក​៕

ចម្លង​ចេញ​ទាំង​ស្រុង​ពី CEN


សម្ពោធ​រូប​សំណាក​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ខែ​ឧសភា 23, 2014

Posted by សុភ័ក្ត្រ in ព័ត៌មាន, វីដេអូ.
add a comment
តាមដាន

Get every new post delivered to your Inbox.

Join 44 other followers