អំពីទំព័រនេះ
ប្រិយមិត្រជាទីមេត្រី!
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គឺជាមគ្គុទេសក៍ភាសា និងជាអ្នកដឹកនាំយ៉ាងអស្ចារ្យ ទាំងផ្លូវធម្ម និងផ្លូវលោក ចំពោះខេមរជន មិនថាក្នុងសម័យទ្រង់មានព្រះជន្មនៅឡើយ ឬរហូតមកដល់បច្ចុប្បន្ននេះ។ នេះហើយសមដូចជាពាក្យគេថា ខ្លួនស្លាប់ទៅ កេរ្តិ៍ឈ្មោះរស់នៅ រស់មិនស្លាប់។
ស្នាព្រះហត្ថរាប់មិនអស់ ដែលទ្រង់បានបន្សល់ទុកសម្រាប់ខ្មែរ នៅរស់រវើក។ ទាំងខ្ញុំ ទាំងខ្មែរដ៏ទៃទៀត គ្រប់ៗគ្នាបានចងចាំ និងគោរពព្រះអង្គយ៉ាងក្រៃលែង រកអ្វីមកផ្ទឹមពុំបាន។
ខ្ញុំធ្លាប់បានធ្វើវេបសៃត៍មួយអំពីព្រះអង្គ កាលពីប៉ុន្មានឆ្នាំមុន តែអកុសល កុំព្យូទ័រខ្ញុំក៏បានខូចទៅទើបមិនបានហស្ត៍។
នៅទីនេះខ្ញុំនឹងខិតខំស្វះស្វែងរកអត្ថបទ និងស្នាដៃនានាទាក់ទងនឹងព្រះអង្គ ដើម្បីទុកជាឯកសារទៅថ្ងៃមុខ។ ជាពិសេសខ្ញុំនឹងចម្លងបទសម្ភាសនាទីអក្សរសាស្ត្រខ្មែរ របស់ព្រះអង្គ ដែលទ្រង់បានធ្វើនៅក្នុងវិទ្យុជាតិ កាលពីទសវត្សរ៍៦០។
ប្រសិនបើលោកអ្នកមានអត្ថបទណាទាក់ទងនឹងព្រះអង្គ រួចចង់ដាក់នៅទៅនេះ ដើម្បីចែករំលែកដល់មិត្រៗ ដ៏ទៃទៀតនោះ សូមផ្ញើមកខ្ញុំបាទ។ ខ្ញុំបាទរីករាយ នឹងដាក់ផ្សាយ ដើម្បីជាគតិ និងការសិក្សារៀនសូត្រពីព្រះអង្គ។
ទំព័រនេះ ខ្ញុំធ្វើឡើងឧទ្ទិសទាំងស្រុងចំពោះសម្ដេចព្រះសង្ឃរាជ។ សូមឲ្យទ្រង់ស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់រូប និងជួយថែរក្សា ឲ្យពរជ័យដល់កម្ពុជរដ្ឋ បានអភិវឌ្ឍន៍ សន្តិភាព និងរីកចម្រើន សមជាឯករាជប្រទេស៕
សុភ័ក្ត្រ
០៤ វិច្ឆិកា ពស២៥៥១ គស២០០៧
so happy to be the first one to comment here. Vea chea ket-te-yous nas. som rap kyom… khnong neam kyom chea khanak thep-pa-dey joun khpos… khyuom som kat ksea bo… som-phot website nis tor tov…. *applause*
hahaha….. ស៊យវិន ណារដ្ឋអើយ Spadora XIII គេកាត់ខ្សែបូសម្ពោធសាខាថ្មីយើងបាត់ទៅហើយ។ កាត់មុនម្ចាស់ទៀត ឡ!
lolz haha…. oh… mor kat ksea bo teng os knea….
មិនអីទេ! សុំតែច្រឹបចុងកន្ត្រៃតិចក៏បានដែរ… ហាហា ឲ្យតែបានកាត់!!
ឃ្លានកាត់មេះ? ហាហា…
បង! តើឱ្យរ៉េនណាទៅរកបទសម្ភាសនោះនៅឯណាទៅ? រ៉េនណាមានតែសៀវភៅ ហើយអានមិនទាន់ចប់នៅឡើយ, គឺរ៉េនណាចង់ស្ដាប់ សម្លេងទ្រង់ដោយផ្ទាល់ត្រចៀក!
បងចម្លងពីវេបសៃត៍មួយយូរមកហើយ តាំងពីបងនៅស្រុកចិនឯណោះ ឥឡូវដូចជាភ្លេចឈ្មោះហើយ បងខំរកវិញដែរតែរកមិនឃើញ តែមិនអីទេ បងបានចម្លងជាឌីសបាន៦ឌីសដែរ បើចង់បាន ចាំបងចម្លងឲ្យ។ ស្ដាប់ជក់ចិត្តណាស់។
មិនដឹងទៅយកនៅណាទេ! ធ្វើម៉េចទើបអាចស្ដាប់បានទៅ?
បងនឹងចម្លងជាឃ្លីបៗ ដាក់នៅទីនេះ មិនបាច់ភ័យទេ
កុំភ្លេចដាក់លីងឱ្យឡូតផង!
ខ្ញុំសំយករូបសមេ្តចសង្ឃរាជ ជួន ណាត ហើយណា កុំថាអីណាស់…!
ខ្ញុំសូមឲ្យដាក់កិច្ចសម្ភាសសំលេងផ្ទាល់របស់សម្តេចសង្ឃរាជ ជួនណាត នៅលើប្រុកនេះផង ដើម្បីអាចទាញយកបានធ្វើទុកជាឯកសារ ។
ខ្ញុំមិនសូវមានពេលវាយអត្ថបទ សូមអភ័យទោសផង ខ្ញុំនឹងខិតខំដាក់ជាបន្តបន្ទាប់
សូមឲ្យប្រុកនេះសរសេរបន្តនៃជីវប្រវិត្តិរបស់សម្តេចសង្ឃរាជឲ្យអស់ ។
គឺវគ្គទី៤ ។ សូមអរគុណទុកជាមុន ។
ខ្ញុំសរសេរដាក់ចប់ស្រេចបាច់ហើយតើហ៍ លោកពិនិត្យមើលឲ្យបានស្រួលបួលមើល៍
តាំងពីឆ្នាំ ២០០៧ រហូតមកខ្ញុំអត់ដែលបានកាត់ខ្សែបូ នឹងគេសោះ។ ប៉ុន្តែចូលដល់ឆ្នាំ ២០១១នេះខ្ញុំជាមនុស្សដំបូង
គេកាត់ខ្ទេចកាត់ខ្ទីអស់ហើយ ម៉ោរកកាត់អីទៀត 😛
អរគុណចំពោះការខំប្រឹងប្រែងរបស់លោកក្នុងការចែករំលែកដល់យើងខ្ញុំ។
សូមលោកបានប្រកបដោយធម៌ គឺអំណាចនៃការងារនេះ។
ប្លកនេះផ្តល់ជាចំណាប់អារម្មណ៍ដល់ខ្ញុំ ។ ពិតជាមានសារសំខាន់ ។