jump to navigation

សៀវភៅ​ថ្វាយ​ព្រះពរ

 

លោក​អ្នក​អាច​ចុះ​លិខិត​ថ្វាយ​ព្រះ​ពរ ឬ​ឧទ្ទិស​ចំពោះ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​នៅ​ទី​នេះ។

មតិ»

1. វីរិយា - ខែ​កុម្ភៈ 6, 2008

សូម​​​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​វិញ្ញាណ​សម្តេច​ព្រះ​សង្ឃរាជ សូម​​​ព្រះ​អង្គ​សោយ​​ព្រះ​បរម​សុខ​​​​នា​សួគ៌ា​ឋាន! ព្រះ​អង្គ​គឺ​ជា​មហា​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ​ គុណូបការៈ​របស់​ព្រះ​អង្គ​ចំពោះ​ជាតិ​ខ្មែរ ពិត​ពុំ​អាច​រក​អ្វី​មក​ប្រៀប​ស្មើ​បាន​ឡើយ ។ ទោះ​ព្រះ​កាយ​ព្រះ​អង្គ​បានចាក​ទៅ​ តែ​ព្រះមហា​វីរភាព​​​​​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​នៃ​ខ្មែរ​គ្រប់​រូប​ជា​រៀង​ដរាប​ ។

ខ្ញុំ​បាទ​សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះ​ពរ​ ​ដោយ​សេចក្តី​គោរព​​ ស្ញប់​ស្ញែង និង ស្មោះ​ស្ម័គ្រ​​​​អស់​ពី​ដូង​ចិត្ត​!

ឈ. ឃ. ​វីរិយា

2. សុជាតិ - ខែមិថុនា 23, 2008

ក្នុង​នាម​ខ្ញុំ​ជា​កួន​ខ្មែរ សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​វិញ្ញាណ​របស់​សម្តេច​ព្រះ​មហា​វិរ​សង្ឃ​រាជ​ដែល​ជា​ព្រះ​មហា​អភិប្រាជ្ញ​នៃ​អក្សរសាស្រ្ត​ខ្មែរ និង​ជា​ព្រះ​សង្ឃ​រាជ​ដំបូង​បំផុត​ដែល​មាន​ព្រះ​ម​ហា​គុណូបការះ​ចំពោះ​ជាតី​ខ្មែរ និង​អក្សរសាស្រ្ត​ខ្មែរ​​ ព្រះ​មហា​គុណូ​ទាំង​នេះ​មិន​អាច​រក​អ្វី​មក​មក​ប្រៀប​ស្មើ​បាន​ឡើយ សូម​ព្រះ​វិញ្ញាណ​របស់​អង្គ​សោយ​នៅ​ព្រះ​បរម​សុខ​សូគា៏​ឋាន​រហូត​ត​រៀង​ទៅ

រិនសារ៉ូ - ខែមិថុនា 25, 2009

សូម​កា្រប​ថ្វាយ​បង្គំ​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​សម្តេច​ព្រះ​មហា​សុមេធាធិបតី​ជួន​ណាត​ជា​ទី​រឭក​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។​ក្នុង​នាម​ខ្ញុំ​ព្រះ​ករុណា​ជា​បច្ឆាជន​សូម
គោរព​ប្រតិបត្តិ​និង​ដើរ​តាម​គន្លង​សម្តេច​ជា​អង្គ​ម្ចាស់​តាម​តែ​អាច​ធ្វើ​បាន។សូម​សម្តេច​ទ្រង់​សម្រេច​នូវ​បរម​សុខ​គឺ​ព្រះ​និពា្វន​នា​អវសាន្ត​ជាតិ។

3. ikhmerhome - ខែសីហា 23, 2010

ក្នុងនាមខ្ញុំបាទជាកូនខ្មែរមួយរូបដែលស្រឡាញ់អក្សសាស្រ្ត៏ខ្មែរ ខ្ញុំសូមក្រាបថ្វាយបង្គំចំពោះវិញ្ញាណក្ខ័ន្ឋនៃមហាវិវៈភាពនៃកំពូលបរុសនៃកម្ពុជរដ្ឋ​ដែលលោកបានលះបង់អ្វីគ្រប់យ៉ាងសូមបីទាំងជីវិតរបស់ខ្លួនដើម្បីគោលបំណង ជួយជាតិមាតុភូមិ។ ខ្ញុំតំណាងឲ្យក្រុមផ្ទះខ្មែរសូមសន្យាថានឹងធ្វើគ្រប់បែបយ៉ាងដើម្បី ឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គមានតម្លៃទ្វេដង។ ពីផ្ទះខ្មែរ៕

4. Sharon D. Young - ខែកញ្ញា 16, 2010

Samdech Chuon Nath is a Khmer Heroe who preserved Khmer Language from French Colony. We couldn’t ever forget his sacrify for our nation and our country.

Respectfully,
Arun Duong

5. vywathnak - ខែកញ្ញា 20, 2010

សូមឱ្យអក្សរសាស្រ្តខែ្មររីកចម្រើនជារៀងរហូត។

សែម ស៊ាន់ - ខែកញ្ញា 25, 2010

ខ្ញុំព្រះករុណាអាត្មាភាពជាព្រះសង្ឃមួយព្រះអង្គដែលមានបញ្ញា តូចទាប សូមសរសើសអស់ពីដួង ហឬទ័យចំពោះសម្តេច អភិជមហារដ្ឋគរុ ជោតញ្ញណើ ជួន ណាត ដែលមហាអក្សរសាស្ត្រសម្រាប់ ប្រទេសខ្មែរ កូនខ្មែរ ជាតិដ៏កំសត់ដែលរងការខ្ទេចខ្ទាំស្ទើតែទាំងស្រុង។

6. ម៉េង សៀកណាំ - ខែតុលា 20, 2010

ខ្ញុំព្រះករុណាខ្ញុំបាទសូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​វិញ្ញាណ​របស់​សម្តេច​ព្រះ​មហា​វិរ​សង្ឃ​រាជ​​ ដែល​ជា​ព្រះ​មហា​អភិប្រាជ្ញ​នៃ​អក្សរសាស្រ្ត​ខ្មែរ និងបាទបន្សល់ទុកនូវស្នាដៃដ័មហាពិសេសប្រពៃទុកអោយកូនខ្មែរជំនាន់
ក្រោយ។
ខ្ញុំ​បាទ​សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះ​ពរ​ ​ដោយ​សេចក្តី​គោរព​​ស្ញប់​ស្ញែង និង ស្មោះ​ស្ម័គ្រ​​​​អស់​ពី​ដូង​ចិត្ត​!
សូមអោយព្រះ​វិញ្ញាណ​របស់ទ្រង់ស្ថិតនូវក្នុងដូងព្រលឹងខ្មែរជារៀងរហូត។

7. ខេមបូ - ខែវិច្ឆិកា 6, 2010

ខ្ញុំព្រះករុណាពិតជារំភើបរកអ្វីប្រៀបផ្ទឹមស្មើពុំបាន ដែលបានកើតមកជា កូនខ្មែរ ត្បិតបុព្វបុរសរបស់យើងភាគច្រើនលើសលប់ជាវីរជនស្នេហាជាតិ ស្នេហាទឹកដី ស្នេហាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ក៏ដូចជាមានចិត្តស្រ លាញ់លើសលប់លើផ្នែកអក្សរសាស្រ្តជាតិ។ ក្នុងនោះស្ថាបនិកដ៏សំខាន់ ចំពោះអក្សរសាស្រ្តខ្មែរនេះគឺ សម្តេចព្រះសង្ឃរាជ ជួន ណាត។ ខ្ញុំព្រះ ករុណសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដែល មិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ! សូមព្រះអង្គបានសោយសុខទៅកាន់ បរមលោកកុំបីឃ្លៀងឃ្លាតឡើយ!

8. ឧត្តម - ខែធ្នូ 15, 2010

សម្តេចជូន ណាត ជាអ្នកប្រាជ្ញមួយ ដែលខ្មែរមួយចំនួនមិនសូវឲ្យតម្លៃ
ឧបមាៈ លោកកេង វ៉ាន់សាក់ ជាដើម បានពួនសម្ញំកែក្រឡៃអក្សរសាស្រ្តជាតិ
ទីបំផុតត្រូវបានជោគជ័យ
ធ្វើឲ្យចម្រូងចម្រាស់នាបច្ចុប្បន្ននេះ។

9. អរិយ៏ - ខែធ្នូ 21, 2010

ខ្ញុំព្រះករុណា ជាកូនខ្មែរ ១ អ្នកដែរ សូមនឹករឭកដល់គុណរបស់អង្គសម្ដេច ព្រះប្រមុខរបស់ព្រះសង្ឃថ្នាក់ទី ១ នៃមហានិកាយដោ្យចិត្តស្មោះ ក្នុងនាមខ្ញុំព្រះករុណាជាកូនខ្មែរពិត ៗ សូមក្រាបថ្វាយបង្គំដល់គុណរបស់ សម្ដេចព្រះសង្ឃរាជដោ្យគោរព្វ និងសូមលើកយកនៅបុណ្យកុសល់
ផ្សេង ៗ ដែលបានកសាងមកទាំងប៉ុន្មាន ព្រមទាំងសេចក្ដីល្អរផ្សេង ៗ សូមឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណខន្ធរបស់ព្រះអង្គសម្ដេចវីរៈមហាសង្ឃរាជ ដែលជាអភិមហាបណ្ឌិតអក្សរសាស្ដ្រខ្មែរសូមឲ្យព្រះអង្គទ្រង់សោយសេចក្ដីសុខក្សេមក្សាន្ដក្សាន្ដសំរ៉ានព្រះវរៈកាយសប្បាយព្រះហឫទ័យក្នុងទិព្វវិមានជាយូរអង្វែងទៅហោង ! សាធុ ៗៗ ក្រាបថ្វាយព្រះពរ ។ (សូមទ្រង់ព្រះរាជទានទោស បើមានកុំហុសដោយប្រការណាមួយ​)

10. Soun Sumdh - ខែមករា 16, 2011

Khmer National Hero!!! For Khmer & Buddhism!!!

11. សុវណ្ណ មានី - ខែ​កុម្ភៈ 1, 2011

ខ្ញុំសូមក្រាបថ្វាយបង្គំចំពោះ​ព្រះ​វិញ្ញាណ​របស់​សម្តេច​ព្រះ​មហា​វិរ​សង្ឃ​រាជ​​ ដែល​ជា​ព្រះ​មហា​អភិប្រាជ្ញ​នៃ​អក្សរសាស្រ្ត​ខ្មែរ។
សូមកុសលទាំងឡាយ ដែលកើតអំពីសទ្ធាក្នុងព្រះពុទ្ធសាសនា សូមចែកជូនដល់វិញ្ញាណក្ខ័ន្ធ របស់សម្តេចជាភិយ្យោភាព។
សូមឲ្យកូនខ្មែរទាំងអស់ ដែលកំពុងស្វែងរកវិជ្ជាទាំងឡាយនៅគ្រប់ទិសទី បានជួបតែសេចក្តីសុខគ្រប់ប្រការ។
(សូមទ្រង់ព្រះរាជទានទោស បើមានកុំហុសដោយប្រការណាមួយ​)

12. កូនខ្មែរ - ខែកក្កដា 30, 2011

ក្នុងឳកាសខួបទី41 នេះខ្ញុំព្រះករុណាសូមថ្វាយព្រះពរដល់ព្រះអង្គសូមឲ្យព្រលឹងរបស់ព្រះអង្គបានយាងទៅកាន់ឋានដែលសុខសាន្តនោះគី បរមសុខ ហើយយើងខ្ញុំទាំងអស់គ្នាដែលជាកូនខ្មែរគ្រប់រូបសូមថ្លែងអំណរអរព្រះគុណដល់ព្រះអង្គដែលបានបន្សល់នូវស្នាដៃដល់ពូកយើងខ្ញុំបានសិក្សារៀនសូត្ររហូតមកដល់សព្វថ្ងៃនេះ……………….

13. Chhiv, Ven - ខែកញ្ញា 18, 2011

ថ្វាយព្រះពរចំពោះ
សម្តេចព្រះសង្ឃរាជនាយកមហានិកាយ
ជួន-ណាត ជោតញ្ញាណោ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះវិញ្ញាណខ័ន្ធសម្តេចព្រះសង្ឃរាជនាយក គណៈ មហានិកាយ ជួន-ណាត ជោតញ្ញាណោ
ដោយគោរពដ៏ជ្រាលជ្រៅជាទីបំផុត!
ខ្ញុំព្រះករុណាឈោ្មះឈីវ-វេនជាកូនសញ្ជាតិខ្មែរម្នាក់ឪពុកម្តាយប្រកបរបរស្រែចំការនា ជនបទដីកំណើតបាត់ដំបង គាត់ខំប្រឹងរកចញ្ចឹមកូន២ដូចជាលក់នំបញ្ចុកដើមសន្សំ ប្រាក់សំរាប់ឲ្យកូនទៅរៀននិងទិញថ្នាំព្យាបាលកូនផង លុះត្រាតែព្រះករុណារៀនដល់ វិទ្យាល័យមុនីវង្ស១៩៧៥ ។ ខ្ញុំព្រះករុណាមានការសោកស្តាយយ៉ាងខោ្លចផ្សារជា ទី បំផុតពីការសោយទីវង្គត់នៃព្រះអង្គ មិនគួរឡើយព្យាធិនេះធើ្វអោយមច្ចុរាជ មកផ្តាច់ ព្រះជន្មាយុព្រះអង្គជាម្ចាស់យ៉ាងដូច្នេះសោះ តាមតែព្រះករុណាបានដឹង និងឮតាម វិទ្យុ ជាពិសេសការពិពណ៌នាពីជីវប្រវត្តិព្រះអង្គ ដោយភិក្ខុធម្មានន្ទនិងភិក្ខុសុភ័ក្ត្រ បង្ហាញថា ព្រះអង្គជាម្ចាស់ ជាកូនកសិករសញ្ជតិខ្មែរសុទ្ធសាធ ហើយទទួលកិត្តិយស ជាសម្តេចព្រះមហាសុមេធាធិបតីសង្ឃរាជ នាយកគណៈមហានិកាយ មានព្រះ វីរិយៈសកម្មភាពចំពោះព្រះគោលបំណងនានាប្រកបដោយបញ្ញាឈ្លៀសវៃនិងមាន គុណូបការៈក្នុងកិច្ចការធើ្វប្រយោជន៏ដល់ប្រទេសកម្ពុជាទាំងផ្លូវព្រះពុទ្ធសាសនា និង
ផ្លូវលោកទុកដល់ជាតិខ្មែរជាច្រើនណាស់ – គឺជាពន្លឺរស្មីក្នុងការស្រោចស្រង់ជាតិខ្មែរ ដែលកូនខ្មែរម្នាក់ៗត្រូវនឹកគិតឲ្យយល់នូវគុណសម្បត្តិជាច្រើនយ៉ាង របស់ព្រះអង្គនិង ផលវិបាកដល់ប្រទេសខ្មែរតាំងពីការសោយទីវង្គត់បាត់ព្រះអង្គជាអ្នកប្រាជ្ញដ៏ឆើ្នមមួយទៅនោះ! មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គក៏មានព្រះកិច្ចការ ជួយបំពេញដល់ប្រទេសភូមា លាវ ឥណ្ឌា ឥណ្ឌូណេសី ស្រីលង្កាទី្វប និងសាធារណរដ្ឋបារាំង ព្រមទាំងទទួលឥស្ស រិយយសខ្ពង់ខ្ពស់ផងទៀតដែរ ។
កូនខែ្មរអើយ! ព្រះអង្គជាម្ចាស់ ជាអ្នកប្រាជ្ញដ៏ឆ្នើមមួយយ៉ាងពិតប្រាកដ ទ្រង់យាងមក កើតក្នុងប្រទេសខ្មែរយើង មិនគួរឡើយព្រះអង្គសោយទីវង្គត់ចោលយើងយ៉ាងនេះ សោះ យើងខ្ញុំព្រះករុណាសែនសោកស្តាយព្រះអង្គជាម្ចាស់យ៉ាងខ្លាំងជាទីបំផុត ។ព្រះ អង្គជាម្ចាស់មានគុណដ៏ខ្ពង់ខ្ពស់ល្អថៃ្លថ្លាយ៉ាងប្រណិតចំពោះជាតិខែ្មរ មិនអាចប្រៀប ផឹ្ទមបាន ខ្ញុំព្រះករុណានិងភរិយា ព្រមទាំងពុកម៉ែគ្រួសារបងប្អូនកូនក្មួយចៅទាំងអស់ គ្នា សូមប្រម៉ែប្រមូលនូវកុសលផលបុណ្យដែលយើងខ្ញុំព្រះករុណាបានធ្វើទាំងប៉ុន្មាន
នោះ មកឧទិសប្រគេនថ្វាយចំពោះព្រះអង្គជាម្ចាស់សម្តេចព្រះសង្ឃរាជនាយកគណៈ មហានិកាយ ជួន-ណាត ជោតញ្ញាណោ, យ៉ាងភក្តីភាពពីយើងខ្ញុំព្រះករុណា សូមព្រះ អង្គជាម្ចាស់ទទួលដោយរីករាយ ឲ្យផុតចាកអស់នូវកម្មពារវេរាទាំងឡាយជាពិសេស
កុំឲ្យព្រះអង្គជាម្ចាស់ឈឺចុកចាប់ដែលមានព្រះរាជឱង្ការថា ‹‹អាត្មាចុកទ្រូងណាស់››,
ដូចយ៉ាងនេះទៀត, និងប្រកបដោយព្រះពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ
ពលៈ និង បដិភាណគ្រប់យ៉ាងដោយមានទេវតានិងព្រះបារមីនៃព្រះពុទ្ធគ្រប់អង្គតាម
ថែរក្សាការពារព្រះអង្គជាម្ចាស់ជានិច្ច បើមានព្រះបំណងអ្វី បានសម្រេចដូចប្រាថ្នា ទាំងឋានមនុស្សលោក ទេវលោក លុះដល់ព្រះរមសុខនិពា្វនហោង ។
ពីក្រុមគ្រួសារខ្ញុំព្រះករុណា
ឈីវ- វេន

14. keo55 - ខែតុលា 2, 2011

សម្តេចព្រះសង្ឃរាជនាយកគណៈ មហានិកាយ ជួន-ណាតជោតញ្ញាណោ,
ជាបុគ្គលដែលស្នេហាជាតិនិងសាសនាប្រជាពលរដ្ឋខ្មែរត្រូវគោរពសមជា
វិរៈបុរសពិតមែនវា​ខុសពីបុគ្គលដែលបំផ្លាញជាតិនាសាសបង្ខំឲ្យគេលើកតំកើងខ្លួននិងកំរាមកំហែងឲ្យគេគោរពជាបុគ្គលពពួកពពុះទឹកដែលកំពងតែវង្វេងវាលបី។

15. Chhay Vankosal - ខែមករា 4, 2012

ទូលព្រះបង្គំ ខ្ញុំព្រះករុណា

សូមក្រាបបង្គំចំពោះសម្តេចជាវិញ្ញូជនដែលបានបំពេញនូវសមណកិច្ចដ៏ត្រឹមត្រូវក្នុងព្រះពុទ្ធសាសនមណ្ធល ប្រទេសជាតិ និងពិភពលោក ដោយ ផ្សព្វផ្សាយនូវពុទ្ធិចំណេះដឹងនិងស្នាព្រះហស្តដ៏មានតម្លៃសម្រាប់បច្ចាជន បានសិក្សារៀនសូត្រដើម្បីជាប្រទីប គ្រាន់នឹងបំភ្លឺ
នូវអន្ធកភាពនៃជីវិតឲ្យបានត្រចះត្រចង់។ ជាអវសាននេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមថ្វាយព្រះពរ និងឧទ្ទិសផ្សាយនូវបុញ្ញកុសល ដែលកើត ឡើងដោយកាយ វាចា និងចិត្តនៃទូលព្រះបង្គំសូមជាឧបនិស្សយបច្ច័យ ផ្សាយដល់ព្រះវិបាកញាណនៃសម្តេចជាអម្ចាស់ដ៏ទោះបីស្ថិតក្នុងទីឋានណាក៏ដោយ សូមព្រះដួងវិញ្ញាណក្ខន្ធនៃសម្តេចទទួលអនុមោទនា ដោយព្រះហឫទ័យសោមនស្សរីករាយជានិច្ចនិរន្តរ៍ ។ ជាបរិយោសាន នៃព្រះជាតិ សូមសម្តេច បានសម្រេចនូវព្រះបរមសុខដ៏ប្រសើរ គឺព្រះនិញ្វាន ។

សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជាវរសមណដ៏ឆ្នើមក្នុងព្រះពុទ្ធសាសនា និងប្រទេសកម្ពុជា ៕

ពីទួលបង្គំ ខ្ញុំព្រះករុណា

ឆាយ វនកុសល (តិក្ខញ្ញាណោ)

16. មហាឧត្តម - ខែ​មីនា 5, 2012

សូមក្រាបបង្គំសម្តេច! ព្រះ​អគ្គមហា​បណ្ឌិតអក្សរសាស្រ្ត​ខ្មែរ។
សូមកុសលទាំងពួង ប្រគេនដល់វិញ្ញាណក្ខ័ន្ធសម្តេច។
សូមសុខសន្តិភាពកើតមានពេញពិភពលោកកុំបីខាន។
សូមឲ្យព្រះពុទ្ធសាសនាផ្សាយពេញពិភពលោក។

17. i would like to corected some - ខែ​ឧសភា 6, 2012

សូមក្រាបថ្វាយបង្គំសម្តេច!ព្រះអគ្គមហាបណ្ឌិតអក្សរសាស្រ្តខ្មែរ។
សូមកុសលទាំងពួងថ្វាយចំពោះ
ព្រះវិញ្ញាណក្ខ័ន្ធសម្តេចជាអម្ចាស់។ល។

អេង​ សំខាន់ អតីតលេខាធិការផ្ទាល់នៃសម្តចព្រះសង្ឃរាជជាអម្ចាស់ - ខែ​ឧសភា 6, 2012

សម្តេចព្រះសង្ឃរាជ ជួន​ណាត​ (ជោតញ្ញាណោ)​គណៈមហានិកាយ

18. Vibol - ខែមិថុនា 27, 2012

សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាព្រះអគ្គមហាសង្ឃ ក្នុងប្រទេសកម្ពុជាយើង។

19. លីម តក - ខែ​កុម្ភៈ 20, 2013

ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំវិញ្ញាណខ័ណចំពោះព្រះមហាអគ្គសង្ឃនាយក ព្រះសង្ឃរាជជាគណះថ្នាក់កិត្តិយសសម្តេចព្រះសង្ឃសត្ថាសូមឧទិសមហាកុសលដ៏ត្រចះត្រចង់សូមអោយវិញ្ញាណរបស់ព្រះអង្គយាងទៅកាន់សុគតិភព អោយបានដល់ឋានបរមសុខគឺព្រះនិព្វាន ។ ហើយគុណរបស់ព្រះអង្គជាគុណមហាប្រសើរដែលជាបុគ្គលបានលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរនៅកម្ពុជនេះ ហើយបានធ្វើប្រយោជន៏ជាច្រើនក្រៃលែងដែលជាគំរូនៅវិរះភាពដែលកូនខ្មែរទាំងអស់តែងតែយកជាគំរូសម្រាប់ការអនុវត្តន៏តាមតែអាចធ្វើបាន ។

20. lav sovansat - ខែមិថុនា 3, 2013

ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះសម្តេច អគ្គមហាបណ្ឌិតអក្សរសាស្រ្តខ្មែរដោយសេចក្តីគោរព។

21. Kykeath - ខែមិថុនា 13, 2013

សម្តេចជាម្ចាស់ទូលព្រះបង្គំពុំភ្លេចបានទេនូវស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិខ្មែរ
ដោយសច្ចវាចានេះសូមដួងព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គសោយនូវសម្បត្តិសុខកុំបីក្លាយជាប្រការដ៏ទៃឡើយ

22. sim pisith - ខែធ្នូ 15, 2013

ខ្ញូំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះសម្ដេចអគ្គបណ្ឌិតអក្សរសាស្រ្តខ្មែរ
(ព្រះនាម សម្ដេច ជួន ណាត)ដោយសេចក្ដីគោរព ។

23. Eng Seang - ខែមករា 26, 2014

ខ្ញុំព្រះករុណាសូមថ្វាយព្រះពរដល់ព្រះអង្គសូមឲ្យព្រលឹងរបស់ព្រះអង្គបានយាងទៅកាន់ឋានដែលសុខសាន្តនោះគី បរមសុខ ហើយយើងខ្ញុំទាំងអស់គ្នាដែលជាកូនខ្មែរគ្រប់រូបសូមថ្លែងអំណរអរព្រះគុណដល់ព្រះអង្គ។ កូនចៅគ្មានអ្វីតបសងគុណដ៏លើសលុបនេះទេ មានតែការខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីក្លាយជាទំពាំងមួយដែលអាចស្នងឬស្សីបាននាថ្ងៃអនាគត។ ជាចុងក្រោយសូមសំណូមពរដល់មិត្តៗកូនខ្មែរទាំងត្រូវចេះសាមគ្គីគ្នា ចេះចែករំលែកចំណេះដឹងគ្នា។ ដូចពាក្យចាស់ពោលថា ចង្កឹះមួយបាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេកាច់បាក់បាន។

24. Kong somet - ខែកក្កដា 8, 2014

សូមទទួលនូវការគោរពអំពី ខ្ញុំបាទដែលតែងតែកោទសរសេីរនៅព្រះនាមរបស់ ព្រះអង្គ និងសិល្ប: អក្សរសាសន៍ដែលជាកេរ្តិ៍តំណែលរបស់ព្រះអង្គ ដែលបានខាកចេញនូវការច្នៃប្រឌិត ដែលបង្ហាញពីសិល្ប: និងវប្បធម៍របស់ខ្មែរ ដេីម្បីជាចំណេះដឹងរក្សាទុកអោយដល់កូនចៅព្រះអង្គ ហេីយគុណណូបវីការ:ដ៏ថ្លៃថ្លារបស់ព្រះអង្គពិតជាគ្មានសត្រូវណាអាចមករារាំងព្រះអង្គបានទ្បេីយ ព្រះអង្គជារស្មីតែមួយក្នុងដួងចិត្តយេីងខ្ញុំ ។ ក្នុងឱ្យកាសដ៏មានតម្លៃនេះ កូនចៅសុំគោរពជូន ដល់វិញ្ញាណខ័ណ្ឌរបស់ព្រះអង្គ បានទៅចាប់កំណេីតទៅក្នុងភពណាមួយ អោយសំដូចបំណងនូវអ្វីដែលព្រះអង្គបានឧទឹ
ស្រ្តថ្វាយ និងការដាក់ទានជូនទៅដល់អ្នកមានបុណ្យនិងបានទទួលនៅចំណឹងដែលព្រះអង្គ ដូចការអោយពររបស់ទ្រង់ ។
សុំក្រាបថ្វាយព្រះពរ យ៉ាងស្ងៀមស្ងាត់ ដោយការគោរព ស្ញប់ស្ញែង ស្មោះស្មាក់អស់ពីដួងចិត្ត ។
ខ្ញុំពីចម្ងាយ
គង់ សុមេត
ចុះថ្ងៃ ពុធ ទី០៨ ខែកក្កដា ឆ្នាំ២០១៤
នៅថេរ:វេលា ០៣:៣៩ នាទី ទាបភ្លឺ ពីខេត្ត ព្រះសីហនុ


ទំលាក់ មួយចំលើយតប ទៅ វីរិយា បោះ​បង់​ការ​ឆ្លើយ​តប