jump to navigation

សូស្តី ពិភពលោក! ខែវិច្ឆិកា 1, 2007

Posted by សុភ័ក្ត្រ in អំពី​គេហទំព័រ.
trackback

ប្រិយមិត្រ​ជា​ទី​មេត្រី!

សម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត ទ្រង់​គឺ​ជា​មគ្គុទេសក៍​ភាសា និង​ជា​អ្នក​ដឹក​នាំ​យ៉ាង​អស្ចារ្យ​ ទាំង​ផ្លូវ​ធម្ម និង​ផ្លូវ​លោក ចំពោះ​ខេមរ​ជន មិន​ថា​ក្នុង​សម័យ​ទ្រង់​មាន​ព្រះជន្ម​នៅ​ឡើយ ឬ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ នេះ​ហើយ​សម​ដូច​ជា​ពាក្យ​គេ​ថា ខ្លួន​ស្លាប់​ទៅ​ កេរ្តិ៍​ឈ្មោះ​រស់​នៅ រស់​មិន​ស្លាប់។

ស្នា​ព្រះហត្ថ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​បន្សល់​ទុក​សម្រាប់​ខ្មែរ នៅ​រស់​រវើក។ ទាំង​ខ្ញុំ​ ទាំង​ខ្មែរ​ដ៏​ទៃ​ទៀត គ្រប់ៗ​គ្នា​បាន​ចង​ចាំ និង​គោរព​ព្រះ​អង្គ​យ៉ាង​ក្រៃលែង រក​អ្វី​មក​ផ្ទឹម​ពុំ​បាន។

ខ្ញុំ​ធ្លាប់​បាន​ធ្វើ​វេបសៃត៍​មួយ​អំពី​ព្រះ​អង្គ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន តែ​អកុសល កុំព្យូទ័រ​ខ្ញុំ​ក៏​បាន​ខូច​ទៅ​ទើប​មិន​បាន​ហស្ត៍។

នៅ​ទី​នេះ​ខ្ញុំ​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​អត្ថបទ​ និង​ស្នាដៃ​នានា​ទាក់ទង​នឹង​ព្រះអង្គ ដើម្បី​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​មុខ។ ជា​ពិសេស​ខ្ញុំ​នឹង​ចម្លង​បទ​សម្ភាស​នាទី​អក្សរសាស្ត្រ​ខ្មែរ របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ធ្វើ​នៅ​ក្នុង​វិទ្យុ​ជាតិ កាល​ពី​ទសវត្សរ៍​៦០។

ប្រសិន​បើ​លោក​អ្នក​មាន​អត្ថបទ​ណា​ទាក់ទង​នឹង​ព្រះ​អង្គ រួច​ចង់​ដាក់​នៅ​ទៅ​នេះ ដើម្បី​ចែក​រំលែក​ដល់​មិត្រៗ ដ៏ទៃ​ទៀត​នោះ សូម​ផ្ញើ​មក​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​រីករាយ នឹង​ដាក់​ផ្សាយ ដើម្បី​ជា​គតិ និង​ការសិក្សា​រៀន​សូត្រ​ពី​ព្រះអង្គ។

ទំព័រ​នេះ ខ្ញុំ​ធ្វើ​ឡើង​ឧទ្ទិស​ទាំង​ស្រុង​ចំពោះ​សម្ដេច​ព្រះសង្ឃរាជ។ សូម​ឲ្យ​ទ្រង់​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​គ្រប់​រូប និង​ជួយ​ថែរក្សា ឲ្យ​ពរ​ជ័យ​ដល់​កម្ពុជរដ្ឋ បាន​អភិវឌ្ឍន៍ សន្តិភាព និង​រីក​ចម្រើន សម​ជា​ឯករាជ​ប្រទេស៕

សុភ័ក្ត្រ
០៤ វិច្ឆិកា ពស២៥៥១ គស២០០៧

Advertisements

មតិ»

1. Spadora XIII - ខែវិច្ឆិកា 5, 2007

oh… i’m 2nd person who comment here. Keep it up…

2. សុភ័ក្ត្រ - ខែវិច្ឆិកា 5, 2007

you are the first, actually…

3. Spadora XIII - ខែវិច្ឆិកា 5, 2007

oh so happy to be first.. lolz 😛

4. វី - ខែវិច្ឆិកា 6, 2007

ទ្រង់​ជាទេវទូត​មក​កចាប់​កំណើត ដើម្បី​ប្រោស​ជីវិត​ថ្មី​ដល់​អក្សរសាស្ត្រ​ខ្មែរ​យើង! ព្រោះ​មួយ​ជីវិត​របស់​ព្រះ​អង្គ ទ្រង់​បាន​បូជាជូន​សាសនា និង​​អក្សរ​សាស្ត្រ​ខ្មែរ ហើយ​នៅ​ពេល​កិច្ច​ការ​ទ្រង់​បាន​សម្រេច​ទើប​ទ្រង់​ចាក​ទៅ​ចាប់​កំណើត​នៅ​ឋាន​សួគ៌​វិញ! ទ្រង់​ជា​វីរៈ​បុរស​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ ក៏​ដូច​ជា​ខ្មែរ​គ្រប់​រូប! ហើយ​ក៏​ពុំ​មាន​ពាក្យ​ពេចន៍​អ្វី​មក​ប្រៀប​ប្រដូច​ស្មើរ​នឹង​គុណ​បំណាច់​របស់​ទ្រង់​ដែល​បាន​សាង​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែរ មាន​តែ​​យើង​គ្រប់​គ្នា​ខិត​ខំ​ថែរក្សា អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដែល​ទ្រង់​បាន​បន្សល់​ទុក​ឲ្យ​ ឲ្យ​បាន​យូរ​អង្វែង ។

5. ទឹម បឿន - ខែវិច្ឆិកា 6, 2007

សូម​ឲ្យ​ការងារ​របស់​សុភ័ក្ត្រ សម្រាប់​ប្លក់​នេះ បាន​ទទួល​ជោគជ័យ ។

6. សុភ័ក្ត្រ - ខែវិច្ឆិកា 7, 2007

សាធុ! ៗៗ!

7. rainnamail - ខែវិច្ឆិកា 7, 2007

មាន​ឯកសារ​ខ្លះ​ៗ​ដែរ​ពី​ទ្រង់, ចាំ​ផ្ញើ​ឱ្យ!!!!

8. សុភ័ក្ត្រ - ខែវិច្ឆិកា 7, 2007

អរគុណ​ទុក​ជា​មុន​អូន​រ៉េនណា។ សង្ឃឹម​ថា​ប្លុក​នេះ នឹង​មាន​អត្ថបទ​ល្អៗ ជា​ច្រើន​អំពី​ទ្រង់! អរគុណ​ចំពោះ​ការ​គាំទ្រ!

9. Phy - ខែវិច្ឆិកា 8, 2007

Yeah, besides its a good way to learn more of him. Keep it up. i will keep checking back as often as i can. Thanks in advance for your efforts, sopheak.

10. rainnamail - ខែវិច្ឆិកា 9, 2007

តែ បញ្ហា​ត្រង់​អញ្ចេះ, ច្រើន​ពេក! វា​ក៏​ចំណាយ​ពេល​ច្រើន​ដើម្បី​វ៉ៃ! មិន​ខ្ជិល​ទេ តែ​ចង់​សួរ​បង​ថា បង​មាន​ប្រវត្តិរូប​របស់​ទ្រង់​ឬ​នៅ? បង​មាន​ដឹង​ថា ខ្សែ​អាត់​កម្មវិធី អក្សរសាស្ត្រ​មាន​ដាក់​បង្ហាញ​តាម​ប្រព័ន្ធ​ Internet ឬ​ទេ? បើ​មាន​ជួយ​ប្រាប់​ផង ថា​តើ​រ៉េនណា​ទៅ​រក​នៅ​ម្ដុំ​ណា? ហើយ​ចាំ​រ៉េនណា​ផ្ញើ​អត្ថបទ​ខ្លះ​ទៅ​ឱ្យ!

11. naraths - ខែវិច្ឆិកា 17, 2007

អាច​រក​បាន​នៅ! http://www.dhamma4khmers.org/

12. naraths - ខែវិច្ឆិកា 17, 2007

រៀន​ធម៌​!

13. សុភ័ក្ត្រ - ខែវិច្ឆិកា 17, 2007

បង​មាន​ហើយ បង​កំពុង​នឹង​រៀប​ចំ​ដាក់។ រាល់​ថ្ងៃ​កំពុង​វាយ​អត្ថបទ​នោះ​ឡើង​វិញ មិន​ទាន់​មាន​ពេល​បាន​ដាក់​សោះ។

14. Rainna - ខែធ្នូ 5, 2007

វែង​ខ្លាំង​ណាស់!

15. សុភ័ក្ត្រ - ខែធ្នូ 5, 2007

បង​មាន​គម្រោង​ដាក់​ជា​កំណាត់ៗ

16. Rainna - ខែធ្នូ 7, 2007

ល្អ​ហើយ​អញ្ចឹង! បង​នឹង​មាន​អត្ថបទ​ដាក់​ញឹក​ញាប់! មាន​ស្អី​ឱ្យ​ជួយ​ខ្លះ​ទេ?

17. សុភ័ក្ត្រ - ខែធ្នូ 7, 2007

មាន មាន​ច្រើន​ណាស់ រេនណា​ជួយ​វាយ​អត្ថបទ​ពី​សៀវភៅ​នឹង​ឡើង​វិញ​ជា​យូនីកូដ​បាន​អត់? បង​វ៉ៃ​បាន​ម៉ា​ង៉ៃ​មួយ​ទំព័រ​យូរ​ចង់​ងាប់។ វាយ​ហើយ​ត្រូវ​យក​មក​ផ្ទៀង​ស្ដាប់​ឡើង​វិញ​​ទៀត ខ្លាច​វា​ខុស។ នៅ​ក្នុង​សៀវភៅ​នោះ​មាន​ការ​វាយ​ខុស​មួយ​ចំនួន​ដែរ។

18. Rainna - ខែធ្នូ 7, 2007

រ៉េនណា​មាន​ស្អី​ស្ដាប់​ទៅ? ហើយ​បង​វាយ​ដល់​ទំព័រ​ណា​ហើយ? បើ​មិន​ប្រាប់​ស្អី​សោះ​អញ្ចឹង​តើ​រ៉េនណាទៅដឹង​ថា ធ្វើ​ពី​ណា​ទៅ​ណា?

19. សុភ័ក្ត្រ - ខែធ្នូ 7, 2007

រេនណា​ជួយ​វាយ​ខ្សែ​អាត់​ទី២ ចាប់​ពី​ទំព័រ​៤៧ ដល់​៦៤ បាន​អត់?

20. Rainna - ខែធ្នូ 8, 2007

យល់​ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: