jump to navigation

សាលា​ក្រុង​ភ្នំពេញ​សាង​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ខែវិច្ឆិកា 6, 2007

Posted by សុភ័ក្ត្រ in ព័ត៌មាន.
10 comments

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៦ សាលា​ក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​រូប​សំណាក​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត ដើម្បី​ទុក​ជា​និមិត្តរូប​នៃ​ការរំលឹក​គុណ និង​គោរព​បូជា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ទៅ​អនាគត​កាល និង​ទុក​ជា​ប្រវត្តិសាស្ត្រ។

បូជនីយដ្ឋាន​រូប​សំណាក​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត នឹង​ត្រូវ​សាង​ឡើង​នៅ​លើ​ទីតាំង​រង្វង់​មូល​ទល់​មុខ​សួនច្បារ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ទំហំ​ផ្ទៃ​ក្រឡា​ប្រមាណ ២៣២ ម៉ែត្រ​ការ៉េ។ កម្ពស់​ពី​បាត​ក្រោម​ដល់​កំពូល​លើ​ប្រវែង ១០,៦៧​ម៉ែត្រ។ ព្រះ​ថែន​មាន​កម្ពស់ ៥,៥១ ម៉ែត្រ រួម​ទាំង​បល្ល័ង្ក​ផង។ សាងសង់​អំពី​បេតុង​អារម៉េ ថ្ម​ដុស និង​ថ្ម​ម៉ាប។

ចំពោះ​រូប​សំណាក​ព្រះអង្គ​គង់​សមាធិ​ស្ថាបនា​ឡើង​អំពី​ស្ពាន់​ស្ល​ចាក់​ក្រូម៉េ មាន​ព្រះ​ភ្នែន​ប្រវែង​២​ម៉ែត្រ និង​កម្ពស់​ប្រវែង​២,២៧​ម៉ែត្រ និង​ខាង​លើ​មាន​ឆ័ត្រ​រួត​ប្រាំ​ជាន់​កម្ពស់ ២,៨៩​ម៉ែត្រ៕

ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​សាលាក្រុង​ភ្នំពេញ

អាន​អត្ថបទ​ទាក់ទង៖

មនុស្ស​៣​ពាន់​នាក់​នឹង​ចូលរួម​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ

Advertisements