វចនានុក្រមភាសាខ្មែរបារាំង ខែធ្នូ 3, 2007
Posted by សុភ័ក្ត្រ in ព័ត៌មាន.3 comments
បកប្រែពី ki-media
ក្រោយពីចំណាយពេលអស់ជាយូរមក លោកឳពុក រ៉ូហ្កាទៀន រូនឌីនូវ (Father Rogatien Rondineau) បានបញ្ចប់ការបោះពុម្ពការងារប្រែវចនានុក្រមរបស់លោក ពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឍរាជ ជួន ណាត។
នេះជាការបកប្រែលក្ខណៈឯកជន ពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឍរាជ ជួន ណាត ដោយបានចំណាយពេលដើម្បីបញ្ចប់អស់រយៈពេល ១១ឆ្នាំ ដោយមានកម្រាស់ ៤.០០០ទំព័រ និងមាន២ភាគ។ វចនានុក្រមខ្មែរនេះ មានកំណើតកាលពីទសវត្សរ៍ឆ្នាំ៦០ នឹងត្រូវបានធ្វើបច្ចុប្បន្នភាព ដោយវិទ្យាស្ថានភាសាជាតិ កាលពីឆ្នាំ២០០៥ ដោយបានបោះពុម្ពជាវចនានុក្រមអក្ខរាវិរុទ្ធ ភាសាខ្មែរ។
ការងារដ៏អស្ចារ្យនេះរបស់លោកឳពុក រ៉ូហ្កាទៀន រូនឌីនូវ បច្ចុប្បន្ននេះមានដាក់លក់ជាសាធារណៈហើយ។ សហសេវិកពីររូប គឺលោកស្រី ធេរេសា ឡុង លៀន (Theresa Long Lean) និងលោកស្រី ធេរេសា សាឡាយ សង្គម (Theresa Salay Sangkhum) ជាអ្នកជួយការងារនេះ ដើម្បីធានាគុណភាពនៃការបកប្រែ។