jump to navigation

វចនានុក្រម​ភាសាខ្មែរ​បារាំង ខែ​ធ្នូ 3, 2007

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

 

បក​ប្រែ​ពី ki-media

ក្រោយ​ពី​ចំណាយ​ពេល​អស់​ជា​យូរ​មក លោក​ឳពុក រ៉ូហ្កាទៀន រូនឌីនូវ (Father Rogatien Rondineau) បាន​បញ្ចប់​ការ​បោះពុម្ព​ការងារ​ប្រែ​វចនានុក្រម​របស់​លោក ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេច​ព្រះសង្ឍរាជ ជួន ណាត។

នេះ​ជា​ការ​បកប្រែ​លក្ខណៈ​ឯកជន ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេច​ព្រះសង្ឍរាជ ជួន ណាត ដោយ​បាន​ចំណាយ​ពេល​ដើម្បី​បញ្ចប់​អស់​រយៈ​ពេល ១១​ឆ្នាំ ដោយ​មាន​កម្រាស់ ៤.០០០​ទំព័រ និង​មាន​២​ភាគ។ វចនានុក្រម​ខ្មែរ​នេះ មាន​កំណើត​កាល​ពី​ទសវត្សរ៍​ឆ្នាំ​៦០ នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​​ កាលពី​ឆ្នាំ​២០០៥ ដោយ​បាន​បោះពុម្ព​ជា​វចនានុក្រម​អក្ខរាវិរុទ្ធ​ ភាសា​ខ្មែរ។

ការងារ​ដ៏​អស្ចារ្យ​នេះ​របស់​លោក​ឳពុក រ៉ូហ្កាទៀន រូនឌីនូវ បច្ចុប្បន្ន​នេះ​មាន​ដាក់លក់​ជា​សាធារណៈ​ហើយ។ សហសេវិក​ពីរ​រូប គឺ​លោកស្រី ធេរេសា ឡុង លៀន (Theresa Long Lean) និង​លោកស្រី ធេរេសា សាឡាយ សង្គម (Theresa Salay Sangkhum) ជា​អ្នក​ជួយ​ការងារ​នេះ ដើម្បី​ធានា​គុណភាព​នៃ​ការ​បកប្រែ។

អាន​អត្ថបទ​ដើម

Advertisements

មតិ»

1. ទឹម បឿន - ខែ​ធ្នូ 4, 2007

សុំ​សរសើរ​ដល់​លោក រ៉ូហ្កាទៀន​ហើយ ដែល​ខំ​ចំណាយ​ពេល ដើម្បី​បកប្រែ​វចនានុក្រម​នេះ ។ ពេល ១១ ឆ្នាំ សម្រាប់​សម្រេច​កាងារ​មួយ មិន​ធម្មតា​ទេ… ។

2. naraths - ខែ​ធ្នូ 5, 2007

អស្ចារ្យ​ណាស់!

3. ជីនិត - ខែ​កុម្ភៈ 19, 2008

សូមសសើរដោយស្មោះអស់ពីដួងចិត្ត
ចំពោះការប្រឹងប្រែងរបស់គាត់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: