jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត ខែ​មករា 12, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
trackback

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា
សុមេធាធិបតី ជួន ណាត
ព្រះសង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ

រៀបរៀង​ដោយ​ព្រះ​មុនីកោសល សូរ ហាយ តាម​ឯកសារ​ខ្លះ​របស់​ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និង​លោក​ទ្រិញ វ៉ាញ ១៩៧០ (ចម្លង​ចេញ​ពី​ទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ) លេខ​ពិសេស ខែ​ធ្នូ ឆ្នាំ​១៩៩៨ និង​លេខ​ពិសេស ខែ​មករា កុម្ភៈ មីនា ឆ្នាំ​១៩៩៩។

ខ្ញុំ​ព្រះ​ករុណា​អាត្មា​ភាព ជា​សមាជិក​នៃ គណៈកម្មការ​ឃោសនា ដោយ​មាន​លោក​ទ្រិញ​ វ៉ាញ ជា​ប្រធាន​នៃ​គណៈកម្មការ អស់​លោក​ជា​សមាជិក​គណៈកម្មការ​ទាំង​អស់​មាន​លោក លាង ហាប់អាន ជា​ដើម បាន​ផ្ទុក​ផ្ដាក់​នូវ​ការ​ស្រាវជ្រាវ​រៀបរៀង​ព្រះរាជ​ជីវ​ប្រវត្តិ នៃ​សម្ដេច​ព្រះសង្ឃ​រាជ​មក​លើ​ខ្ញុំ​ព្រះករុណា​អាត្មាភាព ដូច​មាន​លិខិត​លេខ ៨៤៤ ព.ប ចុះ​ថ្ងៃ ទី​៧ ខែ​តុលា ឆ្នាំ​១៩៦៩ ជា​លិខិត​លោក លាង ហាប់​អាន​ នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​តម្រូវ​មក​លើ​ខ្លួន​ខ្ញុំ​ព្រះករុណា​អត្មាភាពឲ្យ​ស្រាវជ្រាវ រៀបរៀង​ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់។

ខ្ញុំ​ព្រះករុណា​អត្មាភាព សូម​ទទួល​ការ​នេះ​ដោយ​គោរព តាម​សមាន​ឆន្ទៈ​នៃ​គណៈកម្មការ។ ព្រះរាជ​ជីវប្រវត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ ខ្ញុំ​ព្រះករុណា​អត្មាភាព​សូម​ចែក​ជា​បរិច្ឆេទ​១២ ដើម្បី​ឲ្យ​ងាយ​មើល​ចំណាំ​ក្នុង​បរិច្ឆេទ​មួយ​ៗ តាម​រយៈ​កាល​នៃ​ព្រះ​ជីវភាព​ ព្រះ​វីរយភាព និង​ព្រះ​ករណីយ​កិច្ច​នៃ សម្ដេច​ព្រះ​សង្ឃ​រាជ ព្រម​ទាំង​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រៀបរៀង​វែកញែក​សេចក្ដី ដូច​ត​ទៅ​នេះ៖

បរិច្ឆេទ​១២​យ៉ាង

១. ជាតិ​បរិច្ឆេទ៖ កំណត់​អំពី​ជាតិ
២. កុមារ​បរិច្ឆេទ៖ កំណត់​អំពី​ភាព​នៅ​ជា​កុមារ
៣. បព្វជ្ជា​បរិច្ឆេទ៖ កំណត់​អំពី​បព្វជ្ជា
៤. ឧបសម្បទាន​បរិច្ឆេទ៖ កំណត់​អំពី​ឧបសម្បទា
៥. បរិយត្តិ​បរិច្ឆេទ៖ កំណត់​អំពី​ការ​សិក្សា
៦. បេសកកម្ម​បរិច្ឆេទ៖ កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ
៧. ឋានន្តរ​បរិច្ឆេទ៖ កំណត់​អំពី​ឋានន្តរ
៨. សមណ​សក្តិ​បរិច្ឆេទ៖ កំណត់​អំពី​សមណ​សក្តិ
៩. ឥស្សរិយ​បរិច្ឆេទ៖ កំណត់​អំពី​ឥស្សរិយយស
១០. ពុទ្ធ​វុឌ្ឍិ​បរិច្ឆេទ៖ កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
១១. ចរិត​លក្ខណៈ​បរិច្ឆេទ៖ កំណត់​អំពី​លក្ខណៈ​នៃ ជីវិត​ប្រក្រតី
១២. ជីវិតា​វសាន​បរិច្ឆេទ៖ កំណត់​អំពី​ទី​បំផុត​នៃ ព្រះជន្មាយុ

(នៅ​មាន​ត)

ត​ទៅ​លេខ​ទី​២

Advertisements

មតិ»

1. ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​២) « សម្ដេច​ព្រះសង្ឃរ - ខែ​មករា 25, 2008

[…] ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​២) មករា 25, 2008 Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ. trackback (ត​ពី​លេខ​មុន) លេខ​ទី​១ […]

2. ឡុងសារៈ - ខែ​ធ្នូ 13, 2010

ដែលសរសេរថា ជីវប្រវត្តិសម្តេចតាមឯកសាររបស់ព្រះឃោសធម្ម ប៉ុណ្យ
សម្ភោជ នេះខ្ញុំមិនដឹងថា តើជាប៉ុណ្យ សម្ភោជឬក៏ជាប៉ុណ្យ សម្ភាជ?
សូមអរគុណ អស់យោបល់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: