jump to navigation

នាំ​បច្ច័យ​ជាង​៣​ម៉ឺន​ដុល្លារ​ទៅ​ប្រគេន​វត្ត​ថាន់​ស្ថាបនា​បណ្ណាល័យ ខែ​មីនា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback


លោក​កែប ជុតិមា ពិនិត្យ​ការ​សាងសង់​បណ្ណាល័យ​សម្ដេច ជួន ណាត នៅ​វត្ត​ថាន់ ខណ្ឌ​ចម្ការមន (រូបថត៖ ចាន់ សុភាព)

ភ្នំពេញ៖ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​សាលា​ក្រុង និង​សាលា​ខណ្ឌ​ចម្ការ​មន កាល​ពី​ថ្ងៃ​ទី​១៩ មីនា បាន​នាំ​យក​បច្ច័យ​ជាង​៣​ម៉ឺន​ដុល្លារ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​នៅ​វត្ត​ថាន់ ដើម្បី​កសាង​បង្ហើយ​បណ្ណាល័យ​មួយ​ខ្នង​នៅ​ក្នុង​វត្ត​នេះ ដែល​ប្រសិទ្ធនាម​សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត។

ព្រះ​គ្រូ​សាសន​វង្សាចារ្យ ហួត ង៉ែត មន្ត្រី​សង្ឃ​មួយ​រូប​នៅ​វត្ត​ថាន់​បាន​មាន​សង្ឃ​ដីកា​ថា បណ្ណាល័យ​សម្ដេច​សង្ឃរាជ ជួន ណាត ដែល​កំពុង​សាងសង់​នោះ​មាន​ទំហំ​១៧​គុណ​១៣​ម៉ែត្រ កម្ពស់​២​ជាន់ បាន​ដំណើរ​ការ​សាងសង់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០០៧​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ជាង​៧០​ភាគរយ​ហើយ​បើ​តាម​គម្រោង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០០៨ ខាង​មុខ​នេះ។

ព្រះ​គ្រូ​ហួត ង៉ែត បន្ត​ថា ចាប់​តាំង​ពី​ព្រះ​សង្ឃ​នៅ​វត្ត​ថាន់​មាន​គម្រោង​សាងសង់​បណ្ណាល័យ​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត នេះ​ឡើង អ្នក​ដែល​បាន​ផ្ដើម​ឧបត្ថម្ភ​ជា​ថវិកា​ធំ ហើយ​ច្រើន​ជាង​គេ គឺ​លោក​តា​មហា​ឧបាសក ហ៊ុន នាង បិតា​សម្ដេច​តេជោ ហ៊ុន សែន និង​លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ព្រម​ទាំង​សប្បុរស​ជន ពុទ្ធ​បរិស័ទ និង​ប្រជា​ពលរដ្ឋ​ផង​ដែរ។

ព្រះ​គ្រូ​អង្គ​នោះ​បន្ត​ថា ក្រោយ​ពេល​បណ្ណាល័យ​នេះ​សាងសង់​ហើយ​អង្គការ​ចៃ​ការ (JICA) ជប៉ុន​គេ​សន្យា​ជួយ​ផ្ដល់​ឯកសារ​នានា​យក​មក​ដាក់​នៅ​ក្នុង​បណ្ណាល័យ​សម្រាប់​កូន​ចៅ​ប្រជាជន​សិក្សា​ស្វែង​យល់។

បណ្ណាល័យ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត​ នេះ តាម​គម្រោង​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​អស់​ចំនួន​៨៤.​១១៨,​៥៣​ដុល្លារ​អាមេរិក។ នេះ​ជា​បណ្ណាល័យ​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត លើក​ដំបូង​ដែល​បាន​សាងសង់​នៅ​ភ្នំពេញ​សម្រាប់​ឲ្យ​កូន​ចៅ​ប្រជាជន​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ធ្វើ​ការ​សិក្សា។

វត្ត​ថាន់ ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការ​មន តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម៕ រ៉ាម៉ន


សំណង់​បណ្ណាល័យ​សម្ដេច​ជួន ណាត នៅ​វត្ត​ថាន់ (រូបថត៖ ចាន់ សុភាព)

ស្រង់​ចេញ​ពី​សារព័ត៌មាន​រស្មី​កម្ពុជា លេខ៤៥៤៥ ឆ្នាំ​ទី​១៦ ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០០៨

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: