jump to navigation

វិចារ​សម្ដេច​ព្រះសង្ឃរាជ ខែមិថុនា 5, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

… ក៏​ឃើញ​ថា​ វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​ដែល​បោះពុម្ព​គ្រា​ទី​៥​នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុន, ប៉ុន្តែ​បើ​ធៀបប្រៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ផ្លូវ​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើបរលង់​នៅ​ឡើយ​ទេ, ក្នុង​អនាគតកាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់រលើប​ពុំ​ខាន​ឡើយ, គួរ​ឲ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ!…

ថ្ងៃ​ទី​១០ ធ្នូ ១៩៦៧ (ព.ស.​២៥១១)
សម្ដេច​ព្រះសង្ឃរាជ
គណៈ​មហានិកាយ
ជ.ណ. ជោតញ្ញាណោ

ស្រង់​ចេញ​មក​អំពី​និទាន
សម្រាប់​បោះពុម្ព​គ្រា​ទី​៥
វចនានុក្រម​ខ្មែរ