ពង្សាវតារខ្មែរ ខែកក្កដា 23, 2008
Posted by សុភ័ក្ត្រ in ចម្រៀង.trackback
បទៈ ពង្សាវតារខ្មែរ
និពន្ធដោយៈ នួន កន
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣. ខ្មែរអើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។
បទនេះបង្ហាញពីព្រលឹងជាតិខ្មែរ។ ខ្ញុំស្រលាញ់ស្រុកខ្មែរ។
I would say this song is good meaning.
តើមានអ្នកណាមានបទចម្រៀងនេះជាប្រភេទMP3ទេ ខ្ញុំចង់បានវា។
វាជាចំរៀងជាតិរបស់យើង,ខ្ញុំស្រលាញ់ខ្មែរ។ខ្មែរជាទឹកដីដ៏ឧត្តុងឧត្តមរបស់ខ្មែរទាំងអស់គ្នា។…….
(តប ទៅបង និរន្តរពិសិដ្ឋ) ខ្ញុំមានតែ ចាំថ្ងៃក្រោយ ខ្ញុំដាក់ឲ្យស្ដាប់
អ្នកមីង កែវ ច័ន្ទបូរណ៍ បានបញ្ជាក់ហើយថាបទនេះនិពន្ធដោយលោក បណ្ឌិត នួន កន ទេ។ បទភ្លេងគោរពទង់ជាតិបានជាបទនិពន្ធរបស់ព្រះអង្គ។
ខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាយល់ដឹងពីពង្សាតាខ្មែរ និងយល់ថាខ្មែរមានដើមកំណើតពិតប្រាកដ។
ពង្សាវតាខ្មែរ និពន្ធដោយ សាស្ត្រាចារ្យ នួន កន .
តែខ្ញុំសុំសួរមួយ បើបទពង្សាវាដាខ្មែរ មិនមែននិពន្ធដោយសម្តេចជួនណាតទេ ចុះហេតុអ្វីបានគេថា ជាស្មាដៃរបស់ព្រះអង្គ? ឬមួយព្រះអង្គជាអ្នកកែតម្រូវមែន?