jump to navigation

ពង្សាវតារ​ខ្មែរ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ចម្រៀង.
trackback

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ នួន កន

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

មតិ»

1. ធារិទ្ធ - ខែសីហា 2, 2008

បទ​នេះ​បង្ហាញ​ពី​ព្រលឹង​ជាតិ​ខ្មែរ។ ខ្ញុំស្រលាញ់ស្រុកខ្មែរ។

2. ឆាយា - ខែសីហា 8, 2008

I would say this song is good meaning.

3. និរន្តរពិសិដ្ឋ - ខែកញ្ញា 13, 2008

តើមានអ្នកណាមានបទចម្រៀងនេះជាប្រភេទMP3ទេ ខ្ញុំចង់បានវា។

4. ណាមី - ខែតុលា 26, 2008

វាជាចំរៀងជាតិរបស់យើង,​ខ្ញុំស្រលាញ់ខ្មែរ។​ខ្មែរជាទឹកដីដ៏ឧត្តុងឧត្តមរបស់ខ្មែរទាំងអស់គ្នា។…….

5. ខ្មែរអាយធី - ខែតុលា 26, 2008

(តប ទៅបង និរន្តរពិសិដ្ឋ) ខ្ញុំមានតែ ចាំថ្ងៃក្រោយ ខ្ញុំដាក់ឲ្យស្ដាប់

6. លី កល្យាណ - ខែសីហា 7, 2011

អ្នកមីង កែវ​ ច័ន្ទបូរណ៍​ បានបញ្ជាក់ហើយថាបទនេះនិពន្ធដោយលោក បណ្ឌិត នួន កន​ ទេ។ បទភ្លេងគោរពទង់ជាតិបានជាបទនិពន្ធរបស់ព្រះអង្គ។

7. Haim Hail - ខែសីហា 18, 2014

ខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាយល់ដឹងពីពង្សាតាខ្មែរ និងយល់ថាខ្មែរមានដើមកំណើតពិតប្រាកដ។

8. Sopheak - ខែវិច្ឆិកា 24, 2014

ពង្សាវតាខ្មែរ និពន្ធដោយ សាស្ត្រាចារ្យ នួន កន .


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: