jump to navigation

ក្រសួង​អប់រំ​ដាក់​ឲ្យ​អនុវត្ត​កម្ម​វិធី​អក្ខរាវិរុទ្ធ ​និង​វេយ្យាករណ៍​ភាសាខ្មែរ​ ជា​លើក​ដំបូង ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ភ្នំពេញ៖ អក្ខរាវិរុទ្ធ​សម្រាប់​ភាសាខ្មែរ​លើក​ដំបូង និង​វចនានុក្រម​ភាសាខ្មែរ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ជា​លើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ក្រសួង​អប់រំ ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នៅ​កម្ពុជា។

លោក​សុក ថា អនុប្រធាន​ការិយាល័យ​ព័ត៌មាន ​ទទួល​បន្ទុក​ព័ត៌មាន​វិទ្យា​ ក្នុង​វិស័យ​អប់រំ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​សីហា កន្លង​មក​ថា គម្រោង​សម្រាប់​វចនានុក្រម​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ជា​លើក​ដំបូង​ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ធ្វើ​ឡើយ​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ កម្ម​វិធី​នេះ​អនុវត្ត​ការ​ប្រើ​ប្រាស់​តាម​ប្រព័ន្ធ​យូនីកូដ ។

លោក​បន្ត​ថា <<នេះ​ជា​កម្ម​វិធី​អក្ខរកម្ម​វចនានុក្រម​ភាសាខ្មែរ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្កើត​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ និង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ផ្អែក​តាម​ទម្រង់​អក្សរ​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត​>> ។ កម្ម​វិធី​នេះ​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ក្រសួង​អប់រំ​ដំបូង​គេ ​ដើម្បី​បណ្ដុះ​បណ្ដាល​កម្ម​វិធី​កុំព្យូទ័រ​ដល់​មន្ត្រី​អប់រំ​ជា​ច្រើន​រយ​នាក់ ដែល​រយៈ​ពេល​បណ្ដុះ​បណ្ដាល​មាន​ចំនួន​៥​ទៅ​៧​ឆ្នាំ ដោយ​ប្រើ​ប្រាស់​ថវិកា​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​អាមេរិក។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​ និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ចុះ​ហត្ថលេខា​មួយ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដើម្បី​អភិវឌ្ឍន៍​រចនាសម្ព័ន្ធ​ធន​ធាន​មនុស្ស​របស់​ក្រសួង​អប់រំ សម្រាប់​បណ្ដុះ​បណ្ដាល​នូវ​ការ​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​ទូរគមនាគមន៍​ព័ត៌មាន​វិទ្យា (ICT) ក្នុង​ប្រព័ន្ធ​អប់រំ ។ កិច្ច​ព្រមព្រៀង​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បង្កើត​កម្ម​វិធី ICT សម្រាប់​វិទ្យាល័យ សកលវិទ្យាល័យ​ ការ​ស្រាវ​ជ្រាវ​ដើម្បី​ជ្រើស​រើស​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ICT ដែល​សម​ល្មម​សម្រាប់​ប្រើ​ប្រាស់ និង​សំខាន់​បំផុត គឺ​សេចក្ដី​ព្រាង​ផែន​ការ​មេ​សម្រាប់​វិស័យ ICT នៅ​ក្នុង​ប្រព័ន្ធ​អប់រំ។ ដោយ​ណែនាំ​ជា​លក្ខណៈ​ប្រព័ន្ធ​ នូវ​ការ​រីក​ចម្រើន​នៃ​ការ​ធ្វើ​សមាហរណកម្ម បច្ចេកវិទ្យា​អប់រំ​ទៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​ដូច​ជា​ការ​បង្រៀន ការ​រៀន និង​ការ​គ្រប់គ្រង​នៅ​តាម​សាលារៀន រយៈ​ពេល​ពី​៥​ទៅ​៧​ឆ្នាំ។

លោក​ណាត ប៊ុនរឿន អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដួច​ផ្ដើម​របស់​ក្រសួង​ រួម​ជាមួយ​​ការ​អភិវឌ្ឍន៍​របស់​គម្រោង​ជា​ច្រើន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ដែល​មាន​ទិស​ដៅ​តែ​មួយ ដែល​ជា​គោល​នយោបាយ​ បាន​បង្កើត​នូវ​កន្លែង​ប្រមូល​ផ្ដុំ​ចាំបាច់​ដើម្បី​ចាប់​ផ្ដើម​នូវ​ដំណាក់​កាល​ថ្មី​នៃ​សកម្មភាព​ ដែល​នាំ​យើង​ទៅ​កាន់​ប្រព័ន្ធ​អប់រំ​ថ្មី ដែល​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​នឹង​ជួយ​យើង​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​កាន់​តែ​ប្រសើរ។

លោក​កុល ផេង ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​យល់​ច្បាស់​អំពី​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​២០០៥ គឺ​នៅ​ពេល​ដែល​បាន​អភិវឌ្ឍន៍​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ល្អ ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​បង្រៀន​និង​រៀន។

លោក​បន្ត​ដោយ​គូស​បញ្ជាក់​ថា <<ប្រទេស​មួយ​រីក​ចម្រើន នៅ​ពេល​ដែល​ប្រទេស​នោះ​ប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​បើក​ទូលាយ ហើយ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា នឹង​ត្រូវ​ប្រើ​ប្រាស់​ទូលំ​ទូលាយ​នៅ​ពេល​ដែល​វា​ជា​ភាសា​ជាតិ​របស់​ប្រទេស​នីមួយៗ>>៕

http://women.open.org.kh/km/node/116

មតិ»

1. Boeun - ខែសីហា 30, 2008

និយាយ​ចឹង បាន​ត្រូវ​ចិត្ត​ខ្ញុំ😀

2. ទឹកចិត្តកូនខ្មែរ - ខែ​កុម្ភៈ 1, 2009

នេះគឺជាមោទនភាពខ្មែរយើងមួយដែលវិទ្យាស្ថានបានបង្កើតកម្មវិធិនេះឡើយ ដើម្បីឲ្យកូនខ្មែរទាំងអស់ចេះដឹងនូវអក្ខរាវិរុទ្ធខ្មែរយើង៊។
ខ្ញុំសង្ឃឹមថាៈ កម្មវិធីនេះនឹងមានការចាប់ដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ បានដឹង បានយល់នៅតម្លៃអក្សរសាស្រ្តខ្មែរ៕

3. vannak - ខែ​កុម្ភៈ 13, 2009

មែន​ហើយ! ខ្ញុំ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ដំណឹង​នេះ តែ​មនុស្ស​ភាគច្រើន​នៅ​តែ​មិន​យល់​ពី​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ​ទេ ជា​ពិសេស​នៅ​តាម​ស្លាក​យីហោ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ គេ​មិន​បាន​ចាប់អារម្មណ៍​លើ​អក្ខរាវិរុទ្ធ​ទេ គេ​នាំ​គ្នា​សរសេរ​ឲ្យ​តែ​បាន​តែ​ម្ដង ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: