jump to navigation

វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច ខែ​ធ្នូ 25, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

តាម​សេចក្ដី​ជូន​ដំណឹង​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ វិទ្យាស្ថាន​នេះ​បាន​រៀប​ចំ​ធ្វើ​ជា​វចនានុក្រម​អេឡិចត្រូនិច​របស់​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត និង​បាន​ដាក់​ឲ្យ​សាធារណជន​ប្រើ​ប្រាស់​ដោយ​សេរី។

សូម​អាន និង​ទៅ​ដោនឡូត​វចនានុក្រម​នេះ​យក​មក​ប្រើ​ប្រាស់​នៅ​ទី​នេះ

គេហទំព័រ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ៖ www.budinst.gov.kh

_________________________________________________
អាន​ផង​ដែរ
១. វចនានុក្រម​ខ្មែរ​លើ​ទូរស័ព្ទ​អៃហ្វូន

Advertisements

មតិ»

1. អគ្គលីបុត្រ - ខែ​ធ្នូ 26, 2008

ដោនឡូត​បាន​ជា​ ហ្វាល់​រ៉ា​ ហើយ តែ​ទាញ​ចេញ​មក​ក្រៅ​ មិន​កើត! ចេះ​តែ​អ៊ែរើ រហូត! មាន​វិធី​ផ្សេង​ទេ​សុភ័ក្រ្ត?

2. រដ្ឋ - ខែ​មករា 4, 2009

មក​ពី​ដោន​មិន​ពេញ​លេញ!
ទៅ​ទាញ​ពី​blog ខ្ញុំ​ទៅ​ដាក់​ហ្វាល​ស៊ិប!!

3. sereyvuth - ខែ​សីហា 1, 2009

I need the popular song that ven:chuonnat written .so how can i get it

4. ព្រះភិក្ខុ ថាច់លឹមស៊ី - ខែ​ធ្នូ 18, 2009

ខ្ញុំត្រូវការពាក្យថា «ធម្មក្រក» សូមមេតាមេតាជួយពន្យលឲ្យខ្ញុំបានផង សូមអរគុណ ទុកជាមុន

ឫទ្ធី - ខែ​កក្កដា 24, 2010

ពាក្យ​នេះ មិន​មាន​ទេ​ក្នុង​វចនានុក្រម​ខ្មែរ តែ​ខ្ញុំ​ព្រះ​ករុណា​ឃើញ​មាន​នៅ​ក្នុង​សាស្ត្រា​ខ្លះ មាន​អត្ថបទ​ដូច​ត​ទៅ (ខ្ញុំ​ព្រះ​ករុណា​សរសេរ​តាម​អក្ខរាវិរុទ្ធ​វចនានុក្រម​ខ្មែរ​របស់​ពុទ្ធសាសនបណ្ឌិត្យ) « ព្រះ​អង្គ​យាង​ទៅ​ដល់​កុក្កដនាទី ទ្រង់​ចុះ​សម្រាក​ក្នុង​សាលវន បង្គាប់​ព្រះ​អានន្ទ​ឲ្យ​យក​សង្ឃាដី​មក​ក្រាល ហើយ​ទ្រង់​ផ្ទំ​ទៅ​បន្តិច ហើយ​ទ្រង់​ព្រះ​សម្រេក​ស្រេក​នូវ​ទឹក ហើយ​ទ្រង់​ត្រាស់​ប្រើ​អានន្ទ​ឲ្យ​យក​ធម្ម​ក្រក​ទៅ​ដង​ទឹក អានន្ទ​ក៏​បាន​ទៅ​ដង​ទឹក ទឹក​នោះ​ថ្លា​ល្អ​ណាស់ ដល់​ដង​ដាក់​មក​ក្នុង​ធម្ម​ក្រក​ហើយ ត្រឡប់​ទៅ​ល្អក់​មួយ​រំពេច …» ។
ដូច្នេះ យើង​អាច​គិត​បាន​ថា ធម្មក្រក​នេះ ជា​ភាជន៍​ម្យ៉ាង។ តាម​វចនានុក្រម​សៀម​ថា ธรรมกรก (ធម្មក្រក) (វចនានុក្រម​សៀម​ថា ឲ្យ​អាន​ថា ថាំ-ម៉ៈ-កៈ-រ៉ុក តាម​ប្រព័ន្ធ​សូរ​ស័ព្ទ​សៀម។ ​បើ​តាម​ប្រព័ន្ធ​សូរ​ស័ព្ទ​ខ្មែរ ត្រូវ​ជា ធម្មករក អាន​ថា ធាំ-មៈ-កៈ-រ៉ក់ វិញ តែ​យូរៗ ទៅ​ បាន​ក្លាយ​ជា ធម្មក្រក (ធាំ-មៈ-ក្រក់) វិញ។ តាម​វចនានុក្រម​សៀម ថា ធម្មក្រក​ជា​តម្រង​ទឹក (หม้อกรองน้ำ) ជា​​គ្រឿង​ប្រើ​ប្រាស់​មួយ​ក្នុង​អដ្ឋបរិក្ខារ ។

5. វចនានុក្រម​ខ្មែរ​លើ​ទូរស័ព្ទ​អៃហ្វូន « សម្ដេច​ព្រះសង្ឃរាជ ជួន ណាត - ខែ​មករា 24, 2010

[…] ជា​អម្ចាស់​បាន​កើត​មាន​ឡើង​ក្នុង​ប្រព័ន្ធ​អេឡិច​ត្រូនិច បច្ចុប្បន្ន​នេះ​ […]

6. រៀន ឆេងហេង - ខែ​កក្កដា 2, 2010

វចនានុក្រមនេះមាន free sourcecode ទេ

7. លីដូ - ខែ​កញ្ញា 6, 2010

សួស្តី !
តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាចដំឡើង​វចនានុក្រម​សម្តេច​ព្រះ​សង្ឃ​រាជ ជូន​ណាត លើ​វីនដូ​សឺវីន 64bit បាន?
សូម​អរគុណ។

8. youbros - ខែ​កក្កដា 28, 2013

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: