jump to navigation

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ ខែសីហា 25, 2009

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ

                         សុករានិ អសាធូនិ            អត្តនោ អហិតានិ ច
យំវេ ហិតញ្ច សាធុញ្ចា       តំ វេ បរម​ទុក្ករំ។

អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយ ជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។

ពាក្យ​កាព្យ​ងាយ​ចាំ
ពាក្យ​៩

                    កម្ម​អាក្រក់           តែង​ទាញ​ឆក់           ចិត្ត​ជន​ផង,
ឲ្យ​កន្លង               ផុត​ប្រយោជន៍          របស់​ខ្លួន,
គេ​ពុំ​ខ្លាច              គេ​អាច​ហ៊ាន            ធ្វើ​ផ្ទួន​ៗ,
ទោះ​បី​ខ្លួន            បាន​វិនាស               ក៏​ពុំ​រាង។
រី​កម្ម​ណា              ជា​សាធុ                  ល្អ​ប្រពៃ,
មាន​កម្រៃ             អាច​នាំ​ខ្លួន              ឲ្យ​ចៀសវាង,
ផុត​ចាក​ទោស       ឥត​រឱស                ក៏​អ្នក​នាង,
ខ្លះ​ច្រើន​ឃ្វាង        កម្រ​បាន                ធ្វើ​កម្ម​នោះ​៕៚

ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា

                       សុករំ សាធុនា សាធុ         សាធុ បាបេន ទុក្ករំ
បាបំ បាបេន សុករំ            បាប​មរិយេហិ ទុក្ករំ។

សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៩

                    សាធុ​ជន               ស្រឡាញ់​បុណ្យ          ងាយ​ធ្វើ​បុណ្យ,
ឯ​​ទុជ៌ន                 ចិត្ត​ទំរន់                     ធ្វើ​ពុំ​កើត,
បើ​បាប​វិញ            គេ​ងាយ​ធ្វើ                 ពុំ​ញញើត,
អ្នក​ប្រាជ្ញ​ឆើត         ធ្វើ​ពុំ​កើត                   ព្រោះ​ខ្ពើម​បាប​៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

________________________________________
មើល​ផង​ដែរ​៖
១. អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ

Advertisements

មតិ»

1. kooms - ខែសីហា 26, 2009

អំពើ​អាក្រក់​គឺ​ជាក្លោង​ទ្វា​ដ៏​ធំ​មួយ​គឺ​ងាយ​នឹង​ចូល​ទៅ​ណាស់ តែ​អំពើ​ល្អ​ជា​ច្រក​តូច​មួយ​មិន​ងាយ​នឹង​ដើរ​ទេ។

2. ទឹម បឿន - ខែសីហា 26, 2009

សម្ដេច​សង្ឃ​​បាន​ទុក​សម្នាដៃ​ល្អៗ​ច្រើន​ណាស់ ខ្ញុំ​​រក​នឹក​ពាក្យ​​ស្ងើច​សរសើរ​​ឱ្យ​ស្មើ​មិន​ឃើញ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: