ខួបទី៤០ឆ្នាំ សោយទិវង្គតនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ខែកញ្ញា 25, 2009
Posted by សុភ័ក្ត្រ in ព័ត៌មាន.1 comment so far
វេលាម៉ោង២០និង២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ គឺរយៈពេល៤០ឆ្នាំមុននេះ វីរបុរសនៃប្រជាជាតិខ្មែរយើង សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានលាចាកផែនពសុភា លាចាកស្រុកខ្មែរ និងប្រជាជនខ្មែរដែលជាទីស្រឡាញ់របស់ទ្រង់និងនៃយើងគ្រប់ៗគ្នា។
ថ្វីដ្បិតតែព្រះកាយព្រះអង្គមិនបាននៅជាមួយយើងទៀតក្ដី តែព្រះអច្ឆរិយ និងកេរ្តិ៍ព្រះអង្គជាច្រើនអនេកបានបន្សល់ទុកដល់ពួកយើងរាល់គ្នា ដោយមានគុណឥតគណនា។
សូមឧទ្ទិសកុសលផលបុណ្យទាំងហ្លាយជូនដល់សម្ដេចព្រះសង្ឃរាជ សូមទ្រង់ជួបប្រទះតែឋានបរមសុខ និងជួយបណ្ដាលឲ្យជាតិខ្មែរ ប្រទះនឹងសុខសន្តិភាព អភិវឌ្ឍនភាព និរន្តរ៍អើយ៕