jump to navigation

បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​៤) ខែ​មេសា 29, 2010

Posted by សុភ័ក្ត្រ in បទ​សម្ភាស.
trackback

ត​ពី​ភាគ​ទី​បី ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់ ភាគ​ទី​បួន

… ហ៏! រួច​នៅ​ អ្នក​ណា​ទៀត​នៅ នៅ​បន្តិច​ទៀត​នៅ​នាង​មួយ​នៀក​កញ្ញា នៀក! ចប់​ហើយ កញ្ញា​នេះ​ ខ្លី​ៗ​ទេ។

… នេះ​កញ្ញា​អី​នៀក! នែក​ ​ដាក់ …​ទូល​ព្រះ​បង្គំ​នាង​ខ្ញុំ​ម្ចាស់ នាង​កញ្ញា​យល់​ខុស​ទេ គេ​មិន​ដែល​ប្រើ​ទេ … ឈ្មោះ អិន ហ៊ំ ជា​សិស្ស​ថ្នាក់​ទី​២ “ក” នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ….។ ឥឡូវ​អាត្មា​ថា ខ្ញុំ​ម្ចាស់​ទៅ​​ចុះ។ លុប​ទូល​ព្រះ​បង្គំ​នាង​ខ្ញុំ​ចេញ – ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ នាង​ខ្ញុំ​ម្ចាស់ នែក! គេ​មិន​ដែល​និយាយ​ថា ទូល​ព្រះ បង្គំ ទេ នាង​ឯង​កុំ​និយាយ​នឹង​ព្រះ​អង្គ​ម្ចាស់ នឹង​ស្ដេច និង​អី​ថា ទូល​បង្គំ – គេ​ថា​ខ្ញុំ​ម្ចាស់ អាត្មា​ប្រាប់​ទៅ​ចុះ! … ខ្ញុំ​ម្ចាស់​ឈ្មោះ អិន ហ៊ំ ជា​សិស្ស​ថ្នាក់​ទី​២ “ក” វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​ឆ្ងល់​អំពី​ពាក្យ​មួយ​ម៉ាត់​ដែល​ហៅ​ថា ពិសេស ឬ​ វិសេស… ដែល​ក្រសួង​ឃោសនា​ការ​ធ្លាប់​តែ​ផ្សាយ​តាម​វិទ្យុ​ជា​ញឹកញាប់ ពាក្យ​នេះ​តាម​សេចក្ដី​យល់​របស់​ខ្ញុំ​ម្ចាស់ គួរ​ទុក​ប្រើ​ចំពោះ​ពាក្យ​សម្ដី​របស់​វីរៈ​បុរស​អង្គ​ណា​មួយ​ដែល​ជា​កំពូល​នៃ​រដ្ឋ… ឧទាហរណ៍​ដូច​ជា​ព្រះ​រាជ​ឱង្ការ នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ទើប​សម មិន​ត្រូវ​យក​មក​ប្រើ​ជា​សាធារណៈ ច្របូក​ច្របល់​គ្នា​ឡើយ។ ដូច​សព្វ​ថ្ងៃ​នេះ ក្រសួង​ឃោសនាការ​តែង​តែ​ផ្សាយ​ជា​ព័ត៌មាន​ឮ​ដំណឹង អ្ហេ៎! ឬ​ដំណឹង​ពិសេស រោង​ភាពយន្ត​សូរិយា លេង​រឿង​ឥណ្ឌា រឿង​រស្មី​ចន្ទ្រា ទួល​តាពូង។ (សំឡេង​សើច) អើ! (មិន​មែន​នាង) នាង​សរសេរ​ខុស​ទេ នាង​កញ្ញា​សរសេរ​ខុស​ទេ គេ​មិន​ថា ទួល​តាពូង ទេ មិន​មែន​តា​ឈ្មោះ​ពូង គាត់​ធ្វើ​ទួល​ហ្នឹង​ឯណា មិន​មែន​ទួល​របស់​តា​ពូង​ទេ។ ទួល​ទំពូង ពី​ព្រោះ​ពី​ដើម​ វា​មាន​ដើម​ទំពូង​ដុះ​នៅ​ហ្នឹង – អាត្មា​នៅ​ជា​សាមណេរ លោក​គ្រូ​ប្រើ​ឲ្យ​ទៅ​រក​សំបក​ទំពូង​នៅ​ហ្នឹង – ចាំ​ច្បាស់​ណាស់ ឥឡូវ​ទៅ​ជា​តា​ពូង​ៗ​អស់។ ទូល​ទំពូង គឺ​ដើម​ទំពូង ​វា​ដុះ​នៅ​ហ្នឹង​ពី​ដើម ឯ​ឥឡូវ​ថា ទំពូង ទៅ​ចុះ! … ទួល​ទំពូង លេង​រឿង​ព្រះ​ជិនវង្ស ឬ​វិថីជិត​ឃ្លាំង​មាន​វត្ត សាលា​រៀន កាត់ដេរ​។ល។ ជា​ដើម តើ​ហេតុ​អ្វី​បាន​ជា​ក្រសួង​ឃោសនាការ​ចេះ​តែ​ផ្សាយ​ព័ត៌មាន​ឬ​ដំណឹង​ពិសេស? បើ​និយាយ​ពី​រឿង​កុនល្ខោន​ឯណោះ​ទៅ​វិញ? ខ្ញុំ​ម្ចាស់​ឮ​ភ្លាម​ៗ​ស្មាន​តែ​ព្រះ​រាជ​ឱង្ការ​នៃ​សម្ដេច​សហជីវិន…. អាត្មា​ (មិន​ទាន់​មើល) មិន​មើល​ពាក្យ​នាង​កញ្ញា​ឯង​អស់​ទេ តែ​ខំ​ខ្លាច​គេ ពាក្យ​អី​ខ្ជាំង​ៗ អាត្មា​រំលង​ចោល​ពាក្យ​នេះ មាន​ខ្លះ​បែប​បញ្ជោក​គម្រោគ​ខ្លាំង​ណាស់ រួច​ទៅ​បន្ទោស​លើ​ឃោសនា​ការ​ជាតិ​ផង នែ៎កៗ! លោក​ឃោសនា​ការ​ជាតិ នែក! នាង​ហ្នឹង​បន្ទោស​ហើយ នែក! មើល​ថា​នេះ​ទៀត … ហេតុ​នេះ​សូម​សម្ដេច​ជា​ម្ចាស់​ទ្រង់​មេត្ដា​យក​ពាក្យ​មួយ​ម៉ាត់​នេះ​ទៅ​ដាក់​ក្នុង​របៀប​វារៈ​ប្រជុំ​អក្សរ​សាស្ត្រ​ពិភាក្សា​សម្រេច​ឲ្យ​ខ្ញុំ​ម្ចាស់​ផង

ពិសេស ហើយ វិសេស ហ្នឹង​! កុំ​ឆ្ងល់​នាង អិន ហ៊ំ កុំ​ឆ្ងល់ នាង​កំពុង​រៀង​ផង។ អាត្មា​សូម​ពន្យល់​ ពាក្យ​ហ្នឹង​តែ​មួយ​ទេ តែ​មួយ​ទេ! អាត្មា​នឹង​ពន្យល់។ ពិសេស និង វិសេស ហ្នឹង បើ​ប្រែ​ទៅ​ថា មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ មក​អំពី​រូប​ស័ព្ទ​ដើម មក​អំពី វិ ហើយ​នឹង សេសៈវិ ហ្នឹង គឺ​ជា​បព្វបទ បាលី​គេ​ហៅ​បព្វបទ ប្រែ​ថា​ បទ​មក​ដាក់​ខាង​ដើម ជា​តួ​ឧបសគ្គ​ដែល​ ដែល​បារាំង​ហៅ​ថា préfixe អាត្មា​មិន​សូវ​ចេះ​បារាំង បើ​មួយ​ម៉ាត់​ៗ préfixe គេ​ដាក់​មក វិ ហើយ​នឹង សេសៈ។ វិ ហ្នឹង ប្រែ​ថា ផ្សេង​ៗ ប្រែ​ថា​ ជាក់​ស្ដែង ប្រែ​ថា ណាស់​ណា​អី​ក៏​បាន​ដែរ។ វិ ហ្នឹង មាន​សេចក្ដី​ច្រើន​ណាស់ រួច​កាល​ណា​ វិ ហ្នឹង វា​នៅ​​នឹង​ សេសៈ, សេសៈ ប្រែ​ថា សល់ ថា​សំណល់ អីចេះ​ទៅ​វិញ​តើ! ប៉ុន្តែ​ដល់ វិ វា​មក​នៅ​ពី​លើ​ជាមួយ សេសៈ ទៅ​ជា​ប្រែ​ថា ថ្លៃ​ថ្លា, ថា​ខ្ពង់​ខ្ពស់, ថា​ប្លែក ​អីចេះ​ទៅ​វិញ សេសៈ​ ហ្នឹង វិសេសៈ ហ្នឹង​ ក៏​ខ្មែរ​យក​មក​ប្រើ​ដើម្បី​ឲ្យ​បាន​ទៅ​ជា​ពិន័យ គេ​យក ជា ទៅ​ជា ពិសេសៈ ​គេ​ហៅ​ថា ពិសេស [ពិ-សែស] មួយ​នៅ​ជា​វិសេស ពាក្យ​ថា វិសេស គេ​និយាយ​ពី​របស់​ទ្រព្យ​អី ឬ​ស្រុក​ទេស ឬ​អ្វី​ដែល​វា​ថ្លៃ​ថ្លា វា​ខ្ពង់​ខ្ពស់ (វា) មាន​តែ​មួយ ឬ​ក៏​វា​សុទ្ធ​តែ​ល្អ​ ហ្នឹង​គេ​ហៅ​ថា វិសេស ពុំ​នោះ​សោត​គម្ពីរ​ដីការ សៀវភៅ​ច្បាប់​ណា​ដែល​វា​ក្រៅ​ផ្លូវ​ការ បើ​ខាង​ពុទ្ធ​សាសនា គឺ​ក្រៅ​ពី​ព្រះ​ត្រ័យ​បិដក ក្រៅ​ពី​អដ្ឋកថា ពី commentaire របស់​ព្រះ​ត្រ័យ​បិដក គម្ពីរ​នោះ​ឯង​​គេ​ហៅ​​ បក្ករណៈវិសេស គេ​ហៅ បក្ករណៈ​វិសេសៈ បើ​និយាយ​តែ​ពាក្យ​ខ្មែរ​ប៉ុណ្ណោះ គេ​ថា បក្ករណ៍ [បៈ-ក] កក្ករណៈ​នោះ គឺ​បក្ករណ៍​វិសេស​ ជា​គម្ពីរ​ដែល​តែង​ឡើង​ក្រោយ ដោយ​វោហារ​របស់​អ្នក​តែង​មិន​អាង​​ដល់​គម្ពីរ​ដីកា​អី​ គ្រប់​គ្រាន់​ទេ គេ​យក​វោហារ យក​មតិ​យោបល់​ ដែល​ហៅ​អត្តនោម័ត​នោះ គឺ​យោបល់​របស់​ខ្លួន​គេ​យក​មក​តែង​ ​អា​ហ្នឹង​គេ​ហៅ​ថា​គម្ពី វិសេស ដែរ។ ប៉ុន្តែ​​ខ្មែរ​យក​មក​ប្រើ គួរ​ឲ្យ​ឆ្ងល់​ដែរ ពាក្យ​​តែ​ដដែល គ្រាន់​​​​តែ​យក ធ្វើ​ជា ទៅ​ជា​ ពិសេស បាន​សេចក្ដី​ខុស​គ្នា​នឹង​ពាក្យ​ថា វិសេស ។ ពាក្យ​នេះ​គេ​ប្រើ​ស្ទើរ​តែ​ច្រើន​ណាស់ ដូច​ជា​គេ​ឆ្លើយ​ព្រះ​កុរណា​ជា​ម្ចាស់​ជីវិត​ថា ព្រះ​កូណា​ថ្លៃ​វិសេស, ព្រះកូណា​​ថ្លៃ​វិសេស​ ហ្នឹង​ឆ្លើយ​ថា​ហៅ​ថា​ឈ្មោះ​អី ថា​នែក! ដួង ដួង​អ្ហែង​មក​ណេះ! ព្រះ​កូណា​ថ្លៃ​វិសេស! ព្រះ​កូណា​វិសេស ​អីចេះ​ក៏​បាន។ ហ្នឹង​គឺ​​ថា​លើក​ហ្លួង លើក​ព្រះ​អង្គ​​ហ្នឹង​ថា ជា​ព្រះ​ករុណា ហ្នឹង​ហៅ​ព្រះ​កុរណា​ហ្នឹង​ថា ព្រះ​អង្គ​មាន​សេចក្ដី​អាណិត​គេ ​ដល់​វា​អស់​​ពី​ករុណា​ទៅ​ជា​ព្រះ​កូណា ទៅ។ ​ថ្លៃ​វិសេស បាន​សេចក្ដី​ថា ព្រះ​អង្គ​ហ្នឹង​មាន​តម្លៃ​ខ្ពង់​ខ្ពស់ ​ក្រៃលែង​ជាង​អ្នក​ដទៃ គេ​ហៅ​ថា ព្រះ​កូណា​ថ្លៃ​វិសេស ជា​ពាក្យ​សន្មត​រាជ​សព្ទ ចុះ​បើ​មក​ជា ពិសេស វិញ ប្រែ​ថា​ប្លែក​ដែរ គេ​បំប្លែង​មក ដើម្បី​ឲ្យ​ ឲ្យ​មាន​សេចក្ដី​ថា ជា​បច្ចេក​ទេស ថា​ជា​ដោយ​ឡែក ថា​ជា​អី​ចេះ​ទៅ​វិញ។ រួច​អាត្មា​សូម​ទាញ​​ឧទាហរណ៍​ដែល​ប្រើ​សព្វ​ថ្ងៃ​នេះ ឧបមា​ថា​ឯក​ឧត្ដម​ហ្នឹង លោក​មាន​រថយន្ត​លោក​បី​ បី បី​គ្រឿង រថយន្ត​មួយ​នោះ ​ស៊ីតូអែន នោះ​ទិញ​មក​ដើម្បី​ឲ្យ​កូន​ចៅ​ប្រើ​ទៅ​ផ្សារ​ទៅ​ផ្សោរ ឆក់កណ្ដៀត​នាយ​អាយ​​តាម​អ្នក​ណា​ប្រើ​​ខ្លះ​អីចឹង​ទៅ ​អាហ្នឹង​គេ​ហៅ​ថា រថយន្ត​សាមញ្ញ មាន​រថយន្ត​មួយ​នោះ លោក​ប្រើ​ផ្ទាល់​ខ្លួន​លោក គឺ​ថា​លោក​ទៅ​ណា​លោក​ប្រើ​តាម​ធម្មតា ទៅ​ធ្វើ​ការ ទៅ​ការិយាល័យ ទៅ​ប៊ុយរ៉ូ លោក លក​​​ជិះ​អា​ហ្នឹង​ទៅ​ អា​នេះ​ជា​រថយន្ត​ផ្ទាល់​ខ្លួន​លោក! ន៏! មាន​រថយន្ត​មួយ​នោះ ថ្លៃ​ថ្លា​បន្តិច​មិន​សូវ​ប្រើ​ទេ គឺ​លោក​សម្រាប់​ប្រើ​ចេញ​មុខ​ចេញ​មាត់ គឺ​ថា​ទៅ​កាន់​ទី​ប្រជុំ​ធំ ឬ​ទៅ​គាល់​ព្រះ​កូណា ទៅ​ព្រះ​រាជ​វាំង​អី លោក​ប្រើ​រថ​​ហ្នឹង​គេ​ហៅ រថយន្ត​ពិ​សេស spécial អ្ហ៊ែៈ! ឯក​ឧត្ដម អើ! ត្រូវ​បារាំង​គេ​ថា spécial, spéciaux ហ្នឹង​ហើយ អា​ហ្នឹង​​គេ​ហៅ​ថា ពិសេស។ សេចក្ដី​ណា​មួយ​ដែល​វិទ្យុ​ក្ដី ផ្សាយ​ដំណឹង ជា​ដំណឹង​ដោយ​ឡែក បើ​និយាយ​ទៅ​ ប្រែ​ថា​ ដោយ​ឡែក ហើយ​សេចក្ដី​ហ្នឹង​មិន​មែន​ជា​សាធារណៈ​ទេ គឺ​វា​មាន​ដោយ​ឡែក វា​ប្លែក​មក​ គេ​ថា ដំណឹង​ពិសេស រួច​នាង​ឯង​ម៉េច​ទៅ​ខឹង ទៅ​ខឹង​នឹង​​ពិសេស​ហ្នឹង ពិសេស​ហ្នឹង​មិន​​មែន​សម្រាប់​តែ​ព្រះ​ប្រមុខ​រដ្ឋ​ទេ ប្រើ​បាន​ជា​សាធារណៈ​ទៅ​ទាំង​អស់ យើង​ក៏​ប្រើ​បាន របស់​អី​ទៅ​វា​ប្លែក ដែល​គេ​មិន​សូវ​យក​មក​និយាយ​ ​មក​ថា អា​ហ្នឹង​វា​ពិសេស​ អី​ចេះ​ណា។ ដូច​ល្មម​ស្ដាប់​បាន​ហើយ មើល​អាត្មា ថា​​ម៉េច… (មាន​កត់​ទុក​) នែក​! អា​ពិសេស​មួយ​ទៀត​អី​ចេះ អា​ហ្នឹង​គេ​ប្រើ​ពិសេស​ដែរ គឺ​ មនុស្ស បើ​តាម​បាលី​នោះ​គេ​ថា នែក! សារាណា សារណំ មញ្ញត្តិ មញ្ញត្តិ ជានាតី តិមនុស្សា…។

អាន និង​ស្ដាប់​ភាគ​ទី​៥

មតិ»

1. binmonika - ខែតុលា 4, 2010

ខ្ញុំពិតជាចូលចិត្ត និង​ត្រូវការច្រើនទៀត

2. បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​៥) « សម្ដេច​ព្រះសង្ឃរាជ ជ - ខែធ្នូ 17, 2010

[…] ត​ពី​ភាគ​ទី​បួន ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់ ភាគ​ទី​ប្រាំ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: