jump to navigation

ផលានិសង្ស​សុចរិត ខែមិថុនា 9, 2010

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

ផលានិសង្ស​សុចរិត

ធម្មោ   ហវេ   រក្ខតិ ធ  ម្មចារឹ
ធម្មោ   សុចិណ្ណោ   សុខមាវហាតិ
ឯសានិសំសោ   ធម្មេ   សុចិណ្ណេ
ន   ទុគ្គតឹ   គច្ឆតិ   ធម្មថារី ។

សុចរិតធម៌ តែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​សុចរិតធម៌ (នោះ​ឯង), សុចរិតធម៌​ដែល​គេ​បាន​សន្សំ​ល្អ​ហើយ តែង​នាំ​យក​សេចក្ដី​សុខ​មក​ផ្ដល់​ផល​ឲ្យ​, នេះ​ជា​អានិសង្ស​នៃធម៌​ដែល​គេ​បាន​អប់រំ​សន្សំ​ហើយ​, អ្នក​ប្រព្រឹត្ត​ធម៌ រមែង​តែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៩

ធម៌​សុចរិត     តាម​ការណ៍​ពិត     តែង​រក្សា,
នូវ​ជន​ណា     ដែល​ប្រព្រឹត្ត    នូវ​ធម៌​នោះ,
ធម៌​សុចរិត     ដែល​បណ្ឌិត     សន្សំ​ស្មោះ,
ពុំ​ដែល​ផ្សោះ     តែង​នាំ​សុខ     មក​ផ្ដល់​ឲ្យ។
នេះ​គឺ​ជា     អានិសង្ស     ការ​ផ្ចង់​ចិត្ត,
ខំ​ប្រព្រឹត្ត     សន្សំ​ធម៌     ពុំ​ដែល​ធ្លោយ,
រី​បុគ្គល     អ្នក​ប្រព្រឹត្ត_     ធម៌​ពុំ​ខ្សោយ,
លុះ​ជាតិ​ក្រោយ     តែង​បាន​សោយ     សុខ​សួគ៌ា,
រឿង​ពី​ព្រេង     ព្រះ​សម្ដែង     ប្រាប់​បញ្ជាក់,
ថា​មាន​អ្នក     ប្រព្រឹត្ត​ធម៌     សុចរិតា,
ពូជ​ធម្មបាល     ឥត​មាន​សល់     រូប​ជន​ណា,
ទាំង​អស់​គ្នា     សុទ្ធ​តែ​មាន     អាយុ​វែង។
ជន​ណា​បាន_     ប្រព្រឹត្ត​ធម៌     នេះ​ទៀង​ទាត់,
ពុំ​ដែល​ភ្លាត់     តែង​រស់​នៅ     យូរ​អង្វែង,
ដូច​ភាសិត     ដែល​ព្រះ​ពុទ្ធ     ទ្រង់​សម្ដែង,
ជន​នោះ​ឯង     តែង​បាន​សុខ     ប្រសើរ​ហោង៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

___________________________________________________
១ សាម្យត្ថេ ភម្មំ។

មតិ»

1. Morokat - ខែសីហា 13, 2011

Dear my Buddha,

I am really appreciate you very much bring me to the real thought especially a kind of generating wisdom.

Wishes.
Morokat.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: