បទសម្ភាសអក្សរសាស្ត្ររបស់សម្ដេចព្រះសង្ឃរាជជួន ណាត (ភាគទី៥) ខែវិច្ឆិកា 17, 2010
Posted by សុភ័ក្ត្រ in បទសម្ភាស.trackback
តពីភាគទីបួន ចុចខាងក្រោមដើម្បីស្ដាប់ ភាគទីប្រាំ
… បានជាហៅថាមនុស្សហ្នឹង! ប្រែថា សត្ត។ សត្តវិតេសោ ឬ វិតេស្សសត្តោ ពីព្រោះយកបទដទៃហ្នឹងមកផ្សំទៅប្រែថាម៉េចមនុស្សហ្នឹង។ មនុស្សមកអំពី ម៉ាន់ ម និង ន យើងអាន ម៉ាន់ ឬ មន ក៏ថាទៅចុះ គេប្រែថា ដឹង។ ហើយផ្សំនឹង ឧសៈ ឧស suffixeឧសបច្ច័យ។ ម៉ាន់ និង ឧស ទៅជា មនុស្ស (manus) សរសេរអក្សរនែរ៉ូម៉ាំង រ៉ូម៉ាំងទៅឃើញហើយ មើល៍ៗ មើល លោក ឡូតមកសរសេរបន្តិចមើល៍ អើ! សរសេរទៅ សរសេរ ម [M-A-N] Man បើយើងអានតាមបាលីគេថា មនៈៗៗ ប៉ុន្តែថា មនៈៗ ហ្នឹងកុំថា គេថា អានថា ម៉ាន់។ ម៉ាន់ ហើយនឹងឧសៗពីរ ទេ! មិនមែនអីចឹងទេ! plus ទេ! ជើងក្អែក អើ! អីចឹង ឧស សពីរ S ពីរ អើ! មន និង ឧស ចុះឧសនោះ មកពីអី? ឧស ហ្នឹង suffixe បច្ច័យ សម្រាប់ចុះមក ឲ្យទៅជានាមសព្ទ ពីព្រោះ ម៉ាន់ហ្នឹងប្រែថា ដឹង ដល់បំបែក verbe ទៅជា នតិ គេដឹង មនន្តិ គេទាំងឡាយដឹង មនសិ ឯងដឹង មនាមិ អញដឹង ខ្ញុំដឹង មនាម យើងទាំងឡាយដឹង វាអីចឹងទៅវិញ។ អាហ្នឹងបំបែក verb វាដូចជា៖ Je suis, Tu es អីចឹង ដូចជាបារាំងអីចឹង។ ចុះឥឡូវបើឲ្យមកជានាម ពាក្យនេះផ្សំឧសបច្ច័យទៅជាយ៉ាងម៉េច? ទៅជាមនុស្ស ប្រែថា អ្នកដឹងនូវការខុសនិងត្រូវ ដឹងនូវហេតុ ខុសនិងត្រូវ។ ចុះបើយើងយកពាក្យហ្នឹងមកនិយាយថាអី អ្នកដឹងខុសត្រូវ ថា សត្តវិសេស។ គេហៅ សត្តវិសេស ពីព្រោះវាសត្វទាំងអស់គ្នាៗ គោក៏សត្វ ក្របីក៏សត្វ មនុស្សយើងហ្នឹងក៏សត្វ ព្រហ្ម ទេវតាអីក៏សត្វ ពីព្រោះសត្តហ្នឹងវាប្រែថា អ្នកជាប់ជំពាក់ដោយអារម្មណ៍ ដោយនែកៗ! គំនិត គេហៅសត្តហ្នឹងប្រែថា មនុស្សដែលនៅជំពាក់ទាក់ទិននឹងការខុសការត្រូវ ការអាក្រក់ ការល្អសព្វគ្រប់ហ្នឹងគេហៅ សត្វ។ រួចចុះមនុស្សហ្នឹង អីថាសត្វដែរ ប៉ុន្តែហ្នឹង សត្ត សត្តវិសេស យ៉ាងម៉េច ហៅសត្តវិសេស ថាសត្វដែលទីទៃពីគោ ក្របី ហ្នឹងយើងនិយាយឲ្យជ្រៅទៅ គេនិយាយអីចឹងថាសត្តវិសេស ជាអ្នកដឹងខុសត្រូវ អាហ្នឹងហៅ មនុស្ស។ ហើយចុះបើស្រីទៅជា មនុស្សី ប៉ុន្តែយើងមិនដែលប្រើមនុស្សីទេ ប៉ុន្តែបាលីគេមាន មនុស្សោ សត្តវិសេស ប្រុស គឺថាមនុស្ស ប្រុស។ មនុស្សី មនុស្សស្រី ប៉ិនឥឡូវបើយើងយកអាហ្នឹង មកប្រើថា នែក! ឃើញមានមនុស្សីម្នាក់ដើរទៅជើងទៅ ហ្នឹងវាមិនដែលចេះសោះ ថាមនុស្សស្រី មនុស្សប្រុស ប៉ុន្តែត្រូវជ្រាបថា មនុស្សហ្នឹងមកពីប្រែថា អ្នកដឹងខុសត្រូវ មួយទៀត មានន័យមួយទៀតក្រៅពីព្រះពុទ្ធសាសនា មកពី មនុ ហើយនឹង អបច្ចៈ។ អបច្ចៈ ប្រែថា កូនចៅ ថាពូជពង្ស មនុ គឺព្រះចៅមនុ ដែលជាស្ដេចកើតដំបូងបំផុតគេហៅបឋមក្សត្រ នោះ ដែលកើតឡើងមានទឹក មានដី នៅឯឥណ្ឌាឯណោះទេ មិនមែននៅស្រុកខ្មែរយើងទេ ប្រទេសកម្ពុជាកាលណោះនៅជាសមុទ្រទេ។ រួចស្ដេចហ្នឹងហើយដែលដំបូងបំផុតគេហៅ ក្សត្រិយៈ ហៅតាមសំស្ក្រឹតថាក្សត្រិយៈ ហៅតាមបាលី ខត្តិយៈ ប្រែមកថាម៉េច? ថាម្ចាស់ស្រែ មេស្រែ ពីព្រោះដើមដំបូងមានប្រយោជន៍អី គ្រាន់តែត្រួតត្រាលើស្រែចម្ការអីចឹងមក វាយូរមក វាគ្រាន់តែត្រួតត្រាលើស្រែចម្ការ។ គេធ្វើរាល់គ្នាអីចឹង មួយឆ្នាំៗគេជូនគេថ្វាយស្រូវអង្ករ អីមកទៅ លោកចេះតែទទួលសោយសេចក្ដីសុខទៅ ព្រះចៅដែលដំបូងបំផុតហ្នឹងទ្រង់ព្រះនាមព្រះបាទ មនុ មានក្មួយមួយ ឈ្មោះ មនោសារៈ។ មនោសារៈ នេះជាគ្រូច្បាប់។ ឯកឧត្ដមមានជ្រាបទេ! ច្បាប់បុរាណគេនមស្ការគោរពមនោសារៈហ្នឹង។ មនោសារៈហ្នឹងគឺជាក្មួយរបស់ព្រះចៅមនុ បានជាពួកយើងដែលកើតតៗមកហៅ មនុស្ស ម៉េចក៏ហៅមនុស្ស? ថាជាពូជពង្សរបស់ព្រះចៅមនុ អានេះបែបមួយ។ បើនិយាយក្រៅពីរបៀបព្រះពុទ្ធសាសនា តាមពង្សាវតារលោក នែក! នេះអាត្មាធៀបដោយឡែកផ្សេងទេ។ និយាយពីវិសេសហ្នឹងទេ គេហៅថាសត្តវិសេសនោះ ជាពិសេស ដោយពិសេស ឧបមាថា គេនិយាយអីចឹង ទៅក្នុងជំនុំចំណោម ដូចសម្ដេចអីវ៉ាន់ លោកស្ដេចទៅខេត្តក្រៅ ខេត្តអីចឹងទៅ មានលោកចៅហ្វាយខេត្ត មានលោកបាឡាត់ខេត្ត បាឡាត់ស្រុក ភួឈួយអី ឬមេឃុំអីជាដើម រួចគេសង់សាលា សង់សាលារៀនអីចឹងទៅ ព្រះអង្គលោកទៅសម្ពោធប្រទានកាត់ខ្សែបូអីចឹងទៅប៉ុន្តែក្នុងបណ្ដាមនុស្សទាំងអស់ដែលមកជួបជុំហ្នឹង តើដែលធ្វើការហ្នឹង អ្នកណាៗដែលចេញប្រាក់កាសច្រើនជាងគេអ្នកណាដែល អើ! យកចិត្តទុកដាក់ជាងគេហ្នឹង គេនិយាយថា ដូចសម្ដេចលោកថា សម្ដេចឪមានព្រះទ័យ រីករាយត្រេកអរណាស់ និងអស់កូនចៅ ដែលបានកសាងសាលារៀនធំដុំនេះ ល្អស្អាត ថ្កុំថ្កើងនេះ សុំអរគុណទាំងអស់គ្នាដែលបានជួយពូតដៃគ្នាធ្វើនេះ ជាពិសេសអរគុណចំពោះលោកចៅហ្វាយខេត្ត គឺលោកចៅហ្វាយខេត្តនោះ គេធំជាងគេផ្ដើមការហ្នឹង ហ្នឹងជាពិសេស។ រួចនាងកញ្ញា ប្រកាន់ថា សម្រាប់តែសម្ដេចព្រះប្រមុខរដ្ឋ សម្រាប់សម្ដេចក៏បានយើងក៏ប្រើបាន ដូចជាយើងទៅឯណាៗបុណ្យទានអី ឬយើងទៅជាភ្ញៀវពន្លឺគេអី យើងនិយាយថា ខ្ញុំសុំអរគុណបងប្អូនទាំងអស់គ្នា ជាពិសេសគឺ មីងម៉ៅ មីងម៉ៅគាត់ចាត់ការហ្នឹង គឺថាគាត់នឿយហត់ជាងគេណាស់ នែក! ហ្នឹងក៏យើងនិយាយបាន គឺថាដោយឡែក គឺថា specialiste ប្រហែលជាស្ដាប់បានហើយនាងកញ្ញា។ ប៉ុណ្ណឹងហើយអាត្មាសុំដោះស្រាយប៉ុណ្ណឹងហើយ នាងកុំឆ្ងល់ កុំឆ្ងល់ពិសេសហើយវិសេសនោះ។ អ្ហេ៎! នាងនេះនិយាយនេះអាត្មាមិនមើលទេ ថាតែឮវិទ្យុថា ដំណឹងពិសេស អីថាមិនសូវចង់ស្ដាប់ទេ ខឹងណាស់ ម៉េចក៏ប្រញ៉ាប់អីចឹង កុំខឹងកុំអី ខំរៀនទៅ។ យី! ឯងចង់ចំអន់នាងហ្នឹងបន្តិច ហ្អេ! មើល៍ទៅក្រញើតក្រញ៉ាំងថប់តែដល់មានផ្ទះសម្បែងទៅ ថប់ឈ្លោះនឹងប្ដីទេអញ… ដូចជាបែបមុតមាំណាស់។ សុំទោសចុះ! នាងឯងកុំខឹងនឹងអាត្មា ដោះស្រាយរួចហើយ និយាយឲ្យសើចទេអស់ប៉ុណ្ណឹងហើយ។
អូ! អាត្មាឮសូរវិទ្យុ សុំទោសដល់អ្នកអានវិទ្យុពីថ្ងៃទី១៤ ខែកក្កដា នេះ នៅម៉ោង២១កន្លះ អានមិនដឹងជា ត្រង់រឿងអីទេ ឮ វញ្ចនៈ ប្រវញ្ចនា ប៉ុន្តែគេបដិសេធ ន ដាក់ឲ្យទៅ គេថា ប្រវ័ញ្ច ការប្រវ័ញ្ច រួចទៅអានឮថា [វ៉ាញ់ ចាក់ នា]។វញ្ចនា ចុះម៉េចលោកអ្នកអាន ម៉េចក៏មិនគិត ក៏ចេះតែរអិលមាត់ មិនពិបាកសោះអក្សរ ច នៅពីលើ ន រួចពាក្យតែមួយម៉ាត់ បើ ច ដាក់ជើង ន គេអានថា ច្ន – ច្នា ចុះម៉េចទៅជា [វាញ់ ចាក់ នា] ទៅវិញ ក៏មិនថា [វាញ់ ចាក់ ណា]។ វ័ញ្ចនា ប្រវ័ញ្ចនា។ ដូចមិថុនា អីចឹង [មិ ថុ ណា] អាត្មាឮន៏! ការសម្រេច នែក! លោកបាត់ដំបង លោកសៀមរាបណោះ! សម្ដីសំដៅសម្ដេចសព្វព្រះរាជហឫទ័យណាស់ ប៉ុន្តែទាស់អានខែ [មិ ថុ នា] អ្ហែ៎! លោកហ្នឹងដូចជាគ្មានស្ដាប់គេសោះ គេអាន [មិ ថុ ន៉ា] មិថុនាហ្នឹង មិនបាច់នរណាបង្គាប់ គេថា មិថុ។ ថុ ហើយនឹង ន វាភ្ជាប់គ្នា ថ ដាក់ជើង ន ថ្ន – ថ្នា គេថា ថ្នង គេថា ថ្នាំង ហ៊ឺ! គេថា ថ្នាំ គេមិនថាធ្នង ឯណា ចុះម៉េចទៅជា មិថុនា ទៅវិញ។ តិចលោកថាចុះបើន នា មិនឲ្យគេថា នា យ៉ាងម៉េច? រួចចុះមានតែ ព្រះពុទ្ធសាស្ន៊ា ទៀតហើយ នែក! អានេះ ន ដែរ។ ពុទ្ធសាស្ន៊ា, ក្រសួងឃោស្ន៊ាការ, … អ្ហ៎ក! វាសនា ហ្នឹងក៏វា ន អីចឹងដែរ មានថាវាសនាទៅ អក្សរខ្មែរហ្នឹងវាមានគោលរបស់គេ ពាក្យតូចពាក្យធំ សំឡេងវាខុសគ្នាដែរ…
[…] និងស្ដាប់ភាគទី៥ […]
សូមអរគុណច្រើនបងសុភ័ក្ត្រ ដែលបានចំណាយពេលវេលា និង កំលាំងដើម្បីអក្សរសាស្រ្តជាតិ! ខ្ញុំ បាទមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទសម្ភាសន៍អក្សរសាស្រ្ត ដែលបានរៀបរៀងជា Text (អត្ថបទ)។ ខ្ញុំបាទ សុំអភ័យទោសរំខានបង ប្រាប់ប្រភពអត្ថបទនេះ ដែលបានរៀបចំតាមខ្សែអាត់សំលេងខាងលើ និង តើបងមានដល់ចប់ដែរឬទេ? ខ្ញុំបាទ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាថ្ងៃមួយដែលខ្ញុំបានឃើញសៀវភៅដែលជាអត្ថបទរៀបចំតាមខ្សែអាត់សំលេង នៅកន្លែងលក់សៀវភៅក្រោយសាលាស៊ីសុវត្ថិ ប៉ុន្តែពុំបានទិញឡើយ ដោយគិតថាចាំលើកក្រោយព្រោះបានទិញសៀវភៅផ្សេងៗច្រើនណាស់មកហើយ។ យ៉ាងណាមិញ លើកក្រោយទៅ រកទិញមិនមាន ដែលពិតជាគួរឱ្យស្តាយ។ ដូច្នេះ ខ្ញុំ បាទសង្ឃឹមថា នឹងទទួលបាននូវការចែករំលែកពីបង បើបងមានឯកសារនេះ។
សូមឱ្យអក្សរសាស្រ្តជាតិរីកចំរើន និង មានឯកភាពគ្នា!
[…] leng លើ បទសម្ភាសអក្សរសាស្ត្ររបស់សម… […]
មេ្តច សរសេរ អក្សរខុសច្រើនម្លេះលោកអើយ (សត្តវិសេសោ ជាដើម) សូមមេត្តាពិនិត្យឲ្យបានល្អិតល្អន់ផងមុននឹងចេញផ្សាយ
ច្រើនហ្នឹងមានស្អីទៀតលោកអើយ? ជួយប្រាប់ឲ្យអស់មក ទើបគេថាច្រើន
ជំរាបសូរ ខ្ញុំបានពិតជាសប្បាយរីករាយណាស់ដែលបានសិក្សារនិង ស្វែងយល់នូវអ្វីដែលខ្ញុំពុំធ្លាប់សិក្សាររឺ រៀនពីមុនមកតាមរយះគេហទំព័រដ៍ល្អមួយនេះ។ ខ្ញុំបាទចាប់អារម្មណ៍ទៅលើវេយ្សាករណ៍របស់ភាសារខ្មែរយើងណាស់ ជាពិសេសនោះ គឺបុព្វបទ(ពាក្យបន្ថែមដើម)តែម្តង។ ប៉ុន្តែតាមរយះគេហទំព័រនេះបានពន្យល់ពីបុព្វបទក៍ពិតម៉ែន តែខ្ញុំចង់ស្វែងយល់បន្ថែមលំអិតពីប្រធានបទមួយនេះអោយកាន់តែច្បាស់ជាងនេះទៀត។
ជាពិសេសនោះ គឺលំអិតពី ប្រវត្តនៃបុព្វនេះតែម្តង។
ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកពូអ្នកមីងបងប្អូនដែលបានផ្តល់រឺ បង្កើតគេហទំព័រដ៍ល្អមួយនេះ ៕ សូមអរគុណ!!