jump to navigation

នវសំខ្យា និង បញ្ចសំខ្យា ខែកក្កដា 4, 2011

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

នវសំខ្យា និង បញ្ចសំខ្យា

អ អា ឥ ឦ ឧ ឩ ​ឯ ឱ ញ ន អក្សរ​១០​តួ​នេះ​ទុក​ថា​ជា «០» ហៅ​ថា ។
០​ ០ ០​​ ០ ០ ០ ០ ០​ ០ ០
សុញ្ញសំខ្យា ឬ​សូន្យ​សំខ្យា

ក ខ គ ឃ ង ច ឆ ជ ឈ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ដ ឋ ឌ ឍ ណ ត ថ ទ ធ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ប ផ ព ភ ម អក្សរ​៥​តួ​នេះ ជា​បញ្ចសំខ្យា។
១ ២ ៣ ៤ ៥

យ រ ល វ ឝ ឞ ស ហ ឡ អក្សរ​៩​តួ​នេះ ជា​នវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩

ត្រូវ​រាប់​ថយ​ក្រោយ​ជា​ដរាប ដូច​ជា មាឃវស្សានិ (៥ ៤)

អស់​វស្សា​ទាំង​ឡាយ​៤៥, ពុទ្ធសកេ ខយាមរេ (២១៥២) ក្នុង​ពុទ្ធ​សករាជ​២៥១២, គ្រឹស្តសកេ កិដ្ឋសកេ ទិតាធយេ (៨ ៦ ៩ ១) ក្នុង​គ្រិស្តសករាជ​១៩៦៨។

ព្រះ​គន្ថរចនាចារ្យ​បាន​ចង​បាលី​ទុក​ជា​ឧទាហរណ៍​ខាង​ក្រោម​នេះ​ឲ្យ​អ្នក​បាលី​ចេះ​ត​ៗ​គ្នា​មក​ថា៖

អនញ្ញាកង្ខី ២១.០០០ គឺ​ព្រះ​វិន័យ​មាន​២១០០០​ព្រះ​ធម្មក្ខន្ធ
០០ ០ ១២
នូនានការី ២១.០០០ គឺ​ព្រះ​សូត្រ​មាន​២១០០០​ព្រះ​ធម្មក្ខន្ធ
០០ ០ ១២
នូនានរវេ ៤២.០០០ គឺ​ព្រះ​អភិធម្ម​មាន​៤២០០០​ព្រះ​ធម្មក្ខន្ធ
០០ ០២៤
នូនានវាហា ៨៤.០០០ (រួម​ជា​បិដក​ទាំង​៣​មាន​៨៤០០០​​ព្រះ​ធម្មក្ខន្ធ
០០ ០ ៤ ៨
គឺ ព្រះ​ធម៌​វិន័យ មាន​៨៤០០០​​ព្រះ​ធម្មក្ខន្ធ)។

លោក​តែង​ជា​គាថា​បឋ្យាវត្ត​ថា៖

អនញ្ញានវរី ភូមិ ផែន​ដី​មាន​កម្រាស់​២៤០.០០០​យោជន៍
០ ០ ០ ០ ៤ ២
អនញ្ញវាទិ វូទធិ ទឹក​សមុទ្រ (ត្រង់​ដែល​ជ្រៅ​ណាស់) មាន​ជម្រៅ
០ ០ ០ ៤ ៨
​៨៤.០០០​យោជន៍ (វូទធិ កាត់​បទសន្ធិជា វ+ឧទធិ “សមុទ្រ”, គឺ វ អាគម​ដែល​ចុះ​ថែម​មក​សម្រួល​គាថា​ជា ជ-គណៈ);
អនញ្ញាទុតិយោ មេរុ ភ្នំ​មេរុ គឺ​ភ្នំ​ព្រះ​សុមេរុ៍ មាន​មកម្ពស់ ១៦៨០០០
០ ០  ០ ៨ ៦   ១
យោជន៍, តស្យាកម្បិត្ថ តេជសា ក៏​កក្រើក​រំពើក ដោយ​តេជះ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​អង្គ​នោះ (ក្នុង​កាល​ដែល​មាន​មហស្ចារ្យ​ម្ដង​ៗ)។

ពាក្យ​ថា​យោជន៍​ក្នុង​ទី​នេះ​សំដៅ​យក​ខ្នាត​៧​ហត្ថ​ដោយ​គណនា ឬ​វាស់​ពី​ក្រោម​ឡើង​លើ ឬ​ក៏​ពី​លើ​ចុះ​ក្រោម​គឺ​៧​ហត្ថ ហៅ​ថា មួយ​យោជន៍ ដូច​បាលី​ដែល​ធ្លាប់​តែ​មាន​ក្នុង​រឿង​ខ្លះ​ថា យោជនសត្តុព្វេធោ មហា​និគ្រោធុក្ខោ ដើម​ជ្រៃ​ធំ​មាន​កម្ពស់​៧​យោជន៍ គឺ​មាន​កម្ពស់​៤៩​ហត្ថ (ហត្ថ​មជ្ឈិម​បុរស គឺ​ហត្ថ​ខ្នាត)។

មិន​ពិបាក​យល់​ប៉ុន្មាន​ទេ ខ្ញុំ​និយាយ​ត្រឹម​តែ​ប៉ុណ្ណេះ អស់​លោក​អ្នក​រៀន​បាលី ឬ​សំស្ក្រឹត​ដែល​ពុំ​ទាន់​បាន​ចេះ​សំខ្យា​បែប​នេះ ក៏​ល្មម​សិក្សា​ឲ្យ​ចេះ​ដឹង​បាន​ហើយ។

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អាទិត្យ ទី​២១ កក្កដា ​២៥១២
                                                                                        ១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

មតិ»

1. នវសំខ្យា និង បញ្ចសំខ្យា « សម្ដេច​ព្រះសង្ឃរាជ ជួន ណាត « នីតិធុរកិច្ច - ខែធ្នូ 30, 2012

[…] […]

2. Dhammanath Phornprasit - ខែ​កុម្ភៈ 24, 2013

បាលីដែលលើកមកខាងលើនេះ មិនដឹងថាតើចម្លងមកត្រឹមត្រូវតាម
ច្បាប់ដើមឬទេ ខ្ញុំបានអានហើយឃើញថាខុសច្រើន
បាលីដែលត្រឹមត្រូវគឺ

អនញ្ញកង្ខិ =២៤០០០០
នានូនរវេ = ៨៤០០០
នានូនវាហា = ១៦៨០០០

អនញ្ញូនវិរី ភូរិ

អនញ្ញវាទិវូទធិ

អនញ្ញទុតិយោ មេរុ

តស្ស កម្បិត្ថ តេជសា ។
គាថានេះជាឆន្ទភាសាបាលី ត្រូវសរសេរជា ៤ បាទ គឺសរសេរ
មួយបន្ទាត់ ២ បាទ ប៉ុន្តែខ្ញុំគិតថាមិនអាចសរសេរឱ្យបានត្រឹមត្រូវ
តាមវិធីសរសេរបាន ព្រោះវារត់ចូលរកគ្នា មិនអាចចាត់វគ្គឃ្លាបាន
ទើបខ្ញុំសរសេរមួយបាទមួយបន្ទាត់តែម្ដង
គាថានេះកវីនិពន្ធចង់បង្ហាញអំពីទ្វត្ថកឆន្ទ គឺឆន្ទដែលមានសេចក្ដី
ប្រែបានន័យ ២ យ៉ាង ដោយប្រើវណ្ណសំខ្យារួមផង គឺ

អនញ្ញូនវិរី ភូរិ ប្រែថា ព្រះដ៏មានព្រះភាគណា ព្រះអង្គមានវិរិយៈមិន
រួញថយជាប្រការដទៃ ប្រៀបដូចផែនដី
អនញ្ញវាទិវូទធិ មានព្រះតម្រាស់មិនក្លាយជាប្រការដទៃ ប្រដូចមហា
សមុទ្រ
អនញ្ញទុតិយោ មេរុ ទ្រង់ពុំមានអ្នកដទៃជាទី ២ បៀបដូចភ្នំព្រះសុមេរុ
តស្ស តេជសា ដោយតេជៈនៃព្រះដ៏មានព្រះភាគអង្គនោះ
អនញ្ញូនវិរី ភូរិ ផែនដីកម្រាស់ ២៤០០០០ យោជន៍
អនញ្ញវាទិវូទធិ មហាសមុទ្រជ្រៅ ៨៤០០០ យោជន៍
អនញ្ញទុតិយោ មេរុ ភ្នំព្រះសុមេរុកម្ពស់ ៨៤០០០ យោជន៍
កម្បិត្ថ ក៏ញាប់ញ័រហើយ ។

ដោយសេចក្ដីរាប់អាន
ធម្មឃោស

3. Dhammaghosa - ខែ​កុម្ភៈ 24, 2013

សូមសាកល្បងសរសេរជាបឋ្យាវត្តបែបត្រឹមត្រូវ ចង់ដឹងថាវារត់ចូល
រកគ្នាឬទេ បើបាទនីមួយៗមិនរត់ចូលគ្នាទេ នេះគឺជារបៀបសរសេរ
ដ៏ត្រឹមត្រូវ…..

អនញ្ញូនវិរី៎ ភូរិ អនញ្ញវាទិវូទធិ
អនញ្ញទុតិយោ មេរុ តស្ស កម្បិត្ថ តេជសា ។

ចំណែកឆន្ទខាងលើបំផុត សរសេរដូចតទៅនេះ

អនញ្ញកង្ខិនានូន- រវេនានូនការិនា
នូនវាហា វរា វុត្តា ខន្ធា តិបិដកេ វរេ ។
ប្រែបាន ២ យ៉ាង ព្រោះជាឆន្ទសម្ដែងនូវទ្វត្ថកៈដែរ

Dhammaghosa - ខែ​កុម្ភៈ 24, 2013

វារត់ចូលរកគ្នាមែន សូមជម្រាបថា ឆន្ទខាងលើជាការសរសេរមិន
ត្រូវតាមវិធីសរសេរឆន្ទបឋ្យាវត្តទេ ។

4. Dhammaghosa - ខែ​មីនា 3, 2013

ក្នុងភាសាបាលីនៅមានសំខ្យាមួយប្រភេទទៀត ហៅថា លោក-
សញ្ញង្កិតសំខ្យា គឺសំខ្យាដែលកំណត់តាមលោកសញ្ញា គឺកំណត់
តាមការសម្គាល់របស់លោក(លោកសញ្ញា)
លោកសញ្ញង្កិតសំខ្យា លោកសរសេរឧទាហរណ៍ជាកំណាព្យ(ឆន្ទ)ភាសាបាលី ជាបឋ្យាវត្តគាថាដូចតទៅនេះ (ខ្ញុំសរសេរមួយបាទមួយបន្ទាត់ ព្រោះហេតុថា ក្នុងទីនេះមិនអាច
សរសេរឱ្យបានត្រឹមត្រូវតាមរបៀបការសរសេរបឋ្យាវត្តច្ឆន្ទបាន)

បាទបេកោ ភវក្ខន្ធោ
សរសាខោ ពហូទលោ
សិនេរុគ្គោ សុផលទោ
អវិសុ ឥតិ នាមកោ ។
ប្រែថាៈ ដើមឈើមួយ មានដើម ៣ (ដើម) មានមែក ៥ (មែក) មានស្លឹក
ច្រើន មានចុងតែ ១ ឱ្យផលល្អ (ដើមឈើនេះ) ឈ្មោះថា អវិសុ ។

អធិប្បាយការប្រែ

ភវក្ខន្ធោ (ភវ=៣ + ខន្ធ=ដើម) ភវ ប្រែថា ៣ ព្រោះភវគឺភពបានទទួល
ដឹងឮជាទូទៅថាមានតែ ៣ ប៉ុណ្ណោះ គឺកាមភព រូបភព និងអរូបភព ។
សរសាខោ (សរ=៥ + សាខ=មែក) សរ ប្រែថា ៥ ក្នុងទីនេះគឺមាន
តំណាល ខ្លីៗថាពញារាមរាជប្រើសរតែមួយបាញ់ប៉មបន្ទាយបែក
៥ ប៉ម ។
សិនេរុគ្គោ (សិនេរុ=១ + អគ្គ=ចុង) សិនេរុ ប្រែថា ១ពីព្រោះថា ភ្នំ
សិនេរុឬភ្នំសុមេរុ លោកទទួលដឹងឮជាទូទៅថាមានតែ ១ គត់ គ្មានភ្នំសិនេរុទី ២ ឡើយ ដូច្នេះហើយទើបប្រែសិនេរុថា ១

អត្ថាធិប្បាយដោយសង្ខេបមានដូចតទៅ៖

– ភវក្ខន្ធោ ដើមឈើមួយដើមដែលបែកជា ៣ ដើម បានដល់
១. ព្រះវិន័យ
២. ព្រះសូត្រ
៣. ព្រះអភិធម្ម

-សរសាខោ មានមែក ៥ មែក បានដល់និកាយទាំង ៥ គឺ
១. ទីឃនិកាយ
២. មជ្ឈិមនិកាយ
៣. សំយុត្តនិកាយ
៤. អង្គុត្តរនិកាយ
៥. ខុទ្ទកនិកាយ

– ពហូទលោ មានស្លឹកច្រើន បានដល់ព្រះធម្មក្ខន្ធ គឺមាន ៨៤០០០ ធម្មក្ខន្ធ

-សិនេរុគ្គោ មានចុងតែមួយគត់ គឺព្រះពុទ្ធវចនៈទាំងអស់មានទីបំផុត(ចុង)តែមួយប្រការប៉ុណ្ណោះគឺវិមុត្តិ

-សុផលទោ ឱ្យផលល្អ គឺឱ្យផលជាអកាលិកោ មិនប្រកបដោយកាល អ្នកប្រតិបត្តិតាមរមែងបានទទួលផលតាមគួរដល់ការប្រតិបត្តិៗ ពេលណាៗក៏បានទទួលផលក្នុងពេលនោះៗ ឧ. ធ្វើអំពើល្អពេល
ណា ក៏ជាមនុស្សល្អក្នុងខណៈនោះ ជាដើម ។ល។

-អវិសុ ឥតិ នាមកោ មានឈ្មោះថាអវិសុ បានដល់ព្រះត្រៃបិដក គឺៈ
អ – អភិធម្មបិដក
វិ – វិនយបិដក
សុ – សុត្តន្តបិដក


ទំលាក់ មួយចំលើយតប ទៅ Dhammaghosa បោះ​បង់​ការ​ឆ្លើយ​តប