jump to navigation

មិត្រ​មិន​បោះ​បង់​មិត្រ ខែវិច្ឆិកា 20, 2011

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

ឧស្សា​វេ ព្យ​សនេ ចេវ ទុព្ភិ​ក្ខេ សត្តុ​វិ​គ្គ​ហេ
រាជ​ទ្វារេ សុសានេ ច យោ តិដ្ឋតិ ស ពន្ធុ​វេ​។

ក្នុង​ទី ឬ​កាល​៦​គឺ

១. ក្នុង​ទី​លេង​មហោ​ស្រព (កណ្ដាល​វាល​ដែល​ពួក​មនុស្ស​អ្នក​មើល​ច្រើន​តែ​បែក​ខ្ញែក​គ្នា គឺ​អ្នក​ខ្លះ​ឈរ​ត្រង់​ណេះ អ្នក​ខ្លះ​អង្គុយ​ត្រង់​ណោះ​)
២. ក្នុង​កាល​មាន​ការ​វិនាស អន្តរាយ​ទ្រព្យ​ធន​ជា​ដើម
៣. ក្នុង​កាល​ទុព្ភិក្ខ​កាល គឺ​គ្រា​អំណត់​អត់​ឃ្លាន
៤. ក្នុង​ពេល​ដែល​ជាប់​ចំណោម​សត្រូវ
៥. នៅ​ជិត​រាជ​ទ្វារ គឺ​ជិត​ទ្វារ​ព្រះ​រាជ​វាំង (ដែល​គេ​តែ​ង​តែ​ខ្លាច​)
៦. ក្នុង​ទី​ស្ម​សាន គឺ​ព្រៃ​ខ្មោច (ដែល​គេ​យក​ខ្មោច​ស្រស់​ៗ​ទៅ​ផ្ដេក​ចោល គួរ​ឲ្យ​ខ្លាច​)

ទាំង​៦​នេះ​បើ​អ្នក​ណា​ឈរ​ គឺ​មិន​បោះ​បង់​គ្នា ឬ​មិន​រត់​ចោល​គ្នា អាច​នៅ​កំដរ​គ្នា ឬ​ហៅ​រក​ប្រមែ​ប្រមូល​គ្នី​គ្នា​ឲ្យ​ដឹង​ថា​អ្នក​ណា​នៅ អ្នក​ណា​បាត់ អ្នក​នោះ​ឯង លោក​ហៅ​ថា​ផៅ​ពង្ស គឺ​ជា​ញាតិ ជា​មិត្រ​ស្និទ្ធ ជា​ទឡ្ហ​មិត្រ គួរ​រាប់​យក​ជា​គ្នា​ត​រៀង​ទៅ​។

ពាក្យ​កាព្យ
បទ​ព្រហ្ម​គីតិ

ក្នុង​ហេតុ​ទាំង​ប្រាំ​មួយ គឺ​មួយ​ទី​លេង​មហោ​ស្រព្យ
ពីរ​ពេល​វិនាស​ទ្រព្យ បី​បាន​ភប់​លើ​ទុរ្ភិក្ស​។
បួន​មាន​សត្រូវ​ព័ទ្ធ ប្រាំ​មាត់​ទ្វារ​ហ្លួង​គួរ​ភ្លឹក
ប្រាំ​មួយ​ពេល​យប់​ព្រឹក ចូល​នៅ​ក្នុង​ព្រៃ​ស្ម​សាន​។
ជន​ណា​ស្មារតី​រឹង ចិត្ត​នឹង​ធឹង​ចេះ​រាប់​អាន
ជន​នោះ​ឈ្មោះ​ថា បាន​នាម​ប្រាកដ​ជា​ផៅ​ពង្ស​។
ស៊ូ​ប្ដូរ​ផ្ដាច់​ជាមួយ ក្នុង​ក្ដី​ព្រួយ​មិន​បោះ​បង់
ជា​មិត្រ​ចិត្ត​ស្មោះ​ត្រង់ គួរ​រាប់​រក​យក​ជា​គ្នា​។
ជន​ណា​ចេះ​រាប់​អាន តែ​ពេល​មាន​ក្ដី​សុខ​ជា​
ពេល​ព្រួយ​បោះ​បង់​គ្នា​ជន នោះ​ជា​អ្នក​ទ្រុស្ត​មិត្រ​។
ប្រាជ្ញ​លោក​ឲ្យ​ចៀស​វាង ត្រូវ​ឲ្យ​រាង​លែង​ជិត​ស្និទ្ធ
កុំ​រាប់​ឲ្យ​បាន​ចិត្ត កុំ​ស្បិត​យក​ជា​គ្នា​ឡើយ​។
សង្គ្រោះ​អ្នក​សូម​ទាន គ្រាន់​នឹង​បាន​បុណ្យ​ជា​ត្រើយ
សង្គ្រោះ​ជន​ចិត្ត​ស្បើយ ឥត​ផល​ឡើយ​បាន​តែ​ទោស​៕

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ចន្ទ្រ ទី​២២ កក្កដា ​២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: