jump to navigation

សុទ្ធា​សុទ្ធិ ខែ​មករា 21, 2012

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

អត្តនា វកតំ បា​បំ អត្តនា សង្តិ​លិស្សតិ
អត្តនា អកតំ បាបំ អត្តនា វ វិ​សុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ​។

បាន​ដែល​គេ​ធ្វើ​ហើយ​ខ្លួន​ឯង នឹង​សៅហ្មង​ខ្លួន​ឯង, បាប​ដែល​គេ​មិន​ធ្វើ​ហើយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ខ្លួន​ឯង, បរិសុទ្ធ​ និង​មិន​បរិសុទ្ធ​ ប្រាកដ​ជាក់​ច្បាស់​ឯង​ៗ ឯ​អ្នក​ដទៃ​ទៀត​មិន​គប្បី​សម្អាត​អ្នក​ដទៃ​បាន​ឡើយ​។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាក​គតិ

រី​បុណ្យ​និង​បាប រែង​មាន​សភាព កើត​ពី​ការ​ធ្វើ
គឺ​ខ្លួន​រាល់​ខ្លួន សម្រេច​អំពើ បើ​ជន​ណា​ធ្វើ
ជន​នោះ​រង​ផល​។
ផល​សុខ​ផល​ទុក្ខ រែង​តែ​ចេញ​មុខ តាម​ពេល​ត្រូវ​ផ្ដល់
ចេញ​តាម​លំអាន កុសលាកុសល ឥត​អ្វី​ណា​ផ្ដល់
ក្រៅ​ពី​នោះ​ទេ​។
ស្អាត​និង​មិន​ស្អាត ជាក់​ច្បាស់​ពេញ​ខ្នាត នៃ​កម្ម​បុព្វេ
ឥត​អ្នក​ដទៃ ក្រៅ​ពី​ខ្លួន​ទេ ជន​ខ្លះ​ធ្វេស​ទ្វេ
មិន​ជឿ​កម្ម​ផល​​។
ទោះ​កម្ម​ចេញ​មុខ ឲ្យ​សុខ​ឲ្យ​ទុក្ខ ក៏​ដឹង​មិន​ដល់
ពុំ​ដឹង​ថា​កម្ម ទេ​តើ​ផ្ដល់​ផល ពុំ​គួរ​ឆ្ងែ​ឆ្ងល់
ពុំ​យល់​ច្នោះ​ឡើយ​។
ព្រះ​ពុទ្ធ​ទ្រង់​ប្រាប់ គួរ​តាំង​ចិត្ត​ស្ដាប់ កុំ​ធ្វើ​តោះ​តើយ
ត្រូវ​ប្រើ​ការ​គិត ពិនិត្យ​រឿយ​ៗ ចិត្ត​ស្ងៀម​ព្រងើយ
ធ្វើ​ម្ដេច​នឹង​យល់​៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ​២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: