jump to navigation

ពុទ្ធ​បរិស័ទ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្ដេច​សង្ឃ​រាជ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ​នៅ​សៀមរាប ខែ​មីនា 17, 2012

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

សៀមរាបៈ កាល​ពី​ព្រឹក​មិញ នៅ​តាម​ដង​វិថី​មួយ​ចំនួន​នៅ​ក្រុង​សៀមរាប មាន​ពិធី​ដង្ហែ​ក្បួន​ទិវា​បុណ្យ​រំឭក ព្រះ​ឧបការ​គុណ សម្ដេច​សង្ឃ​រាជ ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ និង​ដង្ហែ​ព្រះ​រតនត្រ័យ ដែល​មាន​អ្នក​ចូល​រួម​ជាង​៥ពាន់​អង្គ​/​​នាក់​។ ពិធី​បាន​ប្រារព្ធ​ធ្វើ​នៅ​ស្ថានីយ​វិទ្យុ​សំឡេង​ព្រះ​ពុទ្ធ​សាសនា កម្ពុជ​រដ្ឋ FM 106.25MHz ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​ព្រះ​រាជ​បូណ៌ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

ពិធី​ដ៏​ធំ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​នេះ​ក្រោម​អធិបតីភាព ព្រះ​មហា​វិមលធម្ម ពិន សែម សីរីសុវណ្ណោ ព្រះរាជាគណ:​ថ្នាក់​ទោ និង​ជា​ឧត្តម​ទី​ប្រឹក្សា គណ:​សង្ឃ​នាយក នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​មេ​គណ​ខេត្ត និង​មន្ត្រី​សង្ឃ​ពុទ្ធ​បរិស័ទ អាជ្ញាធរ​មូល​ដ្ឋាន មន្រ្តី​រាជការ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស ក្នុង​និង​ក្រៅ ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​បំពេញ​នូវ​បុណ្យ​កុសល​ក្នុង​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការ​គុណ សម្ដេច​សង្ឃ​រាជ ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ​ដោយ​ក្ដី​សោមនស្ស​រីក​រាយ​។

ពិធី​នេះ​បាន​ដង្ហែរ​ពី​វត្ត​រាជបូណ៌ ទៅ​ផ្លូវ​តាម​ផ្សារ​ចាស់ ផ្សារ​កណ្ដាល រួច​កាត់​តាម​ស្ពាន​ថ្ម​ថ្មី ត្រឡប់​មក​វត្ត​វិញ ដើម្បី​ប្រគេន​ភត្ដាហារ ចំពោះ​ព្រះ​សង្ឃ និង​បន្ដ​កម្មវិធី​ដែល មាន​រយ:​ពេល​២​ថ្ងៃ  គឺ​មាន​ពិធី​ថ្វាយ​គ្រឿង សក្ការ​បូជា​ចំពោះ​ព្រះ​បរម​សារីរិកធាតុ នមស្ការ សមាទាន​សីល និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ព្រះ​ធម៌​ទេសនា​។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់ គឺ​ថ្ងៃ​១១​រោជ ខែ​ផល្គុន ព.ស.​២៥៥៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១២ មាន​ប្រគេន​យាគូ​ចំពោះ​ព្រះ​សង្ឃ សម្ដែង​ធម៌​ទេសនា ដាក់​បាត្រ​ព្រះ​សង្ឃ ចំនួន​២៥៥​ព្រះ​អង្គ រួច​ប្រគេន​ភត្ដាហារ​ចំពោះ​ព្រះ​សង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។

ក្នុង​ពិធី​ដង្ហែ​តាម​ដង​វិថី និង​ទី​ប្រជុំជន​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​នេះ មន្ត្រី​សង្ឃ ពុទ្ធ​បរិស័ទ និង​អ្នក​ចូល​រួម​ទាំង​អស់​មាន​កាន់ និង​ដង្ហែ​ព្រះ​ពុទ្ធ​រូប ព្រះ​ឆាយាល័ក្ខណ៍ សម្ដេច​សង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង​ព្រះ​មហា​សង្ឃ​ខ្មែរ ដែល​ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ ច្រើន​ព្រះ​អង្គ​ទៀត និង​ដង្ហែ​ព្រះ​រតនត្រ័យ ព្រម​ទាំង​មាន​កាន់​ផ្កា ធូប ទាន ទទួល​នូវ​អំណរ​ផល​បុណ្យ ដោយ​ក្ដី​សោមនស្ស​រីក​រាយ​បំផុត​៕

ស្រង់ចេញពីគេហទំព័រ ដើមអម្ពិល

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: