កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭក ខួបទី១៣១ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិតបី ជួន ណាត (ជោតញ្ញាណោ) ខែមេសា 5, 2014
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
ខាងក្រោមនេះជាគំនូសច្នៃប្រឌិតនៃកាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ រំឭកខួបទី១៣១ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិតបី ជួន ណាត (ជោតញ្ញាណោ) ថ្ងៃទី១១ ខែមីនា ព.ស.២៥៥៧ (គ.ស.២០១៤) នេះ។
១. អំពីកាសអនុស្សាវរីយ៍
ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃសម្ដេចព្រះមហាសុមេធាធិតបី ជួន ណាត (ជោតញ្ញាណោ) រួមទាំងផ្លឹតត្រាព្រះរាជសង្ហារនៅពីក្រោយ។ នៅពីខាងលើមានរចនាជាអក្សរមូលខ្មែរថា «សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ» និងផ្នែកខាងក្រោមថា «១១ មីនា ព.ស.២៤២៦» ដែលជាថ្ងៃប្រសូតនៃព្រះអង្គ។
ផ្នែកខាងខ្នង៖ មានឆ្លាក់ជាអក្សរមូលខ្មែរធំៗនៅចំកណ្ដាលថា «ខួបទី ១៣១ ឆ្នាំ» និងនៅខាងលើមានរចនាអក្សរមូលខ្មែរព័ទ្ធជុំវិញថា «ថ្ងៃប្រសូតនៃសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត ជោតញ្ញាណោ» និងពីខាងក្រោមថា «២៥៥៧»។
២. អំពីតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍
តែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ នេះមានព័ណ៌លឿងចាស់ និងមានប្រាកដព្រះបរមឆាយាល័ក្ខណ៍នៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ រួមជាមួយផ្លឹតត្រាព្រះរាជសង្ហារ។
នៅផ្នែកខាងឆ្វេងបង្អស់មានរចនាអក្សរខ្មែរផ្ដេក ថា «ប្រៃសណីយ៍ ២០១៤» និងអក្សរបារាំងសេសនៅខាងក្រោមថា «POSTES 2014» អក្សរទាំងពីរឃ្លានេះមានព័ណ៌ទឹកប៊ិច។ នៅខាងឆ្វេងខាងលើបង្អស់នៃតែមប្រិ៍ មានដាក់អក្សរថា «៥០០៛» និងនៅពីក្រោមថា «500R» និងបន្ទាប់មកមានអក្សរថា «ព្រះរាជាណាចក្រកម្ពុជា» និងខាងក្រោមជាអក្សរបារាំងសេសថា «ROYAUME DU CAMBODGE» ។ អក្សរទាំងនោះមានព័ណ៌ទឹកប៊ិច។
នៅផ្នែកខាងក្រោមបង្អស់មានរចនាអក្សរព័ណ៌សចំនួន៣បន្ទាត់ដែលមានអត្ថន័យថា «ខួបទី១៣១ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ១១ មីនា ព.ស.២៤២៦ – ១១ មីនា ព.ស.២៥៥៧»។
សម្គាល់៖ ទាំងកាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ខាងលើជាការច្នៃប្រឌិតទេ មិនមែនរបស់ពិតប្រាកដដែលចេញដោយរាជការទេ៕
___________________________________________________
អានផងដែរ៖
១. ខួបទី១៣១ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
I am a grandnephew of Samdech Sangharaja Chuon Nat. I want to help support your website. Please click on my website above to see more info about Samdech Sangharaja CHUON Nat. You just type: Samudd.Shutterfly.com to access the website. Feel free to email me at: Samuddc@gmail.com
Thank you
Samudd Chhim