ខួបទី១៣៥ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ខែមីនា 11, 2018
Posted by សុភ័ក្ត្រ in មិនមានប្រភេទ.add a comment
ខួបទី១៣៥ ថ្ងៃប្រសូតនៃ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
នៃព្រះរាជអាណាចក្រកម្ពុជា
១១ មីនា ព.ស.២៤២៦ – ១១ មីនា ព.ស.២៥៦១
ទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ខែមីនា 11, 2018
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប តំណាងលោកអភិបាល នៃគណៈអភិបាលខេត្ត និងព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោគណៈមហានិកាយ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃ នាយក នៃកម្ពុជាបានអញ្ជើញចូលរួមទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ. នៅវត្តរាជបូណ៌។
ក្រោមពីបានស្តាប់ការអានព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ និងការសូត្រវិយោគកថារួចមក លោកស្រី យូ សុភា បានថ្លែងថាព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យសង្គមកិច្ច និងវិស័យសិក្សាធិការដូចជា ព្រះអង្គបានកសាងគម្ពីរដីកាជាច្រើន ទាំងស្លឹករឹត ទាំងសៀវភៅ ដែលព្រះអង្គបាន ប្រែពីបាលីមកជាភាសាខ្មែរ សំរាយសម្រាប់ជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទ រៀនសូត្រ និងបានរៀបរៀងវចនានុក្រមភាសាខ្មែរ សម្រាប់កុលបុត្រកុលទីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។
លោកស្រីបានបញ្ជាក់ថា ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាល សម័យសង្គមរាស្រ្តិយម និងប្រជារាស្រ្តខ្មែរ បានព្រះរាជទាននិងផ្តល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្រ្តខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន មានជាអាទិ៍៖
– វចនានុក្រមភាសាខ្មែរ
-ព្រះរាជនិពន្ធទំនុកចៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិនៃកម្ពុជា
-បទគោរពទង់ព្រះពុទ្ធសាសនា
-បទសរភញ្ញ ជាដើម។ល។ លោកស្រីបន្តថា ទាំងនេះជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា បំផុតសម្រាប់ឲ្យ យើងស្តាប់ឮ ស្វែងយល់ ជារៀងរាល់ថ្ងៃរហូតដល់បច្ចុប្បន្ននេះ៕