jump to navigation

នគរ​រាជ ខែកក្កដា 23, 2012

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
add a comment

«​នគរ​រាជ​» បទ​ភ្លេង​ព្រះ​រាជ​និពន្ធ នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ច្រៀង​ដោយ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

ការ​សេព​គប់ ខែ​មេសា 8, 2011

Posted by សុភ័ក្ត្រ in កំណាព្យ, ចម្រៀង.
1 comment so far

ស្រង់ចេញពី ហ្វេសប៊ុក

ពង្សាវតារ​ខ្មែរ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ចម្រៀង.
9 comments

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ នួន កន

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។