ខួបឆ្នាំទី៥១ សោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជួន ណាត (ជោតញ្ញាណោ) ខែកញ្ញា 25, 2020
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.add a comment
ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺជាថ្ងៃខួបសោយព្រះទិវង្គតនៃបុគ្គលជាទីគោរពម្នាក់នៃនគរកម្ពុជាគម្រប់៥១ឆ្នាំគត់។ បុគ្គលដែលស្មោះស្ម័គ្របំផុតចំពោះសាសនា ចំពោះជាតិ និងចំពោះរាជបល្ល័ង្ក។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គស្ដេចចាប់មានអាពាធ និងសោយព្រះទិវង្គតនៅឯព្រះរាជដំណាក់ព្រះអង្គ នាវត្តឧណ្ណាលោម នាយប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង២០ និង២០នាទី។
ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
នៅម៉ោង២១កន្លះ នាថ្ងៃទី២៥ ខែកញ្ញា ១៩៦៩ ក្រោយពេលដែលសម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គតចំនួន១ម៉ោង សម្ដេចសហជីវិនព្រះប្រមុខរដ្ឋ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ទ្រង់ស្ដេចយាងមកគោរពព្រះបរមសព ដោយទ្រង់ព្រះកន្សែងស្ដាយស្រណោះដល់ព្រះបរមកិច្ចគ្រប់យ៉ាងដែលសម្ដេចព្រះសង្ឃរាជទ្រង់បានបំពេញចំពោះព្រះពុទ្ធសាសនាចំពោះជាតិ និងចំពោះរាជបល្លង្ក ដោយព្រះមហាវិរិយភាពជាប់មិនដាច់ លុះត្រាអវសាននៃព្រះជន្ម។
សម្ដេចសហជីវិនព្រះប្រមុខរដ្ឋទ្រង់មានព្រះរាជបន្ទូលថា សម្ដេចជាព្រះបរមគ្រូនៃខ្ញុំ ព្រះអង្គទ្រង់សោយទិវង្គត ក្នុងពេលកំពុងប្រតិបត្តិការ ហាក់បីដូចជាមេទ័ពបាត់បង់ជីវិតក្នុងសមរភូមិ។

សម្ដេចសហជីវិន (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ព្រះប្រមុខរដ្ឋទ្រង់ព្រះកន្សែងចំពោះព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជថ្នាក់ទី១ និងទ្រង់គោរពព្រះបរមសពដោយព្រះហឫទ័យសោកស្ដាយជាទីបំផុត
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសព និងជាហូរហែសេនាមន្ត្រីរាជការធំៗក្នុងព្រះនគរក៏បានយាង និងអញ្ជើញដល់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យព្រះបរមសពតទៅ និងតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល រួចបានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃ ចំនួន៦ខែ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ រហូតព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះអង្គ នាសម័យសាធារណរដ្ឋខ្មែរ៕៚
ព្រះបរមសពព្រះទែនសយនា ក្នុងព្រះដំណាក់វត្តឧណ្ណោលោម ក្រុងភ្នំពេញ
____________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយគន្ធវារីចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ
២. ការអញ្ជើញទៅសម្ដែងវិយោគទុក្ខ ចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជ
៣. ៤៥ឆ្នាំនៃព្រះរាជពិធីបុណ្យព្រះមេរុ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)
ខួបឆ្នាំទី៥០ សោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជួន ណាត (ជោតញ្ញាណោ) ខែកញ្ញា 25, 2019
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.add a comment
ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃខួបសោយព្រះទិវង្គតនៃបុគ្គលជាទីគោរពម្នាក់នៃនគរកម្ពុជាគម្រប់៥០ឆ្នាំគត់។ បុគ្គលដែលស្មោះស្ម័គ្របំផុតចំពោះសាសនា ចំពោះជាតិ និងចំពោះរាជបល្ល័ង្ក។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គស្ដេចចាប់មានអាពាធ និងសោយព្រះទិវង្គតនៅឯព្រះរាជដំណាក់ព្រះអង្គ នាវត្តឧណ្ណាលោម នាយប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង២០ និង២០នាទី។
ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
នៅម៉ោង២១កន្លះ នាថ្ងៃទី២៥ ខែកញ្ញា ១៩៦៩ ក្រោយពេលដែលសម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គតចំនួន១ម៉ោង សម្ដេចសហជីវិនព្រះប្រមុខរដ្ឋ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ទ្រង់ស្ដេចយាងមកគោរពព្រះបរមសព ដោយទ្រង់ព្រះកន្សែងស្ដាយស្រណោះដល់ព្រះបរមកិច្ចគ្រប់យ៉ាងដែលសម្ដេចព្រះសង្ឃរាជទ្រង់បានបំពេញចំពោះព្រះពុទ្ធសាសនាចំពោះជាតិ និងចំពោះរាជបល្លង្ក ដោយព្រះមហាវិរិយភាពជាប់មិនដាច់ លុះត្រាអវសាននៃព្រះជន្ម។
សម្ដេចសហជីវិនព្រះប្រមុខរដ្ឋទ្រង់មានព្រះរាជបន្ទូលថា សម្ដេចជាព្រះបរមគ្រូនៃខ្ញុំ ព្រះអង្គទ្រង់សោយទិវង្គត ក្នុងពេលកំពុងប្រតិបត្តិការ ហាក់បីដូចជាមេទ័ពបាត់បង់ជីវិតក្នុងសមរភូមិ។

សម្ដេចសហជីវិន (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ព្រះប្រមុខរដ្ឋទ្រង់ព្រះកន្សែងចំពោះព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជថ្នាក់ទី១ និងទ្រង់គោរពព្រះបរមសពដោយព្រះហឫទ័យសោកស្ដាយជាទីបំផុត
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសព និងជាហូរហែសេនាមន្ត្រីរាជការធំៗក្នុងព្រះនគរក៏បានយាង និងអញ្ជើញដល់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យព្រះបរមសពតទៅ និងតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល រួចបានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃ ចំនួន៦ខែ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ រហូតព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះអង្គ នាសម័យសាធារណរដ្ឋខ្មែរ៕៚
ព្រះបរមសពព្រះទែនសយនា ក្នុងព្រះដំណាក់វត្តឧណ្ណោលោម ក្រុងភ្នំពេញ
____________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយគន្ធវារីចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ
២. ការអញ្ជើញទៅសម្ដែងវិយោគទុក្ខ ចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជ
៣. ៤៥ឆ្នាំនៃព្រះរាជពិធីបុណ្យព្រះមេរុ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)
បទយកការណ៍៖ សម្ដេចព្រះសង្ឃរាជ ជួន ណាត ខែមិថុនា 12, 2009
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ, វីដេអូ.1 comment so far
ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (លេខទី៨ ចប់) ខែកញ្ញា 2, 2008
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.5 comments
តពីលេខ៧
រយៈកាលមុនអំពីកាលដែលសម្ដេចទ្រង់សោយព្រះទិវង្គត
សម្ដេចព្រះសង្ឃរាជ មានព្រះអាពាធជាដំបូងក្នុងថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ត្រូវនឹងថ្ងៃ២៣ ខែកញ្ញា ឆ្នាំ១៩៦៩។ ដំណឹងព្រះអាពាធនៃសម្ដេចព្រះសង្ឃរាជនេះ បានថ្វាយចំពោះសម្ដេចព្រះប្រមុខរដ្ឋរួចហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាមព្រះរាជបញ្ជានៃសម្ដេចព្រះប្រមុខរដ្ឋ បានចាត់ឲ្យអស់លោកវេជ្ជបណ្ឌិតខ្មែរ បារាំងដ៏ជំនាញៗទាំងឡាយ មកជួយខ្វល់ខ្វាយព្យាបាលរោគព្រះអង្គយ៉ាងពេញសមត្ថភាព ប៉ុន្តែធ្វើម្ដេចឡើយនឹងអាចយកជ័យជម្នះលើមច្ចុសង្គ្រាមបាន។
សម្ដេចព្រះសង្ឃរាជជាអម្ចាស់ទ្រង់បានជ្រាបព្រះអង្គជាមុន ចាប់តាំងពីថ្ងៃប្រឈួន ទ្រង់មានព្រះឱង្ការប្រាប់ព្រះសង្ឃ និងអស់លោកដែលមកថ្វាយបង្គំសាកសួរព្រះសុខភាពថា “អាត្មាមានជំងឺម្ដងនេះ ដូចជាគ្មានសង្ឃឹមទេ” ព្រះរាជឱង្ការនេះ ធ្វើឲ្យយើងរាល់គ្នាមានការព្រួយបារម្ភណាស់ ប៉ុន្តែយើងរាល់គ្នាជឿទុកថា ព្រះអង្គមុខជានឹងគង់ព្រះជន្មាយុតទៅទៀតបាន ពីព្រោះសង្កេតទៅព្រះសរីរាង្គកាយព្រះអង្គ ពុំឃើញមានប្រែប្រួលប្លែកប៉ុន្មានទេ ម្យ៉ាងទៀត ទ្រង់នៅចាំព្រះស្មារតីល្អណាស់ អាចមានព្រះឱង្ការមាំមួន សំណេះសំណាលនឹងអស់លោក ទាំងព្រះសង្ឃ គ្រហស្ថ ដែលមកក្រាបបង្គំគាល់នោះ បានស្រួលនៅឡើយ ជាពិសេសកាលពីព្រឹកនៃថ្ងៃសោយព្រះទិវង្គតនេះឯកឧត្ដមនាយករដ្ឋមន្ត្រី នឹងអ្នកអង្គម្ចាស់ឧបនាយករដ្ឋមន្ត្រីទី១ បានចូលបង្គំគាល់ព្រះអង្គដើម្បីសាកសួរព្រះរោគព្រះអង្គផង ដើម្បីក្រាបបង្គំលាព្រះអង្គទៅកាន់បរទេសតាមការអញ្ជើញនៃសាធារណរដ្ឋចិនប្រជាមានិត និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ផង។
គ្រានោះព្រះអង្គបានទទួលរាក់ទាក់ ហើយបានប្រសិទ្ធពរជូនចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី និងថ្វាយចំពោះអ្នកអង្គម្ចាស់ ឧបនាយករដ្ឋមន្ត្រីទី១ សូមទៅបំពេញបេសកកម្មនៅប្រទេសក្រៅបានជោគជ័យ។ ក្រោយមកទៀតសម្ដេចក៏ព្រះរាជទានសន្ទនាជាមួយលោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ និងលោក ទ្រិញ វ៉ាញ ប្រធានសមាគមអ្នកនិពន្ធខ្មែរអំពីការធ្វើចេតិយ។ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលហូរហែ ហើយទ្រង់និទានអំពីចេតិយឈ្មោះ សិង្គុត្តរៈ នៅសហភាពភូមាថែមទៀតផង។ រួចព្រះអង្គត្រាស់រំលឹកអំពីការបោះពុម្ពវចនានុក្រមខ្មែរដែលទ្រង់បានខិតខំកែសម្រួលបន្ថែមពាក្យជាច្រើនទៀត ទោះបីជរានិងព្យាធិចេះតែបៀតបៀនព្រះអង្គក៏ដោយ។ សភាពទាំងនេះសឲ្យឃើញថា ព្រះអង្គនៅរឹងប៉ឹងណាស់ មិនគួរឡើយនឹងប្រែប្រួលដោយឆាប់រហ័សដូច្នេះសោះ នាំឲ្យយើងក្រៀមក្រំស្រងាកចិត្តដូចជាយើងធ្លាក់បេះដូង។ នេះហើយសមដូចព្រះថេរដីការបស់ព្រះអង្គ ដែលទ្រង់ត្រាស់ជារឿយៗថា៖ ជួនកាលពេលព្រឹកមនុស្សសត្វជួបគ្នារញង់ លុះពេលល្ងាចក៏ស្រាប់តែបែកគ្នាភ្លាមៗ។ សភាពនេះត្រូវដូចព្រះតម្រាស់នោះណាស់ ព្រះអង្គយាងទៅចោលពុទ្ធបរិស័ទរាល់គ្នា ឥតមានប្រទានដំណឹងជាមុនឲ្យច្បាស់ដល់យើង ដើម្បីនឹងព្យាបាលព្រះអាការរោគឲ្យបានយូរថ្ងៃសោះ គួរឲ្យយើងខ្ញុំស្ដាយក្រៃពេកណាស់នឹងរកពាក្យណាមួយថ្លែងរៀបរាប់ពុំបានឡើយ។ ព្រះអង្គសោយទិវង្គតនេះ ធ្វើឲ្យរញ្ជួយសកលកម្ពុជា ព្រោះព្រះអង្គមានព្រះគុណធម៌ច្រើនណាស់លើពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ។ សម្ដេចទ្រង់សោយព្រះទិវង្គត បាត់ព្រះរូបពិតមែន ប៉ុន្តែព្រះកិត្តិនាមឋិតនៅដដែល។
អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ! ព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជនេះ ជាព្រះសពត្រូវតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើទក្ខិណានុប្បទានរៀងរាល់ថ្ងៃតទៅ ទម្រាំគណៈកម្មការបុណ្យជំនុំគ្នាដោះស្រាយ រៀបចំព្រះរាជពិធីបុណ្យព្រះបរមសពកំណត់យកថ្ងៃណា ខែណា តទៅជាក្រោយ។ ឥឡូវនេះ គណៈកម្មការបុណ្យបណ្ដោះអសន្ន បានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃតរៀងទៅ ចំនួន៦ខែ គិតពីខែនេះទៅ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ៕
ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (លេខទី៧) ខែសីហា 16, 2008
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.4 comments
តមកពីលេខទី៦
១២. ជីវិតាវសានបរិច្ឆេទ (កំណត់អំពីទីបំផុតនៃព្រះជីវិត)
រាប់តាំងពីថ្ងៃ១៣រោច ខែស្រាពណ៍ ជាថ្ងៃដែលទ្រង់ឃើញសុបិននិម្មិត្ត រហូតមកដល់ថ្ងៃ១២កើត ខែភទ្របទ គឺត្រូវនឹងថ្ងៃទី១០ ខែកញ្ញា មកដល់ថ្ងៃទី២៣ កញ្ញា ត្រូវជា១៤ថ្ងៃ គឺសម្ដេចចាប់មានអាពាធ ក្នុងថ្ងៃ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៣ កញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង១៥ និង៤៥នាទី។
ព្រះសង្ឃដែលធ្លាប់ចូលគាល់បម្រើព្រះអង្គ នាំគ្នាអង្គុយនៅក្រៅបន្ទប់ក្រឡាព្រះបន្ទំ ស្រាប់តែឮសូរកណ្ដឹងរោទ៍ប្លែកពីធម្មតា ក៏នាំគ្នាស្ទុះចូលទៅក្នុងក្រឡាព្រះបន្ទំភ្លាម។ គ្រានោះសម្ដេចមានព្រះឱង្ការថា “អាត្មាចុកទ្រូងណាស់!”។ ក្នុងពេលនោះ ព្រះសង្ឃដែលនៅកំដរនោះ ក៏ជំនុំពិគ្រោះគ្នាឲ្យព្រះសិរិវិសុទ្ធ ម៉ី យ៉ាំ និយាយទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅក្រសួងធម្មការ។ គ្រូពេទ្យជាច្រើននាក់ គឺលោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និងលោកវេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិបារាំង ក៏បានមកជាបន្ទាប់គ្នា ពិនិត្យឃើញថាអាការរោគនៃសម្ដេចមិនទាន់ធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានចាត់លោកគ្រូពេទ្យ យូ គឹមយាន និងលី គឹមសាន ឲ្យមកនៅរក្សាព្រះរោគប្រចាំការ ប្រកបឱសថថ្វាយជាដរាបរហូតដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី ស្រាប់តែព្រះអស្សាសៈ បស្សាសៈ នៃព្រះអង្គរលត់ស្ងប់ឈឹង អំពីព្រះកាយទ្រង់សោយទិវង្គត ក្នុងគម្រប់ព្រះជន្ម៨៦ព្រះវស្សា នៅលើព្រះទែនសយនា ដោយស្ងប់ស្ងៀមនាល្វែងធំ នៅក្នុងព្រះរាជដំណាក់ព្រះអង្គ កណ្ដាលពួកថេរានុត្ថេរៈ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម នាវត្តឧណ្ណាលោម។ ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានដំណឹងនៃការសោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់ភ្លាម ក្នុងរាត្រីនោះ សម្ដេចព្រះប្រមុខរដ្ឋទ្រង់បានស្ដេចយាងរលះរលាំងមកកាន់មហាកុដិវត្តឧណ្ណាលោមភ្លាម ដើម្បីក្រាបថ្វាយបង្គំព្រះបរមសព។ សម្ដេចព្រះពោធិវ័ង្ស ក៏និមន្តមកគង់នៅជិតព្រះបរមសព តាំងពីពេលមុនសម្ដែងព្រះសមានទុក្ខសោកស្ដាយយ៉ាងខ្លាំងចំពោះបរមសព។
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសពដែរ ហើយពេលជាមួយគ្នានោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក លន់ ណុល នាយករដ្ឋមន្ត្រី, អង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ឧបនាយករដ្ឋមន្ត្រីទី១ ព្រមទាំងសមាជិករដ្ឋមន្ត្រី ឧកញ៉ាមហាមន្ត្រី កែ មាស ចាងហ្វាងពិធីការព្រះបរមរាជវាំង និងមន្ត្រីនានាក្នុងព្រះបរមរាជវាំង ឧត្ដមសេនីយ៍ឯក ង៉ោ ហ៊ូ ទីប្រឹក្សាសម្ដេចព្រះប្រមុខរដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ លោកអ៊ី ទុយ អភិបាល ក្រុងភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូរាជរដ្ឋាភិបាលប្រចាំខេត្តកណ្ដាល ព្រមទាំងនាយទាហានជាន់ខ្ពស់ទាំងឡាយ សហជីវិន លាង ហ័បអាន នាយកវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ ក្រុមអភិបាលពុទ្ធិកសមាគមទាំងបី មានលោក ទា ប៊ុនឡុង ជាដើម។
អស់លោកអ្នកឥស្សរជនធំតូច ដែលអញ្ជើញមកកាន់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
បន្ទាប់ពីពេលនោះមក ព្រះសង្ឃជាច្រើនអង្គមានព្រះពុទ្ធឃោសាចារ្យ រាជ កឹង មេគណក្រុងភ្នំពេញ និងព្រះមុនីកោសល្យ សូរ ហាយ ចៅអធិការវត្តនិរោធរង្សី ជាដើម ព្រមទាំងព្រះរាជាគណៈ និងឋានានុក្រម ជាច្រើនរយអង្គនិមន្តមកព្រោងព្រាត សុទ្ធតែមានមុខក្រៀមក្រំ ស្រងូតស្រងាត់គ្រប់ៗអង្គ ដោយសេចក្ដីស្ដាយស្រណោះអាឡោះអាល័យ ចំពោះសម្ដេចជាអង្គម្ចាស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។ លោកអ្នកខ្លះមានទឹកភ្នែកហូររហាម ហើយបន្លឺវាចារថ្ងូរថា ឱ! សម្ដេចព្រះសង្ឃរាជ ចូលទិវង្គតហើយតើ! សូម្បីព្រះអង្គ មានព្រះជន្ម៨៦ពិតមែន ប៉ុន្តែយើងខ្ញុំព្រះអង្គនៅតែស្ដាយស្រណោះ ចង់ឲ្យសម្ដេចគង់នៅជាងរយព្រះវស្សាដោយយើងខ្ញុំព្រះអង្គធ្លាប់ស្ដាប់ព្រះរាជឱវាទ ធ្លាប់ឃើញធ្លាប់គោរពសម្ដេចជាអង្គម្ចាស់ ឥឡូវនេះស្រាប់តែសម្ដេចជាអង្គម្ចាស់ចូលទិវង្គត ទៅកាន់បរលោកនាយចោលយើងខ្ញុំទៅហើយ។ ការចូលទិវង្គតនៃសម្ដេចព្រះសង្ឃរាជនេះ នាំឲ្យទូលព្រះបង្គំគ្រប់រូបរហេងរហាង ត្រមង់ត្រមោចក្នុងចិត្តអស់សេចក្ដីសង្ឃឹមកក់ក្ដៅចំពោះសម្ដេចទៅហើយ។
សម្ដេចព្រះសង្ឃរាជ ដែលព្រះអង្គបានយាងមកសោយ ព្រះជាតិក្នុងប្រទេសកម្ពុជាយើងនេះ ព្រះអង្គបានធ្វើប្រយោជន៍ ទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោក ទុកឲ្យពុទ្ធបរិស័ទជាច្រើនណាស់ ឈ្មោះថាព្រះអង្គបានលើកព្រះពុទ្ធសាសនា លើកប្រទេសជាតិឲ្យបានថ្កុំថ្កើនរុងរឿង រួមជាមួយនឹងសម្ដេចព្រះឧបយុវរាជព្រះប្រមុខរដ្ឋដែលយឹតយោងប្រជាពលរដ្ឋ ដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុត ឲ្យប្រទេសជាតិមានឯកភាព សាមគ្គីភាព សន្តិភាព បានឯករាជ្យដ៏បរិបូរណ៍ ដូចសេចក្ដីប្រាថ្នា ហើយយ៉ាងណាសម្ដេចព្រះសង្ឃរាជ មានព្រះរាជជីវប្រវត្តិល្អណាស់ មានព្រះបំណងសម្រេចក៏យ៉ាងនោះដែរ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យព្រះបរមសពតទៅ។
តទៅលេខ៨