jump to navigation

៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ) ខែមករា 30, 2016

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

ខែ​មករា គ.ស.​២០១៦ នេះ មាន​រយៈ​ពេល​៤៥​ឆ្នាំ​គត់ ដែល​នគរ​កម្ពុជា​យើង​បាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​គឺ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះមេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)​​ ជា​អម្ចាស់​នៃ​ពួង​ខេមរ​ជន​។ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចូល​ពី​ថ្ងៃ​ពុធ ១​កើត ខែ​មាឃ រហូត​ដល់​ថ្ងៃ​អាទិត្យ​៥​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​ ២៥១៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា គ.ស.​១៩៧១​។

24674286056_56a0f74986_oចាប់​តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត​មក បណ្ដា​ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​តែ​ស្ដាយ​អាឡោះ​អាល័យ​ព្រះ​អង្គ និង​រៀង​រាល់​ថ្ងៃ​ទី​២៥ នៃ​ខែ​នីមួយ​ៗ ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​នាំ​គ្នា​មក​ជួប​ជុំ​កុះករ​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល រំ​ឭក​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត ដោយ​ចម្រើន​ព្រះ​បរិត្ត ដាក់​បាត្រ ឧទ្ទិស​កុសល ថ្វាយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​ពុំ​ដែល​លស់ខាន​ឡើយ​។

ព្រះ​បរម​សព​នៃ​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​រយៈ​ពេល​ជាង​១​ឆ្នាំ​នៅ​ឯ​វត្ត​ឧណ្ណាលោម ព្រះ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៧១ នោះ ទើប​ចាត់​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព​ទ្រង់​​យ៉ាង​សម​ព្រះ​កិត្តិយស តម្កល់​លើ​ព្រះ​​មហា​បញ្ចា​៧​ជាន់​ ឯ​​ទី​ព្រះ​មេរុ​ខាង​មុខ​សារមន្ទីរ​ជាតិ​។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​ជាតិ​នៅ​ទី​ព្រះ​មេរុ​រយៈ​ពេល​២​យប់​៣​ថ្ងៃ​ រហូត​មក​ដល់​ថ្ងៃ​ទី​៣ គឺ​​ថ្ងៃ​សុក្រ ៣​កើត ខែ​មាឃ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​មករា ទើប​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​ប្រមាណ​ម៉ោង​៤​រសៀល យ៉ាង​ស័ក្តិសម​ជា​ស្ដេច​សង្ឃ​អ្នក​ប្រាជ្ញ​ខ្មែរ​លើស​អស់​សង្ឃ​នានា​ទូទាំង​ព្រះ​នគរ​។

នៅ​ថ្ងៃ​បន្ទាប់​ព្រះ​អង្គា​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បំផ្លែង​នៅ​ទន្លេ​ចតុម្មុខ ហើយ​ធ្វើ​អដ្ឋិ​ព្រះ​អង្គ​បន្ត​នៅ​ទី​ព្រះ​មេរុ​។ ថ្ងៃ​ទី​៥ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នោះ ព្រះ​បរម​អដ្ឋិ ដែល​បាន​បញ្ចុះ​ក្នុង​ព្រះ​កោដ្ឋ​មាស​នោះ ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ​ចេញ​ពី​ទី​ព្រះ​មេរុ យក​ទៅ​បញ្ចុះ​ឯ​​ព្រះ​មហា​ចេតិយ​នា​វត្ត​ឧណ្ណាលោម រួច​ធ្វើ​បុណ្យ​រហូត​ដល់​ពេល​រាត្រី ស្រេច​បរិបូណ៌​នៃ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​។

ថ្វី​ដ្បិត​តែ​ចាប់​តាំង​ពី​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤៥​ឆ្នាំ​ទៅ​ហើយ​ក្ដី ព្រះ​កិត្តិនាម និង​កិត្តិស័ព្ទ នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជា​អម្ចាស់ នៅ​តែ​ដក់​ជាប់​នឹង​ស្មារតី​កូន​ខ្មែរ​គ្រប់​រូប ហើយ​នៅ​ត​ទៅ​អនាគត​​៕​៚

24095875634_953bf0a63b_o
ពិធី​ដង្ហែ​ព្រះ​បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទៅ​ទី​ព្រះ​មេរុ

24095875634_953bf0a63b_o
ទី​ព្រះ​មេរុ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត

Advertisements

ខួបទី ៤៥ឆ្នាំ ព្រះរាជពិធីបុណ្យព្រះមេរុ នៃ សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ខែមករា 27, 2016

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment


ខួបទី ៤៥ឆ្នាំ ព្រះរាជពិធីបុណ្យព្រះមេរុ នៃ
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្តេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
ថ្ងៃទី២៧ ដល់ ៣១ ខែមករា គ.ស.២០១៦

ខួប​ទី​៤៦​ឆ្នាំ​ ​សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ខែកញ្ញា 25, 2015

Posted by សុភ័ក្ត្រ in មិនមានប្រភេទ.
add a comment


ខួប​ទី​៤៦​ឆ្នាំ សោយ​ទិ​វ​ង្គ​ត​នៃ

ស​ម្ដេច​ព្រះ​មហា​សុ​មេ​ធា​ធិបតី ជួន ណាត (ជោ​ត​ញ្ញាណោ)
ស​ម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ
នៃ​ព្រះ​រាជ​អាណា​ច​ក្រ​កម្ពុជា
២៥ កញ្ញា ព.ស.​២៥១៣ -​២៥ កញ្ញា ២៥៥៩

ខួបទី១៣២ ថ្ងៃប្រសូតនៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ខែ​មីនា 11, 2015

Posted by សុភ័ក្ត្រ in មិនមានប្រភេទ.
add a comment

ខួបទី១៣២ ថ្ងៃប្រសូតនៃ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
នៃព្រះរាជអាណាចក្រកម្ពុជា

១១ មីនា ព.ស.២៤២៦ – ១១ មីនា ព.ស.២៥៥៨

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ខែមករា 27, 2015

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

ថ្ងៃពុធ ១​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​២៥១៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា គ.ស.​១៩៧១ គឺ​ជា​ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យព្រះមេរុ​នៃ​សម្តេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្តេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ​។

នា​ព្រះរាជ​ពិធី​ថ្ងៃទី​១​នេះ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរម​សព​របស់​ព្រះអង្គចេញ​ពី​វត្ត​ឧណ្ណាលោម ដង្ហែ​ចេញ​តាម​វិថី​ព្រះ​ស៊ីសុវត្ថិ បត់តាម​វិថី​ព្រះសុរាម្រឹត វិថី​សុធារស រួច​បន្តចូល​មក​ព្រះ​មេរុ ដែល​សាង​ថ្វាយ នា​ខាង​មុខ​សារ​មន្ទីរ​ជាតិ ខាង​ជើង​ព្រះបរម​រាជ​វាំង​ចតុ​ម្មុខមង្គល​។

នៅ​ក្នុង​ក្បួន​ដង្ហែ​នេះ មាន​និស្សិត​ពុទ្ធិក​សាកល​វិទ្យាល័យ និង​និស្សិត​ពុទ្ធិក​វិទ្យាល័យ ថ្វាយ​សត្តប្បករណាភិធម្ម​នៅ​មុខ​រដ្ឋសភា​ផង​។

ព្រះរាជ​ពិធី​បុណ្យ​ព្រះមេរុ ប្រារព្ធឡើង​ចំនួន​៥​ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃ​អាទិត្យ ៥​កើត ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​ឆ្នាំ​ដដែល​៕៚