jump to navigation

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ខែមករា 27, 2015

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

ថ្ងៃពុធ ១​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​២៥១៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា គ.ស.​១៩៧១ គឺ​ជា​ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យព្រះមេរុ​នៃ​សម្តេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្តេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ​។

នា​ព្រះរាជ​ពិធី​ថ្ងៃទី​១​នេះ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរម​សព​របស់​ព្រះអង្គចេញ​ពី​វត្ត​ឧណ្ណាលោម ដង្ហែ​ចេញ​តាម​វិថី​ព្រះ​ស៊ីសុវត្ថិ បត់តាម​វិថី​ព្រះសុរាម្រឹត វិថី​សុធារស រួច​បន្តចូល​មក​ព្រះ​មេរុ ដែល​សាង​ថ្វាយ នា​ខាង​មុខ​សារ​មន្ទីរ​ជាតិ ខាង​ជើង​ព្រះបរម​រាជ​វាំង​ចតុ​ម្មុខមង្គល​។

នៅ​ក្នុង​ក្បួន​ដង្ហែ​នេះ មាន​និស្សិត​ពុទ្ធិក​សាកល​វិទ្យាល័យ និង​និស្សិត​ពុទ្ធិក​វិទ្យាល័យ ថ្វាយ​សត្តប្បករណាភិធម្ម​នៅ​មុខ​រដ្ឋសភា​ផង​។

ព្រះរាជ​ពិធី​បុណ្យ​ព្រះមេរុ ប្រារព្ធឡើង​ចំនួន​៥​ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃ​អាទិត្យ ៥​កើត ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​ឆ្នាំ​ដដែល​៕៚

ព្រះ​កោដ្ឋ​តម្កល់​ព្រះ​បរម​សព សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ខែតុលា 27, 2013

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ខែ​ឧសភា 3, 2012

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

រូបភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ នា​ឱកាស​បុណ្យ​ពាក់​កណ្ដាល​ពុទ្ធ​សាសនា ខែធ្នូ 13, 2011

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

ខាងក្រោមនេះ ជារូបថតពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យ​ពាក់​កណ្តាល​សាសនា​ នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ១៩៥៧។


ព្រះបរមសារីរិកធាតុនៃព្រះសត្យមុនីគោតម ក្នុងកញ្ចានុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះ​ទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់​សត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)

សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ បានតម្កល់​ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខ​ព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូត​ដល់ព្រះសត្យមុនីចេតីយ៍ ដែល​មាន​រោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរអោយកើតសទ្ធា និងសេចក្តី​ជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)

នៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើក​ព្រះ​កាញ្ចានុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុក​វិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចានុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាង​ដល់​ព្រះសត្យមុនីចេតីយ៍ ទើបព្រះនរបតី​ប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រ​ឡើងតាមព្រះអឌ្ឍច័ណ្ឌ(ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់​ជាស្ថាពរ​ព្ធដ៏ព្រះថែនក្នុងកំពូលនៃ​ព្រះសត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧)

ស្រង់​ចេញ​ពី​គេហទំព័រ ស្រុក​ស្រែ

ព្រះឆាយាល័ក្ខណ៍​សម្ដេច​ព្រះសង្ឃរាជ និង​​ព្រះមហាវីរក្ស័ត្រិយ៍ ខែមិថុនា 18, 2011

Posted by សុភ័ក្ត្រ in រូបភាព.
add a comment

សម្ដេចព្រះមហាវីវក្ស័ត្រិយ៍ ទ្រង់កំពុងដាក់បាត្រសម្ដេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងពិធីសាសនាមួយ កាលពីទសវត្សរ៍១៩៦០ (Photo: LIFE)